
ជើងខ្លាំង២គូប្រកួតគ្នាប្រហែលជាល្អមើលលើសង្វៀន TV5 Arena
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ខាងមុខនេះអ្នកប្រដាល់ជើង ខ្លាំងដែលសុទ្ធតែជាគូល្អៗនោះនឹងមក បង្ហាញថ្វីដៃដាក់គ្នាលើកដំបូងលើសង្វៀន TV5 Arena ដែលជាទីតាំងថ្មីចម្ងាយ១០០ម៉ែត្រ ពីស្ពានជ្រោយចង្វាត្រើយខាងកើត ដោយក្នុងនោះជើងខ្លាំងមកពីក្លិប ប្រដាល់សាលវ័ន្ដកីឡា ធី តុងហ៊ីត្រូវ ប៉ះជាមួយនឹងកីឡាករ ឈិន ក្វាន់ង៉ុយ សិស្សគុនក្លិបមកុដរាជសីហ៍ ។
អ្នកប្រដាល់ ធី តុងហ៊ី ប្រហែលជា យ៉ាប់ហើយ ព្រោះក្វាន់ង៉ុយប៉ិនក្រឡុក ណាស់ បញ្ឆោតឆ្វេងវាយស្ដាំ បញ្ឆោត ស្ដាំវាយឆ្វេង ហើយគេប្រកួតមិនឈរ ហ្នឹងមួយកន្លែងទេគឺបន្លាស់ទីវាយជានិច្ច។ ធី តុងហ៊ី បើប្រៀបធៀបជាមួយក្វាន់ង៉ុយ ហាក់ដូចជានៅខ្ចីជាង ខាងបទពិសោធន៍ និងតិចនិកប្រកួត ។ តុងហ៊ី មានកាយសម្បទាល្អ ខ្ពស់ ដៃជើងវែង តែគេវាយរ បៀបត្រង់ពេកមិនចេះប្រើល្បិចនោះទេ។ ប្រកួតចុងក្រោយគេវាយឈ្នះ ស៊ូ វណ្ណៈ អ្នកប្រដាល់ក្លិបយុវកីឡាខេត្ដកណ្ដាល ដោយពិន្ទុ ។
ពួកគេមិនដែលជួបគ្នាទេពីមុនមក ក្វាន់ង៉ុយ មានកាយសម្បទាល្អ ខ្ពស់ ដៃ ជើងវែង តែកម្លាំងពុំជាខ្លាំងប៉ុន្មានទេ។ ឈិន ក្វាន់ង៉ុយ ទើបតែប្រកួតចាញ់មួយ ប្រកួតប៉ុណ្ណោះក្នុងចំណោមការឡើង រេញជាងដប់ដងនោះ ។ និយាយរួមក្វាន់ ង៉ុយវាយល្អ ស៊ូក្នុងការប្រកួត ការវាយ ចាញ់១ប្រកួតនោះ គឺចាញ់ នេន វណ្ណា អ្នកប្រដាល់ក្លិបកងពលធំអន្ដរាគមន៍ លេខ៣ដោយពិន្ទុ ដោយសារតែគេភ្លាត់ ស្នៀតប៉ុណ្ណោះ ។ ចាំមើលតើតុងហ៊ីអាច ឈ្នះ ឈិន ក្វាន់ង៉ុយ បានឬអត់?
មាស ភីរម្យ អ្នកប្រដាល់ក្លិបកងទ័ព ជើងទឹកនឹងឡើងទូទាត់បញ្ជីជាមួយសូយ យក្សតឿអ្នកប្រដាល់ក្លិបអូដឹមកីឡា។ គូនេះប្រកួតក្នុងលំដាប់ជាគូឯកប្រចាំសង្វៀន។
មាស ភីរម្យ ជាអ្នកប្រដាល់ចាស់ វស្សាហើយគ្រាន់តែពុំល្បីឈ្មោះដូចគេ ប៉ុណ្ណោះ ។ កាយសម្បទារបស់ភីរម្យក៏ល្អ ដែរគេមានកម្ពស់ខ្ពស់ ដៃជើងវែង គ្រាន់ តែវ៉ៃរាងស្ពឹកបន្ដិច ។ ប៉ុន្មានប្រកួតចុង ក្រោយនេះគេវាយចាញ់ច្រើនជាងឈ្នះ ដែលប្រកួតចុងក្រោយវាយចាញ់ ឌុន រដ្ឋា អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយពិន្ទុ ។
ចំពោះ សូយ យក្សតឿវិញ គេស្គាល់ រេញទើបតែបាន២ទៅ៣ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែ អ្នកប្រដាល់រូបនេះវ៉ៃល្អ មានស្នៀតប្រដាល់ និងបច្ចេកទេសល្អ ។ សម្រាប់ការជួប ជាមួយ មាស ភីរម្យនេះ ប្រហែលជា មិនជួបការលំបាកនោះទេ ។ ការប្រកួត ចុងក្រោយយក្សតឿវាយចាញ់ វ៉ែន សាវ៉ាត អ្នកប្រដាល់ក្លិបកងកេងខេត្ដបាត់ដំបងដោយពិន្ទុ ៕
