ខិត្ដប័ណ្ណ​ដែល​គណបក្ស​នយោបាយ​មួយ​បោះ​នៅ​​ខេត្ដពោធិ៍សាត់​មាន​ចេតនា​រំលាយ​របប​រាជា​និយម​

ដោយ​ ៖ ថ្ងៃទី 31 ធ្នូ 2012ម៉ោង 17:49:25

​ភ្នំពេញ​ ៖​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ បញ្ចប់​ឆ្នាំ​ចាស់​ឆ្នាំ​២០១២​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កត់​សម្គាល់ថា​ ខិត្ដប័ណ្ណ​របស់​គណបក្ស​មួយ​ដែល​សម្ដេច​មិន​បាន​ បញ្ចេញ​អត្ដសញ្ញាណ​នោះ​មាន​និន្នាការ​ ទៅ​រក​របប​សាធារណរដ្ឋ​ ព្រោះតែ​គេ​បាន​ និយាយ​ថា​ គេ​ឈ្នះ​ឆ្នោត​និង​រៀបចំ​“​រ​ដ្ឋា​ភិ​បាល​”​ ជា​អ្វី​ដែល​សម្ដេច​ប្រមុខ​រាជរ​ដ្ឋា​ ភិ​បាល​បាន​គូសបញ្ជាក់​ថា​ ជា​ចេតនា​ រំលាយ​របប​រាជា​និយម​នោះ​ហើយ​។​

​នៅ​ក្នុង​សង្កថា​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដី​ជូន​ប្រជាជន​នៅ​ក្នុងស្រុក​ត្រាំកក់​ ខេត្ដតាកែវ​ កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១២​ សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ មន្ដ្រី​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ខិត្ដប័ណ្ណ​ នៅ​ខេត្ដពោធិ៍សាត់​គណបក្ស​មួយ​បាន​ និយាយ​ថា​ គេ​ឈ្នះ​ឆ្នោត​ហើយ​រៀបចំ​ “​រដ្ឋាភិបាល​”​ ដើម្បី​ដោះស្រាយ​បញ្ហា​ ផ្សេងៗ​ប្រហែល​ពួក​គេ​ជា​ក្រុម​សា​ធា​ រណ​រដ្ឋ​ហើយ​ ។​

​សម្ដេច​តេ​ជោ​ថ្លែង​ថា​ យើង​ជា​រាជ​ រដ្ឋាភិបាល​ ព្រោះ​ប្រទេស​របស់​យើង​ជា​ ប្រទេស​រាជា​និយម​ដែល​យើង​កំពុង​កាន់ទុក្ខ​ព្រះ​បរមសព​ ហើយ​ប្រទេស​យើង​ មាន​ព្រះមហាក្សត្រ​ជា​ព្រះ​ប្រមុខរដ្ឋ​។​ គេ​ថា​គេ​ជា​“​រដ្ឋាភិបាល​”​ ឯ​យើង​ជា​“​រាជ​ រដ្ឋាភិបាល​”​ដែល​ជា​ចំណុច​នេះ​ដែល​ត្រូវ​ពិនិត្យ​ឱ្យ​ច្បាស់​ ។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ដែល​ ជា​រឿយៗ​បាន​ប្រកាស​យ៉ាង​ដាច់ខាត​ការពារ​របប​រាជា​និយម​នៅ​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​នោះ​ បាន​មាន​ ប្រសាសន៍​ថា​ “​ខ្ញុំ​គិត​ថា​ វា​ជា​ចេតនា​របស់​ពួក​គេ​ ព្រោះ​អ្នក​ធ្វើ​ខិត្ដប័ណ្ណ​នេះ​មិនមែន​ជា​ មនុស្ស​តូចតាច​ទេ​ ហើយ​មេដឹកនាំ​ របស់​ពួក​គេ​បាន​អនុញ្ញាត​ឱ្យធ្វើ​បែប​នេះ​ ដោយ​ប្រើ​ពាក្យ​ត្រឹមតែ​រដ្ឋាភិបាល​ជា​ ចេតនា​រំលាយ​ចោល​រាជា​និយម​ ដែល​យើង​អាច​និយាយ​ថា​ គេ​អាច​ធ្វើ​ ទៅ​រួច​ ព្រោះ​គេ​ធ្លាប់​ធ្វើ​ហើយ​ក្រុម​នេះ​ក៏​ជា​ក្រុម​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​ ១៩៧០​មក​ដែរ​”​។​

​ការ​បោះ​ឆ្នោត​សកល​អាណត្ដិ​ទី​៥​ នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ ដែល​សម្ដេច​តេ​ ជោ​មាន​ប្រសាសន៍​ថា​ វា​អាស្រ័យ​លើ​ ប្រជាពលរដ្ឋ​ថា​តើ​សម្រេច​បោះ​ឱ្យ​អ្នក​សន្យា​ឬ​បោះ​ឆ្នោត​ជូន​អ្នក​ដែល​ធ្វើ​ពិត​ ប្រាកដ​នោះ​ ៕