
កែវ រំចង់ រំពឹងជួយសងសឹកឱ្យកីឡាករខ្មែរ៤នាក់ធ្លាប់ចាញ់ក្រោមដៃ Jetsada លើសង្វៀនបាយ័នថ្ងៃនេះ
ដោយ ៖ សារីម ថ្ងៃទី 02 មករា 2013ម៉ោង 15:39:47
ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់ក្បាចគុនបុរាណខ្មែរលក្ខណៈមិត្ដភាព អន្ដជាតិ២គូរវាងកីឡាករ កែវ រំចង់ អ្នក ប្រដាល់ក្លិបកងពលតូចលេខ៨ភ្នំទ្រព្យ នឹងកីឡាករថៃ Changpuak Sitterms ហៅ Jetsada ក្នុងប្រភេទទម្ងន់៦៩ គីឡូក្រាម និងមូយគូទៀតគឺ វ៉ន វីវ៉ា អ្នក ប្រដាល់ក្លិបព្រះរាជត្រូវប៉ះជាមូយកីឡា ករជនជាតិអង់គ្លេស Aron Alexander ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ។ ពួកគេ ទាំង៤នាក់នឹងប្រកួតគ្នានៅលើសង្វៀន Jetsada អ្នកប្រដាល់ជនជាតិថៃ ដែល ត្រូវជួបជាមួយ កែវ រំចង់ ធ្លាប់មក ប្រកួតនៅភ្នំពេញជាច្រើនលើកច្រើន សាមកហើយៗក៏មិនស្គាល់ពាក្យថា ចាញ់នៅឡើយទេ ។
លោ កែវ សំអាង ឪពុកកីឡាករ កែវ រំចង់ បានប្រាប់សារព័ត៌មាននគរវត្ដឱ្យ ដឹងថា ចំពោះកីឡាករថៃ Jetsada គេ ខ្លាំងណាស់ ពីព្រោះកន្លងមក Jetsada គេធ្លាប់វាយឈ្នះកីឡាករ ឡៅ ស៊ីណាត ក្លិបឆ័ត្រយោង៩១១ឱ្យសន្លប់ដោយសារកណ្ដាប់ដៃរបស់ Jetsada ពីរលើក ពេជ្រ សីហាធ្លាប់ចាញ់ទាំងវេទនា, ផុន ផាន់ណា ក៏ធ្លាប់ចាញ់ដែរ ចុងក្រោយគេបានវាយ ផ្ដួល ឡុង សុភី មកពីក្លិបសាលវន្ដ័កីឡា ឱ្យសន្លប់ក្នុងទឹកទី១ផងដែ ។ ពេលមកប្រកួតនៅស្រកខ្មែដំបូងបង្អស់ Jetsada គេធ្លាប់បានប្រកួតឈ្នះ ឡន លឿប មក ពីក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។
លោកកែវ សំអាង បានបញ្ជាក់ថា ពេលនេះកែវ រំចង់ គេនិងជួយវាយសង សឹកឱ្យមិត្ដភក្ដិកីឡាកររួមជាតិឱ្យខាន តែបាន ។ លោកកែវ សំអាង បន្ថែមទៀត ថា ចំពោះការប្រកួតនេះលោកមាន សង្ឃឹមថា រំចង់អាចយកឈ្នះលើ Jets- ada បាន៨០ភាគរយ ដោយសំអាងលើ ការហ្វឹកហាត់ក្នុង១ថ្ងៃ២ពេល គឺចាប់ពី ម៉ោង៧ព្រឹកដល់ម៉ោង៩ព្រឹក និងរសៀល ចាប់ពីម៉ោង២រហូតដល់៥ល្ងាច ។
ទន្ទឹមនិងការប្រកួតនេះដែរលោក គ្រូរូបនេះក៏បានផ្ដាំផ្ញើដល់ប្រិយមិត្ដអ្នកគាំទ្រទាំងអស់ថា សូមមានជំនឿចិត្ដ រំចង់ គេប្រាកដជាមិនធ្វើឱ្យទស្សនិក ជនអស់សង្ឈឹមឡើយ ព្រោះគេមិនធ្លាប់ លក់ខ្លួនឱ្យឈ្មួញទេ ។ តើកែវ រំចង់ អាច សងសឹកជួសមិត្ដរួមជាតិបានឬអត់?
កែវ រំចង់ មានប្រវត្ដិប្រកួត៨២ដង ក្នុងនោះវាយឈ្នះ៧១ដង ចាញ់៧ដង និងស្មើ៤ដង ។ ចំណែកអ្នកប្រដាល់ Jetsadaវិញមានអាយុ២៨ឆ្នាំ គេមាន កម្ពស់១,៧០ម៉ែត្រ ប្រវត្ដិប្រកួត១០៤ ដង ឈ្នះ៨៣ដង ស្មើ១០ដង ចាញ់១១ ដង និងវាយគូប្រកួតឱ្យសន្លប់១៣ដង។
វ៉ន វីវ៉ា គេទំនេរយូរហើយ ដោយ សារតែគ្មានដៃគូប្រកួត ។ ពេលនេះ វីវ៉ាបានជួបអ្នកប្រដាល់អង់គ្លេស Aron Alexender មិនដឹងថាអាចទៅរួចឬ ក៏អត់នោះទេ ។ នៅពេលដែលអ្នកយក ព័ត៌មាននគរវត្ដសួរថា តើ វ៉ន វីវ៉ា គេ ធ្លាប់ស្គាល់ឬក៏ធ្លាប់ជួបអ្នកប្រដាល់អង់ គ្លេសនេះដែរទេ?
លោក ផាន់ ផាណាត ឱ្យដឹងថាមិន ដែលស្គាល់ទេហើយក៏មិនធ្លាប់ជួបគ្នា ដែរ ។ ផាន់ ផាណាត ក៏បានផ្ដាំផ្ញើទៅ ទស្សនិកជនដែលតែងតែនិយមគាំទ្រ វិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរសូមទៅចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីជួយលើកកម្លាំងចិត្ដដល់កីឡាករ កម្ពុជាយើង ។ លោកបានបន្ដថា ចំពោះ វ៉ន វីវ៉ា គេប្រកួតលើកនេះពុំមានតែង ស្ដាយប្លែកអ្វីទៀតឡើយគឺខ្ញុំមិនអនុញ្ញាត ឱ្យគេធ្វើអ្វីផ្ដេសផ្ដាសទៀតឡើយ ។ Aron Alexender គេពុំដែលមក ប្រកួតនៅក្នុងស្រុកខ្មែរទេកន្លងមក ។
ជាមួយនឹងការប្រកួតជាលក្ខណៈអន្ដរជាតិនេះក៏មានការប្រកួតរវាងអ្នកប្រដាល់ រួមជាតិ៤គូទៀតផងដែរ ។ ក្នុងនោះ អ៊ឹង បូរ៉ា អ្នកប្រដាល់ក្លិបគុជសារកីឡានឹង ជួបសងសឹក ឯម លីថូ អ្នកប្រដាល់ក្លិប គ្រុឌមានជ័យ ។ ចាន់ ប៊ុនឡេក អ្នក ប្រដាល់ក្លិបនិរោធមានជ័យជួបជាមួយ ម៉ាប់ ឆៃយ៉ា អ្នកប្រដាល់ក្លិបខ្លារខិនមាន រិទ្ធ ។ ថៃប៊ុនហាន អ្នកប្រដាល់ក្លិប បុរីនាគរាជប្រកួតជាមួយ ដេ រិច អ្នក ប្រដាល់ជនជាតិបារាំងនៃក្លិបតាព្រហ្ម មានជ័យ ។ ឈាន រស្មី អ្នកប្រដាល់ក្លិប ខេត្ដរតនគិរីប៉ះជាមួយ ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យ៕
