ក្រុម​​ណា​ខ្លះ​អាច​រកបាន​៣​ពិន្ទុ​ក្នុង​​ជុំ​ទី​២​នៃ​ព្រឹត្ដិការណ៍​ Hun​ Sen’s​ cup​ 2013

ដោយ​ ៖ សារីម ថ្ងៃទី 02 មករា 2013ម៉ោង 15:46:57

​ភ្នំ​ពេ​ញេ​ ៖​ ការ​ប្រកួត​បាល់ទាត់​ ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ឆ្នាំ​២០១៣​ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ ខែមករា​ ឆ្នាំ​ ២០១៣​នេះ​គឺជា​ការ​ប្រកួត​ជុំ​ទី​២​ក្នុង​ពូ​ល​ A​និង​ពូ​ល​B​ដែល​មាន​៤​ប្រកួត​ស្មើនឹង​៨​ ក្រុម​លើ​ទីលាន​២​ផ្សេង​គ្នា​ ។​

​សម្រាប់​ការ​ប្រកួត​ក្នុង​ពូ​ល​A​ ក្រុម​ បាល់ទាត់​ខណ្ឌចំការមន​ជួប​ជាមួយ​ក្រុម​ខ្លាំង​ណា​ហ្គា​ខ​ប​ដែល​ប្រកួត​នៅ​ទីលាន​ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ។​ ចំពោះ​ ក្រុម​ចំការមន​កាលពី​ជុំ​ទី​១​បាន​ប្រកួត​ ចាញ់​ក្រុម​ក្រសួងការពារជាតិ​០​ទល់​៣​ ពេល​នេះ​មក​ប៉ះ​ចំណា​ហ្គា​ខ​ប​ទៀត​មិនដឹង​ ថា​ត្រូវ​ចាញ់​ប៉ុន្មាន​គ្រាប់​ទៀត​នោះ​ទេ​ ។​

​ចំណែក​មួយគូ​ទៀត​នៅ​ក្នុង​ពូ​ល​A​នេះ​ ដែរ​គឺ​ក្រុម​ខេត្ដក្រចេះ​ប្រកួត​ជាមួយ​ ក្រុម​ក្រសួងការពារជាតិ​ដែល​លេង​នៅ​ លើ​ទីលាន​ស្ដា​ត​ចាស់​ ។​ ក្រចេះ​ជុំ​ទី​១​ក៏​ ចាញ់​ដែរ​គឺ​ប្រកួត​ចាញ់​ណា​ហ្គា​ខ​ប​០​ទល់​១០​ឯណោះ​ ។​ សម្រាប់​ការ​ប្រកួត​ក្នុង​ ជុំ​ទី​២​នេះ​ក្រចេះ​ក៏​ប្រហែល​មិន​រំពឹង​ថា​ អាច​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​ បាន​ដែរ​ពីព្រោះ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​ League​  ។​

​ចំពោះ​ការ​ប្រកួត​ក្នុង​ពូ​ល​B​វិញ​ជា​ ការ​ជួប​គ្នា​រវាង​ក្រុម​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី​នឹង​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ ជាតិ​ដែល​លេង​នៅ​លើ​ទីលាន​ពហុ​កី​ឡ​ ដ្ឋា​ន​ជាតិ​ ។​ ក្រុម​អគ្គស្នងការ​នេះ​កាលពី​ ជុំ​ទី​១​គេ​បាន​បំបាក់​ក្រុម​ខេត្ដកំពត​រហូត​ដល់​ទៅ​៦​ទល់​០​ ឯ​ក្រុម​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ ស៊ី​មិន​ទាន់​មាន​ពិន្ទុ​នៅឡើយ​ទេ​ ដោយ​ជុំ​ទី​១​ក្រុម​នេះ​លេង​ចាញ់​ក្រុម​បៀ​ល​ ប្រាយ​យូ​ណាយ​ធី​ត​០​ទល់​៣​ ។​

​ចំពោះ​ក្រុម​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី​ ជួប​ ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ ជាតិ​នៅ​ជុំ​ទី​២​នេះ​ក៏​ពិបាក​រកបាន​ពិន្ទុ​ដែរ​ ពីព្រោះ​ប្រហែលជា​មិន​អាច​យកឈ្នះ​ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ទេ​ ដោយសារ​តែ​ក្រុម​នេះ​ក៏​ជា​ក្រុម​ខ្លាំង​ មួយ​ក្នុង​ League​ ដែរ​ ។​

​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​B​នេះ​ដែរ​ គឺ​ក្រុម​ខេត្ដកំពត​ត្រូវ​ជួប​ជាមួយ​ក្រុម​បៀ​ល​ប្រាយ​ ។​ កំពត​គ្មាន​សង្ឃឹម​រកបាន​ ពិន្ទុ​សម្រាប់​ការ​ជួប​ជាមួយ​ក្រុម​បៀ​ល​ ប្រាយ​នេះ​ទេ​ ។​ កាលពី​ជុំ​ទី​១​កំពត​ត្រូវ​ក្រុម​ ប៉ូលិស​លត់​៦-០​ឯណោះ​ ។​ ទោះជា​យ៉ាង​ ណា​ក្នុង​ជុំ​ទី​២​នេះ​បៀ​ល​ប្រាយ​គេ​សង្ឃឹម​ អាច​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​ ៕