​នួន​ ភិ​រម្យ​ និង​ភរិយា​ជួល​ផ្ទះ​គេ​បើក​ក្លិប​រកា​ខ្នុរ​​គុន​ខ្មែរ​បង្ក្រាប​គ្រឿងញៀន​ទាំង​ត្រដាបត្រដួស​

ដោយ​ ៖ សារីម ថ្ងៃទី 02 មករា 2013ម៉ោង 15:43:57

​ខេត្ដកណ្ដាល​ ៖​ ក្នុង​ដំណើរ​ស្វែងរក​ ការ​ពិត​អំពី​ជីវភាព​ជា​គ្រូ​ប្រដាល់​ក្បាច់​ គុន​ខ្មែរ​ម្នាក់​នៅ​ជនបទ​យើង​បាន​ធ្វើ​ ដំណើរ​តាម​ផ្លូវជាតិ​លេខ​២​ចេញពី​រាជ​ ធានី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ​ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ហួស​ក្រុង​តា​ខ្មៅ​បន្ដិច​យើង​បត់​ស្ដាំ​ចូល​ទៅ​តាម​ផ្លូវលំ​ដ៏​តូច​ មួយ​អម​ដោយ​ដើមឈើ​ហូប​ផ្លែ​ ព្រម​ ទាំង​ផ្ទះ​អ្នក​ជិតខាង​ជា​ច្រើន​ក្នុង​ចម្ងាយ​ ជាង​៣០០​ម៉ែត្រ​ទើប​ទៅ​ដល់​ផ្ទះ​២​ខ្នង​ សង់​អំពី​បេតុង​ក្រោម​ឈើ​ លើដំបូល​ ប្រក់​ក្បឿង​ ជញ្ជាំង​ក្ដារ​ពណ៌​ខៀវ​ ហ៊ុម​ព័ទ្ធ​ ដោយ​របង​ឥដ្ឋក្រហម​និង​ទ្វារ​ដែក​ចាស់ៗ​ ២​ផ្ទាំង​ ។​ ផ្ទះ​២​ខ្នង​នេះ​ហើយ​ដែល​ជា​ផ្ទះ​ លោក​ នួន​ ភិ​រម្យ​ គ្រូ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ជួល​សម្រាប់​បង្ហាត់បង្រៀន​ សិស្ស​គុន​ស្ថិត​ក្នុងភូមិ​ក្រពើ​ហា​ សង្កាត់​ ក្រពើ​ហា​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ។​

​ពេល​ទៅ​ដល់​ភ្លាម​យើង​សង្កេត​ឃើញ​ មាន​បាវ​សាក់​៣​ព្យួរ​រ​ណេ​ង​រណោង​រួម​ នឹង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ហាត់​ កីឡា​ជា​ច្រើន​ទៀត​ ។​ តាម​រយៈ​សកម្ម​ ភាព​ទាំងនេះ​ទើប​គេ​ដឹង​ថា​ នេះ​គឺជា​ក្លិប​ រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿងញៀន​ដែល​ លោក​ នួន​ ភិ​រម្យ​ ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ និង​ដើម្បី​ បើក​ក្លិប​ប្រដាល់​សម្រាប់​ជា​ថ្នាល​បណ្ដុះបណ្ដាល​សិស្ស​មក​ពី​គ្រប់​ទិស​ទី​រួម​មាន​ ទាំង​ក្មេង​ញៀន​ថ្នាំ​ ក្មេង​កំព្រា​ ក្មេង​ដើរ​ លេង​ប៉ោឡែ​ ក្មេង​លែង​ស្ដាប់​ពាក្យ​ទូន្មាន​ ឪពុក​ម្ដាយ​ក៏​លោក​ទទួល​បង្ហាត់​ ដោយ​ មិន​គិតថ្លៃ​ឡើយ​ ។​

​នៅ​ក្រោម​សំយាបផ្ទះ​ជួល​តម្លៃ​៧០​ ដុល្លារ​ក្នុង​មួយ​ខែ​ដែល​លោក​ នួន​ ភិ​រម្យ​ អតីត​កីឡាករ​ប្រដាល់​ក្បាច់គុន​ខ្មែរ​ក្នុង​ ទស​វត្ស​ឆ្នាំ​៩០​ និង​ភរិយា​បាន​ជួល​សម្រាប់​ ស្នាក់​នៅ​បណ្ដោះអាសន្ន​ និង​សម្រាប់​ឱ្យ​ កូនសិស្ស​ហ្វឹកហាត់​ប្រដាល់​ដើម្បី​រក្សា​ កេរដំណែល​ដ៏​រុងរឿង​នោះ​ គឺ​មាន​សិស្ស​ អ្នក​ស្រឡាញ់​វិស័យ​នេះ​ប្រមាណ​ជាង​១០​នាក់​កំពុង​ហាត់​ក្បាច់គុន​ទាំង​បែកញើស​ជោក​ខ្លួន​ដោយ​អ្នកខ្លះ​រត់​ អ្នកខ្លះ​លោត​ ទាត់​ វាយ​បាវ​សាក់​ និង​អ្នកខ្លះ​ទៀត​ កំពុង​ត្រូវ​បាន​គ្រូបង្វឹក​វាយ​ឆ្វេង​ស្ដាំ​ទាត់​ធាក់​តាម​បច្ចេកទេស​រួម​ផ្សំ​នឹង​សំឡេង​ ឈូច​ឆា​ចៗ​ដូច​សំឡេង​ពស់​ស្ដាប់​ទៅ​ដូច​ ទី​នេះ​ជា​កន្លែង​សង្វៀន​ប្រដាល់​ពិតៗ​ ។​

​ការ​ពិត​សកម្មភាព​នេះ​តែង​កើត​ មាន​ជា​ប្រចាំ​គឺ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៦​ ដល់​ម៉ោង​៩​ និង​ពេល​ល្ងាច​ចាប់ពី​ម៉ាង​ ២​រសៀល​ដល់​៥​និង​៣០​នាទី​ល្ងាច​លោក​ នួន​ ភិ​រម្យ​ តែងតែ​បង្វឹក​ហាត់​ដល់​កូន​ សិស្ស​របស់​លោក​ឱ្យ​យកចិត្ដទុកដាក់​ ហាត់​សម​បច្ចេកទេស​គ្រប់​បែប​យ៉ាង​តាម​ អ្វី​ដែល​លោក​ធ្លាប់​មានបទពិសោធន៍​ ខណៈ​ដែល​លោក​កំពុង​មានកេរ្ដិ៍ឈ្មោះ​ បោះ​សំឡេង​ជា​កីឡាប្រដាល់​ល្បី​នៅ​លើ​សង្វៀន​ប្រដាល់​ក្នុង​ទស​វត្ស​ឆ្នាំ​៩០​ និង​ ឡុ​ង​ឆ្នាំ​២០០០​នោះ​ ។​

​ទោះជា​យ៉ាងណា​កន្លែង​ហ្វឹកហាត់​នេះ​គេ​ពុំ​ឃើញ​មាន​សង្វៀន​ប្រដាល់​សម្រាប់​ហាត់​សម​មុន​ឡើង​ប្រកួត​តាម​ស្ថានីយទូរទស្សន៍​ដូច​ជា​ក្លិប​ដទៃ​ទេ​ក្រៅ​តែ​ពី​ មាន​កម្រាលព្រំ​ពណ៌​ប្រផេះ​២​ទៅ​៣​ផ្ទាំង​ ដែល​លោក​ នួន​ ភិ​រម្យ​ ទុក​សម្រាប់​ ក្រាល​លើ​បេតុង​ដើម្បី​កុំឱ្យ​រអិល​នោះ​ ឡើយ​ ។​ ក្រៅពី​នេះ​នៅ​មាន​បំពង់​ដែក​ទីប​ មូល​ប្រវែង​៣​ម៉ែត្រ​កន្លះ​កម្ពស់​២​ម៉ែត្រ​ចង​ព្យួរ​បាវ​សាក់​៣​ និង​មាន​ក្ដារ​តូច​ មួយ​សរសេរ​កាលវិភាគ​ហ្វឹកហាត់​ប្រចាំ​ ថ្ងៃ​ និង​កាលបរិច្ឆេទ​របស់​កីឡាករ​ ដែល​ បាន​ចាប់​គូប្រកួត​នៅ​តាម​សង្វៀន​ទូរ​ ទស្សន៍​ផ្សេងៗ​នោះ​ ។​ ដោយឡែក​តែ​ បាវ​សាក់​១​ក្នុង​ចំណោម​បាវ​សាក់​៣​ដែល​ចង​ព្យួរ​នៅ​រនួត​ផ្ទះ​នោះ​ដូច​ជា​ថ្មី​ជាងគេ​បន្ដិច​ រីឯ​ស្រោមដៃ​(​ហ្គ​ង់​)​សម្រាប់​ពាក់​ ពេល​ប្រកួត​ ឬ​ហាត់​មាន​ប្រហែល​៤​ទៅ​ ៥​គូ​ប៉ុណ្ណោះ​ ។​

​ក្រឡេក​មក​ខាងឆ្វេង​ដៃ​បន្ដិច ​យើង​ឃើញ​បុរស​ម្នាក់​អាយុប្រមាណ​ជា​៤០​ឆ្នាំ​ សម្បុរ​ខ្មៅ​ស្រអែម​ សក់ខ្មៅ​រួញ​អង្គាដី​ មាន​កាយសម្បទា​មាំមួន​ទឹកមុខ​ញញឹម​រួសរាយ​ ពាក់​អាវយឺត​ ស្លៀកខោ​ជើង​ខ្លី​ ពណ៌​ខៀវចាស់​ឆ្នូត​សមាន​សរសេរ​អក្សរ​ ថា​ “​ក្បាច់គុន​បុរាណ​ខ្មែរ​”​ ព្រមទាំង​មាន​ ត្រា​រូប​កីឡាករ​ប្រដាល់​ទៀត​ផង​ ។​ បុរស​ម្នាក់​នោះ​កំពុង​បង្ហាញ​ក្បាច់គុន​បុរាណ​ ខ្មែរ​ដល់​សិស្ស​មួយ​ ព្រម​ម​ទាំង​បែកញើស​ គឃៀរ​ ។​ នោះ​ហី​យ​គឺ​លោក​ នួន​ ភិ​រម្យ​ ជា​គ្រូបង្ហាត់​របស់​ក្លិប​ប្រដាល់​រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿងញៀន​។​

​ថ្វីបើ​លោក​កំពុង​មមាញឹក​ក្នុង​កិច្ចការ​ បង្ហាត់​ក្បាច់គុន​យ៉ាងណា​ក៏​ដោយ​ក៏​លោក​ នួន​ ភិ​រម្យ​ នៅ​តែ​ញញឹម​រាក់ទាក់​ស្ទុះ​ មក​ស្វាគមន៍​យើង​ជា​អ្នកកាសែត​ ព្រម​ទាំង​ផ្ដល់​ឧិ​កាស​ឱ្យធ្វើ​បទ​សម្ភាសន៍​អំពី​ ជីវិត​ផ្ទាល់ខ្លួន​និង​មូលហេតុ​ផ្សេងៗ​ដែល​លោក​បង្កើត​ក្លិប​ប្រដាល់​រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿងញៀន​នេះ​ឡើង​ ។​

​លោក​ នួន​ ភិ​រម្យ​ បាន​រៀបរាប់​ ដំណើរ​ជីវិត​ដ៏​ត្រដាបត្រដួស​និង​ការ​តស៊ូ​សព្វបែបយ៉ាង​របស់​លោក​ជាមួយ​ប្រពន្ធ​ លោក​ដូច្នេះ​ថា​ បច្ចុប្បន្ន​នេះ​លោក​ និង​ ភរិយា​ខំប្រឹង​តស៊ូ​ផ្គត់ផ្គង់​ក្លិប​ប្រដាល់​ មួយ​នេះ​ក៏​ព្រោះតែ​ស្រឡាញ់​វិស័យ​ប្រដាល់​ ខ្លាំង​ពេក​ ។​ ម្យ៉ាងវិញទៀត​លោក​ចង់​ ប្រមូលផ្ដុំ​ក្មេងៗ​កំព្រា​ និង​យុវជន​មួយ​ ចំនួន​ទៀត​ឱ្យ​ពួក​គេ​ងាក​មក​រក​វិស័យ​ កីឡា​ លេង​កីឡា​ និង​ហាត់​កីឡា​ដើម្បី​ សុខភាព​ដើម្បី​ជៀស​ឱ្យ​ផុត​ពី​គ្រឿងញៀន​ជាដើម​ ។​

​លោក​ ភិ​រម្យ​ បន្ដ​ថា​ ផ្ទះ​ដែល​លោក​ ស្នាក់​នៅ​សព្វ​ថ្ងៃនេះ​លោក​ជួល​គេ​ទេ​គឺ​ ជួល​ក្នុង​តម្លៃ​៧០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ ១​ឆ្នាំ​ធ្វើ​កុងត្រា​ម្ដង​ ។​ ប្រសិនបើ​ឆ្នាំ​ ២០១៣​នេះ​ម្ចាស់ផ្ទះ​គាត់​ដំឡើង​ថ្លៃ​ផ្ទះ​ បន្ថែម​ខ្ពស់​ជាង​នេះ​ទៀត​ក្លិប​ និង​គ្រួសារ​ របស់​លោក​ប្រឈម​នឹង​ការ​រើ​ចេញ​ទៀត​ ហើយនឹង​ទៅ​កាន់តែ​ឆ្ងាយ​ជាង​នេះ​ ព្រោះ​បើ​នៅ​ទី​នេះ​តទៅ​ទៀត​លោក​គ្មាន​លទ្ធ​ភាព​បង់់ថ្លៃ​ផ្ទះ​ឡើយ​ ។​

​ដោយឡែក​ស្ដ្រី​ម្នាក់​កំពុង​អង្គុយ​ផ្អែក​មាត់ទ្វារ​យក​ដាក់​ដៃ​ទាំង​២​ឱបក្បាលជង្គង់​ បួងសក់​ទៅ​ក្រោយ​ និង​មាន​វ័យ​ជាង​៤០​ ឆ្នាំ​ដែល​គេ​ដឹង​ថា​គាត់​ជា​អ្នកស្រី​ ឌី​ ចាន់​ ថុ​ន​ ត្រូវជា​ភរិយា​របស់​លោក​ នួន​ ភិ​រម្យ​ បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​នគរ​វត្ដថា​ ពួក​ខ្ញុំ​ទាំង​២​នាក់​ ពិតជា​ជួប​ការ​ខ្វះខាត​ខ្លាំង​ណាស់​មិន​ថា​ ការ​ស្នាក់​នៅ​ ឬ​ក៏​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​នោះ​ទេ​ ។​ យើង​ត្រូវការ​ការ​ចំណាយ​ ច្រើន​ដើម្បី​ផ្គត់ផ្គង់​ក្លិប​ហើយ​ ទើបតែ​ មួយ​រយៈពេល​នេះ​សិស្ស​នៅ​តិចតួច​ ដោយ​ពួក​គេ​បាន​សុំ​ទៅ​លេង​ឪពុក​ម្ដាយ​ នៅ​ឯ​ស្រុក​កំណើត​ ឯ​ខ្លះ​ទៀត​ទៅ​ហូប​ការ​ បងប្អូន​អស់​មួយ​ចំនួន​ទៅ​ហើយ​ បើ​ពួក​ គេ​នៅ​ជុំ​គ្នា​វិញ​គឺ​ច្រើន​ណាស់​រក​កន្លែងដេក​ ពួន​មិន​ចង់បាន​ទេ​ព្រោះ​ផ្ទះ​តូច​ចង្អៀត​ ។​

​អ្នកស្រី​ ឌី​ ចាន់​ថុ​ន​ បន្ដ​ថា​ ហេតុតែ​ ប្ដី​អ្នកស្រី​ជា​អ្នក​ប្រដាល់​និង​ស្រឡាញ់​ វិស័យ​នេះ​ ម្ល៉ោះហើយ​ការ​លំបាក​ទាំង​ ឡាយ​ចេះ​តែ​ទ្រាំ​ទៅ​ ។​ ម្យ៉ាងទៀត​ដោយ​ សារ​កូនសិស្ស​ដែល​មក​ហាត់រៀន​ក្បាច់​ ប្រដាល់សេរី​នៅ​ក្លិប​រកា​ខ្នុរ​គុន​ខ្មែរ​ចេះ​ តែ​អង្វរ​ឱ្យ​ប្ដី​អ្នកស្រី​ជួយ​បង្ហាត់បង្រៀន​ ទើប​មិន​ដាច់​ចិត្ដ​ចោល​ពួក​គេ​ ។​ សម្រាប់​ ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​នោះ​គ្មាន​ទេ​ចំណូល​ដែល​បាន​មក​ពី​ការ​ធ្វើ​ជា​ចៅក្រម​ និង​ អាជ្ញាកណ្ដាល​ចំនួន​៣​ថ្ងៃ​ក្នុង​មួយ​សបា្ដហ៍​មាន​៤​កម្មវិធី​ក្នុង​ម្នាក់​បាន​៤០​ដុល្លារ​ ដែរ​ ប៉ុន្ដែ​នៅ​តែ​មិន​អាច​ទប់ទល់​ជីវភាព​ ប្រចាំ​ថ្ងៃ​បាន​ ពីព្រោះ​សមាជិកគ្រួសារ​ រួម​នឹង​សិស្ស​គុន​ផង​នោះ​មាន​ចំនួន​ច្រើន​ រីឯ​ចំណូល​មាន​តែ​ប៉ុណ្ណឹង​ធ្វើ​ម៉េច​ចាយ​ វាយ​ឱ្យ​គ្រប់​ទៅ​?

​លោកគ្រូ​ នួន​ ភិ​រម្យ​ បាន​លូក​មាត់​ កាត់​ភរិយា​ថា​កូនសិស្ស​របស់ខ្ញុំ​ទាំងអស់​ពួក​គេ​តែង​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ ដោយ​លោក​បាន​កំណត់​ពេលវេលា​ហ្វឹកហាត់​ច្បាស់លាស់​ គឺ​ម៉ោង​សម្រាក​យប់​ ត្រូវ​ចូល​កន្លែងដេក​រៀងៗ​ខ្លួន​នៅ​វេលា​ ម៉ោង​៨​យប់​ និង​ហាម​ដាច់ខាត​មិន​ឱ្យ​ បង្ក​ការ​រំខាន​ដល់​អ្នក​រស់នៅ​ជិតខាង​ និង​ សមត្ថកិច្ច​ឡើយ​ ។​ បើ​ទោះបី​អតីត​ សិស្ស​ខ្លះ​ធ្លាប់​គាត់​ធ្លាប់​ញៀន​ថ្នាំ​ សិស្ស​ ខ្លះ​ដើរ​លេង​ប៉ោឡែ​ និង​សិស្ស​ខ្លះ​ជា​ក្មេង​ កំព្រា​យ៉ាងណា​ក៏​ដោយ​ក៏​នៅ​ពេល​ដែល​ ពួក​គេ​ចូល​មក​ហាត់​នៅ​ក្នុង​ក្លិប​នេះ​ ពួក​ គេ​តែងតែ​ជៀស​ផុត​ពី​ល្បែង​អបាយមុខ​ គ្រប់​បែប​យ៉ាង​ដែល​ពួក​គេ​ប្រព្រឹត្ដ​កន្លង​មក​ដើម្បី​ប្រែ​ក្លាយទៅជា​កីឡាករ​ល្អ​ ទៀត​ផង​ ។​

​ចំពោះ​ការ​ហ្វឹកហាត់​វិញ​លោក​តែង​ តែ​បង្ហាត់​ដោយ​ផ្ទាល់​ពុំ​ធ្វេសប្រហែស​ឡើយ​ ។​ គ្រប់​សកម្មភាព​ បច្ចេកទេស​ ទ្រឹស្ដី​ ចិត្ដសាស្ដ្រ​ ជា​ពិសេស​គឺ​ហាត់​ កម្លាំង​កាយសម្បទា​ទៅ​ដល់​សិស្ស​គ្រប់ៗ​គ្នា​តែ​ម្ដង​ ។​ ទន្ទឹម​នឹង​ការ​ហ្វឹកហាត់​ ដោយ​ភាព​ម៉ឺងម៉ាត់​នេះ​លោក​ នួន​ ភិ​រម្យ​ មិន​ចេះ​ត្អូញត្អែរ​ទេ​ បើ​ទោះបី​លោក​ និង​គ្រួសារ​នឿយហត់​ប៉ុនណា​ក៏​ដោយ​ ។​

​លោក​ នួន​ ភិ​រម្យ​ បាន​ប្រាប់​ពី​ប្រវត្ដិ​ ខ្លះៗ​មុន​ពេល​លោក​បាន​ក្លាយជា​គ្រូបង្វឹក​ក្បាច់គុន​ប្រដាល់​ខ្មែរ​បុរាណ​យ៉ាង​ដូច្នេះ​ថា​ ដំបូង​ឡើយ​ខ្ញុំ​បាន​ហាត់រៀន​ក្បាច់​ ប្រដាល់​នេះ​ជាមួយ​លោក​ ជ្រ​ន​ គង់​ហុង​ នៅ​ក្លិប​អប់រំ​កាយ​ខេត្ដបន្ទាយមានជ័យ​ តាំងពី​លោក​មាន​អាយុ​១៣​ឆ្នាំ​ ប៉ុន្ដែ​មិន​ ទាន់​ឡើង​ប្រកួត​លើ​សង្វៀន​នៅឡើយ​ទេ​ គឺ​គ្រាន់តែ​ធ្លាប់​ទៅ​ដក​ពិសោធន៍​នៅ​ តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ ខ្មែរ​-​ថៃ​ ប៉ុណ្ណោះ​ ។​ មក​ដល់​ឆ្នាំ​១៩៩០​ លោក​បាន​មក​ភ្នំពេញ​បន្ដ​ការ​ហ្វឹកហាត់​ក្បាច់គុន​នេះ​ជាមួយ​លោកគ្រូ​ មាស​ សុខ​គ្រី​ បន្ថែម​ទៀត​ ។​ ក្រោយមក​ក៏​បាន​ ឡើង​ប្រកួត​ជា​បន្ដបន្ទាប់​ ហើយ​ទស្ស​និក​ ជន​ក៏​ដាក់​រហស្សនាម​ឱ្យ​លោក​ថា​ ខ្លា​កំណាច​ នួន​ ភិ​រម្យ​ ។​ នៅ​អំឡុង​ឆ្នាំ​១៩៩៦​ លោកគ្រូ​ មាស​ សុខ​គ្រី​ បាន​នាំ​លោក​ ចូលរួម​ប្រកួត​ជាមួយ​កីឡាករ​មួយ​ចំនួន​ទៀត​ដូច​ជា​ អេ​ ភូ​ថង​ ជាដើម​គឺ​ទៅ​ ប្រកួត​នៅ​ប្រទេស​ថៃ​ក្នុង​ព្រឹត្ដិការណ៍​ King’s​ Cup​ ១៩៩៦​ ទទួល​បាន​មេដាយ​ ប្រាក់​១​គ្រឿង​ និង​លើក​ទី​២​មិន​ចាំ​ព្រឹត្ដិ​ ការណ៍​ទទួល​បាន​មេដាយ​សំរឹទ្ធិ​១​គ្រឿង​ ទៀត​នា​ឆ្នាំ​១៩៩៧​ ។​ លោក​ នួន​ ភិ​រម្យ​ បញ្ជាក់​ថា​ នៅ​ឆ្នាំ​ដដែល​នោះ​លោក​ ទទួល​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ព្រឹត្ដិការណ៍​ ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ដណ្ដើម​ពានរង្វាន់​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ទី​២​កាលពី​ឆ្នាំ​១៩៩៧​ ដោយ​ទទួល​បាន​មេដាយមាស​១​គ្រឿង​ លើ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ និង​ទទួល​ បាន​ប័ណ្ណ​ចំណាត់ថ្នាក់​លេខ​១​ពី​ថ្ងៃ​ទី​៦​ដល់​ ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​១៩៩៨​ ព្រមទាំង​ ប័ណ្ណ​ចំណាត់ថ្នាក់​លេខ​១​ឆ្នាំ​១៩៩៤​ ប័ណ្ណ​ ចំណាត់ថ្នាក់​ប្រកួត​ជ្រើសរើស​ជើងឯក​ ទូ​ទាំង​ប្រទេស​១​សន្លឹក​ទៀត​ផង​ ។​ ដោយ​ឡែក​លោក​ក៏​ធ្លាប់​ទទួល​តំណែង​ជើងឯក​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ផង​ដែរ​ ។​

​ក្រោយ​បញ្ចប់​អាជីព​ជា​កីឡាករ​ប្រដាល់​ លោក​បាន​សុំ​ច្បាប់​ពី​សហព័ន្ធ​កី​ឡ្រា​ ប​ដាល់​កម្ពុជា​ស្ម័គ្រចិត្ដ​បើក​ក្លិប​ប្រដាល់​ ផ្ទាល់ខ្លួន​មួយ​ ប៉ុន្ដែ​ដោយសារ​តែ​ស្ថាន​ ភាព​គ្រួសារ​ជួប​ប្រទះ​ការ​ខ្វះខាត​ ណា​ មួយ​ផ្ទះ​ជួល​គេ​ផង​ ទើប​សហព័ន្ធ​បាន​ អនុញ្ញាត​ឱ្យធ្វើ​ជា​ចៅក្រម​ និង​អាជ្ញា​ កណ្ដាល​រហូត​ដល់​បច្ចុប្បន្ន​តែ​ម្ដង​ទៅ​ ។​

​លោក​ នួន​ ភិ​រម្យ​ ឱ្យ​ដឹង​ទៀត​ថា​ រូប​លោក​និង​ភរិយា​ធ្លាប់​បាន​ចូល​រៀន​វគ្គ​រដ្ឋបាល​កីឡា​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ ជាតិ​អូ​ឡាំ​ពិ​ក​ចំនួន​២​វគ្គ​ទាំង​២​នាក់​ប្ដី​ ប្រពន្ធ​ក្នុង​ឆ្នាំ​២០១០​ ចំណែកឯ​វគ្គ​សិក្សា​ គ្រូបង្វឹក​រៀន​ជាមួយ​គ្រូ​បរទេស​នៅ​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១១​ ។​

​សិស្ស​គុន​របស់​លោក​ នួន​ ភិ​រម្យ​ ម្នាក់​បាន​លើក​សរសើរ​អំពី​ការ​បង្ហាត់​ បង្រៀន​ក្បាច់​ប្រដាល់​ខ្មែរ​បុរាណ​ថា​ លោកគ្រូ​ភិ​រម្យ​ មាន​អំណត់​ព្យាយាម​ តស៊ូ​ការ​លំបាក​ក្នុង​ជីវភាព​ដើម្បី​ធ្វើ​ យ៉ាងណា​ឱ្យ​សិស្ស​មាន​បច្ចេកទេស​ល្អ​ បាន​ឡើង​សង្វៀន​ ។​

​ទោះ​យ៉ាងណា​លោក​ នួន​ ភិ​រម្យ​ និង​ ភរិយា​បាន​អំពាវនាវ​សុំ​ឱ្យ​ស្ថានីយ​ទូរ​ ទស្សន៍​ទាំងអស់​ដែល​កំពុង​តែ​មានកម្ម​ វិធី​ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ ខ្មែរ​សូម​មេត្ដា​ជួយ​ចាប់​គូ​ឱ្យ​កូនសិស្ស​ របស់​លោក​បាន​ឡើង​រេញ​ដូច​គេ​ដូច​ ឯង​ដើម្បី​ពួក​លោក​បាន​កម្រៃ​ក្លិប​ គ្រាន់​ យក​មក​ជួយ​ផ្គត់ផ្គង់​ជីវភាព​កីឡាករ ​។​ ប្រសិនបើ​មាន​ សម្តេច ទ្រង់ ឯកឧត្ដម​ លោក​ជំទាវ​ លោក​ លោកស្រី​ ដែល​ស្រឡាញ់​វិស័យ​ ក្បាច់គុន​បុរាណ​ខ្មែរ​ ហើយ​មាន​បំណង​ បើក​ក្លិប​ប្រដាល់​ទទួល​សិស្ស​មក​ហ្វឹក​ ហាត់​នោះ​ក៏​សូម​ទទួលយក​រូប​លោក​ធ្វើ​ ជា​គ្រូបង្វឹក​ផង​ ព្រោះ​បច្ចុប្បន្ន​នេះ​លោក​ មាន​សមត្ថភាព​ និង​បទ​ពិសោធន៍​បង្ហាត់​ បង្រៀន​សិស្ស​លើ​ផ្នែក​វិស័យ​កីឡាប្រដាល់​ ក្បាច់គុន​បុរាណ​ខ្មែរ​ច្រើន​ឆ្នាំ​មក​ហើយ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​លោក​ នួន​ ភិ​រម្យ​ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​សូម​ចូលរួម​លេង​កីឡា​ទាំងអស់​គ្នា​ ជា​ពិសេស​ប្អូនៗ​យុវជន​ យុវនារី​ជា​ទំញំង​ ស្នង​ឫស្សី​គួរ​នាំ​គ្នា​បោះបង់​ចោល​រាល់​ ល្បែង​អបាយមុខ​គ្រប់​បែប​យ៉ាង​ដែល​ សង្គម​ជាតិ​ស្អប់ខ្ពើម​ និង​កំពុង​តែ​លុប​ បំបាត់​នោះ​ ហើយ​នាំ​គ្នា​មក​លេង​កីឡា​ហាត់​ កីឡា​ ព្រោះ​កីឡា​នាំ​មក​នូវ​សុខ​ ភាពល្អ​ កីឡា​នាំ​មក​នូវ​ទំនាក់ទំនង​ល្អ​ កីឡា​ជា​ ច​លករ​មួយ​នាំ​មក​នូវ​សុខ​សន្ដិភាព​ និង​ សម្បូរ​ណ៍​សប្បាយ​រុងរឿង​ ៕​