គន្លឹះ​សំខាន់ៗ​សម្រាប់​ភាព​រីករាយ​និង​សុខភាព​ល្អ​នៅ​ក្នុង​ឆ្នាំ​២០១៣

ដោយ​ ៖ |ថ្ងៃទី 03 មករា 2013 ម៉ោង 09:13:37

​ការ​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ គឺជា​គន្លឹះ​សំខាន់​ឆ្ពោះទៅ​រក​ភាព​សប្បាយ​រីករាយ​ និង​សុខភាព​ល្អ​ក្នុង​ឆ្នាំ​២០១៣​។​ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ដ៏​ធំ​បំផុត​មួយ​ នៅ​កម្ពុជា​។​

​យោង​តាម​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ប្រចាំ​កម្ពុជា​ ការ​គិតគូរ​ដល់​ជនរួមជាតិ​របស់​អ្នក​ ព្រមទាំង​ការ​តបស្នង​ដល់​សង្គម​ គឺជា​គន្លឹះ​សំខាន់​ឆ្ពោះ​រក​សុភមង្គល​ និង​សុខុមាលភាព​ទូទៅ​របស់​មនុស្ស​។​ ទ​ង្វើ​នេះ​ក៏​ជា​គន្លឹះ​សំខាន់​សម្រាប់​ការ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ សុខភាព​ល្អ​ និង​វិបុលភាព​សម្រាប់​ឆ្នាំ​ថ្មី​ផង​ដែរ​ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​។​

​ក្រុមហ៊ុន​ យូ​នី​លី​វើ​ កម្ពុជា​ បាន​និង​កំពុង​អនុវត្ត​ផែនការ​ជា​បន្តបន្ទាប់​ ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ជា​សាកល​របស់​ក្រុមហ៊ុន​ ដែល​មានឈ្មោះ​ថា​ “​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​”​។​ គម្រោង​នេះ​ កំពុង​ជម្រុញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​គិតគូរ​ពី​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ជុំវិញ​ខ្លួន​។​

​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​យកចិត្តទុកដាក់​ជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​ យូ​នី​លី​វើ​ គឺ​ផ្ដោត​ទៅ​លើ​ការ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ទឹក​។​
​កញ្ញា​ ឆាយ​ វិសិដ្ឋ​រតនា​ ប្រធាន​គ្រប់គ្រង​ម៉ាក​ផលិតផល​ យូ​នី​លី​វើ​ មាន​ប្រសាសន៍​ថា​ “​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​ គឺជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ពិចារណា​”​។​ កញ្ញា​ បន្ត​ថា​ “​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ យើង​ទាំងអស់​គ្នា​ជា​បុគ្គលិក​ក្រុមហ៊ុន​ យូ​នី​លី​វើ​ មាន​អារម្មណ៍​ថា​ ប្រជាជន​កម្ពុជា​គួរតែ​ឆ្លៀតពេល​គិតគូរ​អំពី​ផល​ប៉ះពាល់​ ដែល​ពួក​គេ​អាច​នឹង​មាន​ ទៅ​លើ​សង្គម​ និង​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​ពួក​គេ​។​”

​គម្រោង​នៃ​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន​ យូ​នី​លី​វើ​ គឺជា​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​លោក​ Paul​ Polman​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ដែល​បាន​និង​កំពុងធ្វើការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ បណ្តា​អាជីវកម្ម​ និង​អង្គការ​នានា​ ដើម្បី​ធ្វើការ​រួម​គ្នា​កាត់​បន្ថយ​បញ្ហា​ដែល​ប្រឈម​មុខ​សំខាន់​បំផុត​របស់​ពិភពលោក​។​

​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ទឹក​ ក្រុមហ៊ុន​ យូ​នី​លី​វើ​ បាន​ផលិត​នូវ​ផលិតផល​ជា​ច្រើន​ប្រភេទ​ ដែល​មាន​គោល​គំនិត​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ រួច​ជា​ស្រេច​។​ ផលិតផល​មួយ​បែប​ ដែល​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រសួងបរិស្ថាន​ នោះ​ គឺ​ផលិតផល​ទឹក​ក្រអូប​ COMFORT​ ONE​ RINSE​ ដែល​អាច​លាង​សម្អាត​សម្លៀក​បំពាក់​ដោយ​ប្រើប្រាស់​ទឹក​ត្រឹមតែ​មួយ​ធុង​ជា​ជាង​បី​ធុង​ និង​កាត់​បន្ថយ​ទឹក​ដែល​ប្រើប្រាស់​សម្រាប់​បោកគក់​បាន​ពាក់កណ្តាល​។​

​គន្លឹះ​សំខាន់ៗ​ដទៃ​ទៀត​របស់​ក្រុមហ៊ុន​ យូ​នី​លី​វើ​ សម្រាប់​ភាព​សប្បាយ​រីករាយ​ និង​សុខ​ ភាពល្អ​ក្នុង​ឆ្នាំ​ ២០១៣​ រួម​មាន​៖

រក្សា​ភាព​វិជ្ជមាន​ ៖​ ការ​មាន​អារម្មណ៍ល្អ​ និង​មាន​ស​ម្ជ​ស្ស​ល្អ​ស្អាត​ អាច​ជួយ​អ្នក​ឲ្យ​រក្សា​បាន​នូវ​ភាព​វិជ្ជមាន​។​

​រក្សា​ភាព​ស្រស់​ស្អាត​៖​ ព្យាយាម​រៀបចំ​ខ្លួន​ឲ្យ​បាន​សមរម្យ​បំផុត​គ្រប់ពេលវេលា​ និង​អ្នក​មិនដឹង​ថា​ ឱកាស​មួយ​អាច​នឹង​កើត​មាន​ឡើង​នៅ​ពេល​ណា​នោះ​ទេ​។​

​រក្សា​កម្លាំង​ពលំ​ ៖​ យកចិត្តទុកដាក់​ចំពោះ​តម្រូវការ​អាហា​រូប​ត​ម្ថ​របស់​អ្នក​ ដើម្បី​ជួយ​ អ្នករក្សា​បាន​នូវ​ភាព​សប្បាយ​រីករាយ​ សុខភាព​ល្អ​ ភាព​វិជ្ជមាន​ និង​ភាព​សកម្ម​។​​ផ្តល់​រង្វាន់​ខ្លួនឯង​ ៖​ កុំ​ភ្លេច​ថែរក្សា​ខ្លួន​របស់​អ្នក​ តាម​រយៈ​ការ​ថែរក្សា​សម្រស់​ ម្តង​ម្តា​ល​។​ វា​ជាម​ធ្យោ​យ​បាយ​ប្រសើរបំផុត​ ក្នុង​ការ​គេច​ចេញពី​ទម្លាប់​ដដែលៗ​ប្រចាំ​ថ្ងៃ​ក្នុង​ជីវិត​។​

​គិតដល់​អ្នក​ដទៃ​ ៖​ គិត​អំពី​ខ្លួនឯង​ គិត​អំពី​សង្គម​ និង​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​។​

​កញ្ញា​ ឆាយ​ វិសិដ្ឋ​រតនា​ មាន​ប្រសាសន៍​បន្ថែម​ថា​ “​ការ​រក្សា​បាន​នូវ​ភាព​សប្បាយ​រីករាយ​ សុខភាព​ល្អ​ និង​ភាព​វិជ្ជមាន​ គឺជា​គន្លឹះ​សំខាន់​ឆ្ពោះទៅ​រក​សុខុមាលភាព​របស់​មនុស្ស​”​។​ កញ្ញា​ បន្ត​ថា​ “​នៅ​ក្រុមហ៊ុន​ យូ​នី​លី​វើ​ យើង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ការ​នាំ​យក​កម្មវិធី​ធ្វើ​ឲ្យ​ការ​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​ តាម​រយៈ​ផលិតផល​អាហារ​បំប៉ន​សុខភាព​ និង​ផលិតផល​លើកកម្ពស់​អនាម័យ​ដល់​ប្រជាជន​កម្ពុជា​។​ ការ​អប់រំ​ និង​ការ​ផ្តល់​នូវ​ ភាព​សប្បាយ​រីករាយ​ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អាជីវកម្ម​របស់​ពួក​យើង​។​ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ ដែល​យើង​មាន​គោលបំណង​បន្ត​ក្នុង​ឆ្នាំ​ ២០១៣​ និង​ឆ្នាំ​ខាង​មុខ​ទៀត​។​”

​ក្នុង​នាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​ ក្រុមហ៊ុន​ យូ​នី​លី​វើ​ មាន​ផលិតផល​ច្រើន​ប្រភេទ​ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​ មាន​ចាប់តាំងពី​ផលិតផល​ថែរក្សា​សម្ផស្ស​ ដូច​ជា​ ផ​ន​ វ៉ា​សឺ​លី​ន​ និង​ស៊ី​ត្រា​ សាប៊ូ​កក់សក់​ ដូ​ហ្វ​ ក្លៀ​រ​ និង​សាន់​ស៊ី​ល​ សម្រាប់​ថែរក្សា​សក់​ រហូត​ដល់​ស៊ុប​ដុំ​ខ្នរ​សម្រាប់​បំប៉ន​សុខភាព​។​ និង​ផលិតផល​ យូ​នី​លី​វើ​ ដទៃ​ទៀត​ រួម​មាន​ អេក​ស៍​ រេ​សូ​ណា​ លុ​ច្ស​ ខ្លូ​សអាប់​ ប៉ិ​ប​សូ​ដិ​ន​ វី​សូ​ពិសេស​ ប្រី​ស​ វី​សូ​ ខុ​ម​ហ្វ​ត​ សាន់​ឡៃ​ និង​វី​ម​។​

​ក្រុមហ៊ុន​ យូ​នី​លី​វើ​ គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ឈានមុខ​គេ​មួយ​ នៅ​លើ​ពិភពលោក​ ដែល​មាន​ប្រ​តិ​ប​តិ្ត​ការ​រឹង​មាំ​នៅ​ក្នុង​ប្រទេស​ជាង​ ១០០​ និង​លក់​ផលិតផល​នៅ​ក្នុង​ប្រទេស​ចំនួន​ ១៩០​។​ ផលិតផល​របស់​ក្រុមហ៊ុន​ យូ​នី​លី​វើ​ ត្រូវ​បាន​ប្រជាជន​ប្រើប្រាស់​ជាង​ ២០០០​លាន​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ទូ​ទាំង​ពិភពលោក​ ហើយ​ក្រុមហ៊ុន​ខិតខំ​ដើម្បី​បង្កើត​អនាគត​ល្អ​ប្រសើរ​ជា​រៀងរាល់ថ្ងៃ​ និង​ជួយ​ប្រជាជន​ឲ្យ​មាន​អារម្មណ៍ល្អ​ មាន​សម្ផស្ស​ស្រស់​ស្អាត​ និង​រីករាយ​នឹង​ជីវភាព​រស់នៅ​ ជាមួយនឹង​ផលិតផល​ និង​សេវា​ដែល​ល្អ​សម្រាប់​ខ្លួនឯង​ផង​ និង​ល្អ​សម្រាប់​អ្នក​ដទៃ​ផង​។​

ក្រុមហ៊ុន​ យូ​នី​លី​វើ​ ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​២០០៣​។​ ក្រុមហ៊ុន​មាន​មោទនភាព​ក្នុង​ការ​ដើរតួ​នាទី​យ៉ាង​សកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា​ ស្ទើរតែ​គ្រប់​វិស័យ​ ក្នុង​នោះ​មាន​តាំងពី​ការ​ផ្គត់ផ្គង់​ផលិតផល​អាហារ​បំប៉ន​ រហូត​ដល់​ផលិតផល​លើកកម្ពស់​ អនាម័យ​៕