កែវ​ រំ​ចង់​ រំពឹង​ជួយ​សងសឹក​ឱ្យ​កីឡាករ​ខ្មែរ​៤​នាក់​ធ្លាប់​ចាញ់​ក្រោម​ដៃ​ Jetsada​ លើ​សង្វៀន​បាយ័ន​ថ្ងៃនេះ​

ដោយ​ ៖ សារីម ថ្ងៃទី 02 មករា 2013ម៉ោង 15:39:47

​ភ្នំពេញ​ ៖​ ការ​ប្រកួត​កីឡាប្រដាល់​ក្បាចគុន​បុរាណ​ខ្មែរ​លក្ខណៈ​មិត្ដភាព​ អន្ដជាតិ​២​គូរ​វាង​កីឡាករ​ កែវ​ រំ​ចង់​ អ្នក​ ប្រដាល់​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ​ នឹង​កីឡាករ​ថៃ​ Changpuak​ Sitterms​ ហៅ​ Jetsada​ ក្នុង​ប្រភេទ​ទម្ងន់​៦៩​ គីឡូក្រាម​ និង​មូ​យ​គូ​ទៀត​គឺ​ វ៉​ន​ វី​វ៉ា​ អ្នក​ ប្រដាល់​ក្លិប​ព្រះរាជ​ត្រូវ​ប៉ះ​ជា​មូ​យ​កីឡា​ ករ​ជនជាតិ​អង់គ្លេស​ Aron​ Alexander​ ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​ ។​ ពួក​គេ​ ទាំង​៤​នាក់​នឹង​ប្រកួត​គ្នា​នៅ​លើ​សង្វៀន​ Jetsada​ អ្នក​ប្រដាល់​ជនជាតិ​ថៃ​ ដែល​ ត្រូវ​ជួប​ជាមួយ​ កែវ​ រំ​ចង់​ ធ្លាប់​មក​ ប្រកួត​នៅ​ភ្នំពេញ​ជា​ច្រើន​លើក​ច្រើន​ សា​មក​ហើយៗ​ក៏​មិន​ស្គាល់​ពាក្យ​ថា​ ចាញ់​នៅឡើយ​ទេ​ ។​

​លោ​ កែវ​ សំអាង​ ឪពុក​កីឡាករ​ កែវ​ រំ​ចង់​ បាន​ប្រាប់​សារព័ត៌មាន​នគរវត្ដ​ឱ្យ​ ដឹង​ថា​ ចំពោះ​កីឡាករ​ថៃ​ Jetsada​ គេ​ ខ្លាំង​ណាស់​ ពីព្រោះ​កន្លង​មក​ Jetsada​ គេ​ធ្លាប់​វាយ​ឈ្នះ​កីឡាករ​ ឡៅ​ ស៊ី​ណាត​ ក្លិប​ឆ័​ត្រ​យោង​៩១១​ឱ្យ​សន្លប់​ដោយសារ​កណ្ដាប់ដៃ​របស់​ Jetsada​ ពីរ​លើក​ ពេជ្រ​ សីហា​ធ្លាប់​ចាញ់​ទាំង​វេទនា​,​ ផុ​ន​ ផា​ន់​ណា​ ក៏​ធ្លាប់​ចាញ់​ដែរ​ ចុង​ក្រោយ​គេ​បាន​វាយ​ ផ្ដួល​ ឡុ​ង​  សុ​ភី​ មក​ពី​ក្លិប​សាល​វ​ន្ដ័​កីឡា​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ផង​ដែ​ ។​ ពេល​មក​ប្រកួត​នៅ​ស្រក​ខ្មែ​ដំបូង​បង្អស់​ Jetsada​ គេ​ធ្លាប់​បាន​ប្រកួត​ឈ្នះ​ ឡ​ន​ លឿ​ប​ មក​  ពី​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ​ ។​

​លោក​កែវ​ សំអាង​ បាន​បញ្ជាក់​ថា​ ពេល​នេះ​កែវ​ រំ​ចង់​ គេ​និង​ជួយ​វាយ​សង​ សឹក​ឱ្យ​មិត្ដភក្ដិ​កីឡាករ​រួម​ជាតិ​ឱ្យ​ខាន​ តែ​បាន​ ។​ លោក​កែវ​ សំអាង​ បន្ថែម​ទៀត​ ថា​ ចំពោះ​ការ​ប្រកួត​នេះ​លោក​មាន​ សង្ឃឹមថា​ រំ​ចង់​អាច​យកឈ្នះ​លើ​ Jets-​ ada​ បាន​៨០​ភាគរយ​ ដោយ​សំអាង​លើ​ ការ​ហ្វឹកហាត់​ក្នុង​១​ថ្ងៃ​២​ពេល​ គឺ​ចាប់ពី​ ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៩​ព្រឹក​ និង​រសៀល​ ចាប់ពី​ម៉ោង​២​រហូត​ដល់​៥​ល្ងាច​ ។​

​ទន្ទឹម​និង​ការ​ប្រកួត​នេះ​ដែរ​លោក​ គ្រូ​រូប​នេះ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រិ​យ​មិត្ដ​អ្នកគាំទ្រ​ទាំងអស់​ថា​ សូម​មាន​ជំនឿ​ចិត្ដ​ រំ​ចង់​ គេ​ប្រាកដជា​មិន​ធ្វើ​ឱ្យ​ទស្ស​និក​ ជន​អស់​ស​ង្ឈឹ​ម​ឡើយ​ ព្រោះ​គេ​មិន​ធ្លាប់​ លក់ខ្លួន​ឱ្យ​ឈ្មួញ​ទេ​ ។​ តើ​កែវ​ រំ​ចង់​ អាច​ សងសឹក​ជួស​មិត្ដ​រួម​ជាតិ​បាន​ឬ​អត់​?​

​កែវ​ រំ​ចង់​ មាន​ប្រវត្ដិ​ប្រកួត​៨២​ដង​ ក្នុង​នោះ​វាយ​ឈ្នះ​៧១​ដង​ ចាញ់​៧​ដង​ និង​ស្មើ​៤​ដង​ ។​ ចំណែក​អ្នក​ប្រដាល់​ Jetsada​វិញ​មាន​អាយុ​២៨​ឆ្នាំ​ គេ​មាន​ កម្ពស់​១,៧០​ម៉ែត្រ​ ប្រវត្ដិ​ប្រកួត​១០៤​ ដង​ ឈ្នះ​៨៣​ដង​ ស្មើ​១០​ដង​ ចាញ់​១១​ ដង​ និង​វាយ​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង​។​

​វ៉​ន​ វី​វ៉ា​ គេ​ទំនេរ​យូរហើយ​ ដោយ​ សារ​តែ​គ្មាន​ដៃគូ​ប្រកួត​ ។​ ពេល​នេះ​ វី​វ៉ា​បាន​ជួប​អ្នក​ប្រដាល់​អង់គ្លេស​ Aron​ Alexender​ មិនដឹង​ថា​អាច​ទៅ​រួច​ឬ​ ក៏​អត់​នោះ​ទេ​ ។​ នៅ​ពេល​ដែល​អ្នក​យក​ ព័ត៌មាន​នគរវត្ដ​សួរ​ថា​ តើ​ វ៉​ន​ វី​វ៉ា​ គេ​ ធ្លាប់​ស្គាល់​ឬ​ក៏​ធ្លាប់​ជួប​អ្នក​ប្រដាល់​អង់​ គ្លេ​ស​នេះ​ដែរ​ទេ​?​

លោក​ ផា​ន់​ ផា​ណាត​ ឱ្យ​ដឹង​ថា​មិន​ ដែល​ស្គាល់​ទេ​ហើយ​ក៏​មិន​ធ្លាប់​ជួប​គ្នា​ ដែរ​ ។​ ផា​ន់​ ផា​ណាត​ ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ ទស្សនិកជន​ដែល​តែងតែ​និយម​គាំទ្រ​ វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​សូម​ទៅ​ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ​ដើម្បី​ជួយ​លើក​កម្លាំងចិត្ដ​ដល់​កីឡាករ​ កម្ពុជា​យើង​ ។​ លោក​បាន​បន្ដ​ថា​ ចំពោះ​ វ៉​ន​ វី​វ៉ា​ គេ​ប្រកួត​លើក​នេះ​ពុំ​មាន​តែង​ ស្ដាយ​ប្លែក​អ្វី​ទៀត​ឡើយ​គឺ​ខ្ញុំ​មិន​អនុញ្ញាត​ ឱ្យ​គេ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ទៀត​ឡើយ​ ។​ Aron​ Alexender​ គេ​ពុំដែល​មក​ ប្រកួត​នៅ​ក្នុងស្រុក​ខ្មែរ​ទេ​កន្លង​មក​ ។​
​ជាមួយនឹង​ការ​ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​នេះ​ក៏​មានការ​ប្រកួត​រវាង​អ្នក​ប្រដាល់​ រួម​ជាតិ​៤​គូ​ទៀត​ផង​ដែរ​ ។​ ក្នុង​នោះ​ អ៊ឹ​ង​ បូ​រ៉ា​ អ្នក​ប្រដាល់​ក្លិប​គុ​ជ​សារ​កីឡា​នឹង​ ជួប​សងសឹក​ ឯម​ លី​ថូ​ អ្នក​ប្រដាល់​ក្លិប​ គ្រុឌ​មាន​ជ័យ​ ។​ ចាន់​ ប៊ុ​ន​ឡេ​ក​ អ្នក​ ប្រដាល់​ក្លិប​និរោធ​មាន​ជ័យ​ជួប​ជាមួយ​ ម៉ា​ប់​ ឆៃ​យ៉ា​ អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​ រិ​ទ្ធ​ ។​ ថៃ​ប៊ុ​ន​ហាន​ អ្នក​ប្រដាល់​ក្លិប​ បុរី​នាគរាជ​ប្រកួត​ជាមួយ​ ដេ​ រិច​ អ្នក​ ប្រដាល់​ជនជាតិ​បារាំង​នៃ​ក្លិប​តា​ព្រហ្ម​ មាន​ជ័យ​ ។​ ឈាន​ រស្មី​ អ្នក​ប្រដាល់​ក្លិប​ ខេត្ដរតនគិរី​ប៉ះ​ជាមួយ​ ចាន់​ ស៊ី​ណាត​ អ្នក​ប្រដាល់​ក្លិប​និរោធ​មាន​ជ័យ​៕