​ឆ្នាំ​២០១៣​នឹង​ក្លាយជា​ឆ្នាំ​ក្ដៅ​បំផុត​ក្នុង​រយៈពេល​១៦០​ឆ្នាំ​កន្លង​មក​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 26 ធ្នូ 2012ម៉ោង 13:32:35

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុ​ស្ស៊ី​បាន​ផ្សព្វ​ផ្សាយ​ថា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​នឹង​ក្លាយ​ ជា​ឆ្នាំ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ជាងគេ​ បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​១៦០​ ឆ្នាំ​កន្លង​មក​។​ ក្រសួង​ព្យាករណ៍​ឧតុនិយម​ រុ​ស្ស៊ី​បាន​ព្យាករណ៍​ថា​ សីតុណ្ហភាព​នឹង​ កើនឡើង​ហួស​ពី​កម្រិត​មធ្យម​០,៥​ អង្សា​សេ​ក្នុង​មួយ​ឆ្នាំៗ​នោះ​ ។​

​ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​អាកាសធាតុ​ បាន​លើក​ឡើង​អំពី​ការ​ព្យាករណ៍​របស់​ ខ្លួន​ខុស​ពី​ក្រុម​ព្យាករណ៍​របស់​រុ​ស្ស៊ី​ ។​ ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា​ ចាប់​តាំង​ ពី​ឆ្នាំ​២០១៤​ សីតុណ្ហភាព​មធ្យម​នឹង​ធ្លាក់​ ចុះ​វិញ​ ហើយ​ក្រោយមក​សតវត្សរ៍​នៃ​ ការ​កក​ដោយ​អាកាសធាតុ​ត្រជាក់​នឹង​ ចាប់ផ្ដើម​ឡើង​សា​ជា​ថ្មី​ ។​

​ចំណែក​អ្នកឯកទេស​របស់​ធនាគារ​ ពិភពលោក​បាន​លើក​ឡើង​ពី​ការ​ព្យាករណ៍​ របស់​ខ្លួន​នៅ​សតវត្សរ៍​ខាង​មុខ​គឺ​មាន​ សីតុណ្ហភាព​នឹង​កើនឡើង​៤​អង្សា​សេ​ ។​ ចំណុច​ទាំងនោះ​នឹង​បង្ក​ឱ្យ​មាន​លទ្ធផល​ អាក្រក់​ដែល​មិន​អាច​គេច​ផុត​បាន​ ក្នុង​នោះ​មាន​ទាំង​កង្វះ​ស្បៀងអាហារ​ពិភព​ លោក​ ក​ម្រេ​ិ​ត​ទឹកសមុទ្រ​នឹង​កើនឡើង​។​

​ចំណែក​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​អះ​ អាង​ថា​ រឿងរ៉ាវ​មិន​ទាន់​យឺត​ពេល​នោះ​ ឡើយ​ ។​ ចំណុច​ដំបូង​គេ​បង្អស់​ដែល​ចាំ​ បាច់​ត្រូវធ្វើ​នោះ​គឺ​លើក​ឡើង​នូវ​កម្មវិធី​ ថ្មី​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ទល់​ បម្រែបម្រួល​អាកាសធាតុ​ដែល​ធ្វើ​ឱ្យ​ ភព​ដែនដី​កាន់តែ​ក្ដៅ​ខ្លាំង​ឡើង​នោះ​ ៕