
វិចារណកថា ៖ អសមត្ថភាពនៃគណបក្សសមរង្ស៊ី
កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ក្រោយពេលបោះ ឆ្នោតសកលឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរ អ៊ុនតាក់ ។ ចាប់ពីពេលនោះ មកប្រទេសកម្ពុជាបានខិតខំ និងព្យាយាមយ៉ាងខ្លាំងក្នុងការបង្កើតច្បាប់ជាច្រើន ដើម្បីបំពេញនូវសេចក្ដីត្រូវការចាំបាច់របស់ប្រទេសមួយនេះ ដែលជាប្រទេសរង ការខ្ទេចខ្ទាំដោយសារសង្គ្រាមរ៉ាំរ៉ៃជាង២ទសវត្សធ្វើឱ្យវិនាសអន្ដរាយស្ទើរតែបាត់ប្រទេស ។
ប៉ុន្ដែក្រោមកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្ដ ព្រមទាំងពុះ ពារគ្រប់ឧបសគ្គ រួមទាំងអនុវត្ដនយោបាយឈ្នះៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីចុងឆ្នាំ១៩៩៨មកប្រទេសកម្ពុជាក៏ទទួលបានសុខ សន្ដិភាព ពេញលេញពាសពេញផ្ទៃប្រទេសនេះជាស្នាដៃមួយមិនអាចកាត់ថ្លៃ បានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំប្រកប ដោយភាពដ៏ឈ្លាសវៃបំផុតរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្ដទុក្ខដាក់ផលប្រយោជន៍ជាតិជាធំ ។
យ៉ាងណាមិញនៅពេលថ្មីៗនេះសាលាឧទ្ធរណ៍បានបើកសវនាការរឿងករណីគណ បក្ស សមរង្ស៊ី បញ្ជូនរបាយការណ៍ប្រចាំឆ្នាំយឺតទៅក្រសួងមហាផ្ទៃនោះសបញ្ជាក់ ឃើញយ៉ាងច្បាស់ពីអសមត្ថភាពនៃគណបក្ស សមរង្ស៊ី សូម្បីតែ របាយការណ៍ប្រចាំឆ្នាំរបស់គណបក្សក៏មិនទាន់កាលកំណត់របស់ច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់ជំពូកទី៧ មាត្រា៣១ ដែលបានកំណត់ថា គណបក្សនយោបាយដែលបាន ចុះបញ្ជីរួចហើយត្រូវធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ រៀងរាល់ឆ្នាំ ។
កត្ដាទាំងនេះបានបញ្ជាក់ថា គណបក្សសមរង្ស៊ី គឺគ្មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ដឹកនាំប្រទេសក្រៅពីបង្កើតអរិភាពផ្ទៃក្នុងប្រទេសបើកដៃឱ្យបរទេស មើលងាយ និងប្រមាថមកលើប្រជាពលរដ្ឋខ្មែរតាមរយៈដើរបង្ខូចកេរ្ដិ៍ឈ្មោះខ្មែរ និងបំភិតបំភ័យទេសចរបរទេសដែលចង់ស្គាល់ទឹកដីដ៏បវររបស់ខ្មែរតែប៉ុណ្ណោះ ៕
