
ទឹកជំនន់សម្លាប់រាប់សិបនាក់នៅស្រីលង្ការ
គ្រោះទឹកជំនន់បានញ៉ាំញីនៅតំបន់ ភាគកណ្ដាលភាគខាងជើង និងភាគខាង កើតប្រទេសស្រីលង្ការ បានបំផ្លាញផ្ទះ សម្បែងជាង១៧ពាន់ខ្នង និងបណ្ដាលឱ្យ មានអ្នកស្លាប់៤២នាក់ ហើយ១០នាក់ ទៀតនៅបាត់ខ្លួននៅឡើយ គិតមកដល់ដើមសបា្ដហ៍នេះ ។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្ដរាយ ស្រីលង្ការបានឱ្យដឹងថា គ្រោះទឹកជំនន់ បានធ្វើពលរដ្ឋ១៧ពាន់នាក់គ្មានផ្ទះ សម្បែងស្នាក់នៅ ដោយផ្ទះរបស់ពួក គាត់ត្រូវទឹកជំនន់កួចទៅបាត់ ឬត្រូវបំផ្លាញដោយទឹកជំនន់ ។ រដ្ឋាភិបាលស្រី លង្ការក៏បានបង្កើតជំរំបណ្ដោះអាសន្ន ១០០កន្លែងជួយដល់អ្នកដែលបាត់បង់ផ្ទះសម្បែង ។
មន្ដ្រីគ្រប់គ្រងគ្រោះមហន្ដរាយបន្ដទៀតថា ក្នុងចំណោមអាងស្ដុកទឹកទាំង ៧១នៅទូទាំងប្រទេសស្រីលង្ការ ក្នុងនោះ មានជាងពាក់កណ្ដាលត្រូវលិចហៀរទំនប់ ធ្វើឱ្យគ្រោះទឹកជំនន់កាន់តែខ្លាំងឡើង ។ ផ្ទៃដីកសិកម្មរាប់សិបពាន់ហិកតាក៏ត្រូវ លិចលង់ដោយទឹកជំនន់ ។
ស្រីលង្ការតែងតែរងនូវការវាយ ប្រហារដោយគ្រោះទឹកជំនន់ញឹកញាប់ រយៈប៉ុន្មានឆ្នាំចុងក្រោយនេះបំផ្លាញទាំងទ្រព្យសម្បត្ដិ និងអាយុជីវិត ។ កាលពីឆ្នាំ ២០១១ គ្រោះទឹកជំនន់បានសម្លាប់ មនុស្ស៦៤នាក់ និងធ្វើឱ្យពលរដ្ឋជាង ១លាននាក់បាត់បង់ផ្ទះសម្បែង ៕
