
គន្លឹះសំខាន់ៗសម្រាប់ភាពរីករាយនិងសុខភាពល្អនៅក្នុងឆ្នាំ២០១៣
ដោយ ៖ ថ្ងៃទី 03 មករា 2013ម៉ោង 09:13:37
ការផ្តល់ឲ្យគ្នាទៅវិញទៅមក គឺជាគន្លឹះសំខាន់ឆ្ពោះទៅរកភាពសប្បាយរីករាយ និងសុខភាពល្អក្នុងឆ្នាំ២០១៣។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលប្រើប្រាស់ដ៏ធំបំផុតមួយ នៅកម្ពុជា។
យោងតាមក្រុមហ៊ុន យូនីលីវើ ប្រចាំកម្ពុជា ការគិតគូរដល់ជនរួមជាតិរបស់អ្នក ព្រមទាំងការតបស្នងដល់សង្គម គឺជាគន្លឹះសំខាន់ឆ្ពោះរកសុភមង្គល និងសុខុមាលភាពទូទៅរបស់មនុស្ស។ ទង្វើនេះក៏ជាគន្លឹះសំខាន់សម្រាប់ការទទួលបានភាពសប្បាយរីករាយ សុខភាពល្អ និងវិបុលភាពសម្រាប់ឆ្នាំថ្មីផងដែរ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន យូនីលីវើ កម្ពុជា បាននិងកំពុងអនុវត្តផែនការជាបន្តបន្ទាប់ ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមជាសាកលរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា “ការរស់នៅប្រកបដោយនិរន្តរភាព”។ គម្រោងនេះ កំពុងជម្រុញប្រជាពលរដ្ឋខ្មែរឲ្យគិតគូរពីផលប៉ះពាល់ទៅលើបរិស្ថានជុំវិញខ្លួន។
នៅក្នុងប្រទេសកម្ពុជា ការយកចិត្តទុកដាក់ជាជំហានដំបូងរបស់ក្រុមហ៊ុន យូនីលីវើ គឺផ្ដោតទៅលើការកាត់បន្ថយការខ្ជះខ្ជាយទឹក។
កញ្ញា ឆាយ វិសិដ្ឋរតនា ប្រធានគ្រប់គ្រងម៉ាកផលិតផល យូនីលីវើ មានប្រសាសន៍ថា “ការរស់នៅប្រកបដោយនិរន្តរភាព គឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវពិចារណា”។ កញ្ញា បន្តថា “នៅក្នុងឆ្នាំថ្មីនេះ យើងទាំងអស់គ្នាជាបុគ្គលិកក្រុមហ៊ុន យូនីលីវើ មានអារម្មណ៍ថា ប្រជាជនកម្ពុជាគួរតែឆ្លៀតពេលគិតគូរអំពីផលប៉ះពាល់ ដែលពួកគេអាចនឹងមាន ទៅលើសង្គម និងបរិស្ថានជុំវិញខ្លួនរបស់ពួកគេ។”
គម្រោងនៃការរស់នៅប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន យូនីលីវើ គឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់លោក Paul Polman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន យូនីលីវើ ដែលបាននិងកំពុងធ្វើការអំពាវនាវដល់រដ្ឋាភិបាល បណ្តាអាជីវកម្ម និងអង្គការនានា ដើម្បីធ្វើការរួមគ្នាកាត់បន្ថយបញ្ហាដែលប្រឈមមុខសំខាន់បំផុតរបស់ពិភពលោក។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខ្ជះខ្ជាយទឹក ក្រុមហ៊ុន យូនីលីវើ បានផលិតនូវផលិតផលជាច្រើនប្រភេទ ដែលមានគោលគំនិតក្នុងការកាត់បន្ថយការប្រើប្រាស់ទឹក រួចជាស្រេច។ ផលិតផលមួយបែប ដែលត្រូវបានពិភាក្សានៅក្នុងជំនួបប្រជុំជាមួយក្រសួងបរិស្ថាន នោះ គឺផលិតផលទឹកក្រអូប COMFORT ONE RINSE ដែលអាចលាងសម្អាតសម្លៀកបំពាក់ដោយប្រើប្រាស់ទឹកត្រឹមតែមួយធុងជាជាងបីធុង និងកាត់បន្ថយទឹកដែលប្រើប្រាស់សម្រាប់បោកគក់បានពាក់កណ្តាល។
គន្លឹះសំខាន់ៗដទៃទៀតរបស់ក្រុមហ៊ុន យូនីលីវើ សម្រាប់ភាពសប្បាយរីករាយ និងសុខ ភាពល្អក្នុងឆ្នាំ ២០១៣ រួមមាន៖
រក្សាភាពវិជ្ជមាន ៖ ការមានអារម្មណ៍ល្អ និងមានសម្ជស្សល្អស្អាត អាចជួយអ្នកឲ្យរក្សាបាននូវភាពវិជ្ជមាន។
រក្សាភាពស្រស់ស្អាត៖ ព្យាយាមរៀបចំខ្លួនឲ្យបានសមរម្យបំផុតគ្រប់ពេលវេលា និងអ្នកមិនដឹងថា ឱកាសមួយអាចនឹងកើតមានឡើងនៅពេលណានោះទេ។
រក្សាកម្លាំងពលំ ៖ យកចិត្តទុកដាក់ចំពោះតម្រូវការអាហារូបតម្ថរបស់អ្នក ដើម្បីជួយ អ្នករក្សាបាននូវភាពសប្បាយរីករាយ សុខភាពល្អ ភាពវិជ្ជមាន និងភាពសកម្ម។ផ្តល់រង្វាន់ខ្លួនឯង ៖ កុំភ្លេចថែរក្សាខ្លួនរបស់អ្នក តាមរយៈការថែរក្សាសម្រស់ ម្តងម្តាល។ វាជាមធ្យោយបាយប្រសើរបំផុត ក្នុងការគេចចេញពីទម្លាប់ដដែលៗប្រចាំថ្ងៃក្នុងជីវិត។
គិតដល់អ្នកដទៃ ៖ គិតអំពីខ្លួនឯង គិតអំពីសង្គម និងបរិស្ថានដែលនៅជុំវិញខ្លួន។
កញ្ញា ឆាយ វិសិដ្ឋរតនា មានប្រសាសន៍បន្ថែមថា “ការរក្សាបាននូវភាពសប្បាយរីករាយ សុខភាពល្អ និងភាពវិជ្ជមាន គឺជាគន្លឹះសំខាន់ឆ្ពោះទៅរកសុខុមាលភាពរបស់មនុស្ស”។ កញ្ញា បន្តថា “នៅក្រុមហ៊ុន យូនីលីវើ យើងបានចំណាយពេលច្រើនឆ្នាំ នៅក្នុងប្រទេសកម្ពុជា ក្នុងការនាំយកកម្មវិធីធ្វើឲ្យការរស់នៅកាន់តែប្រសើរឡើង តាមរយៈផលិតផលអាហារបំប៉នសុខភាព និងផលិតផលលើកកម្ពស់អនាម័យដល់ប្រជាជនកម្ពុជា។ ការអប់រំ និងការផ្តល់នូវ ភាពសប្បាយរីករាយ គឺជាផ្នែកដ៏សំខាន់មួយនៃអាជីវកម្មរបស់ពួកយើង។ ហើយវាក៏ជាផ្នែកមួយ ដែលយើងមានគោលបំណងបន្តក្នុងឆ្នាំ ២០១៣ និងឆ្នាំខាងមុខទៀត។”
ក្នុងនាមក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ក្រុមហ៊ុន យូនីលីវើ មានផលិតផលច្រើនប្រភេទ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន មានចាប់តាំងពីផលិតផលថែរក្សាសម្ផស្ស ដូចជា ផន វ៉ាសឺលីន និងស៊ីត្រា សាប៊ូកក់សក់ ដូហ្វ ក្លៀរ និងសាន់ស៊ីល សម្រាប់ថែរក្សាសក់ រហូតដល់ស៊ុបដុំខ្នរសម្រាប់បំប៉នសុខភាព។ និងផលិតផល យូនីលីវើ ដទៃទៀត រួមមាន អេកស៍ រេសូណា លុច្ស ខ្លូសអាប់ ប៉ិបសូដិន វីសូពិសេស ប្រីស វីសូ ខុមហ្វត សាន់ឡៃ និងវីម។
ក្រុមហ៊ុន យូនីលីវើ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលប្រើប្រាស់ឈានមុខគេមួយ នៅលើពិភពលោក ដែលមានប្រតិបតិ្តការរឹងមាំនៅក្នុងប្រទេសជាង ១០០ និងលក់ផលិតផលនៅក្នុងប្រទេសចំនួន ១៩០។ ផលិតផលរបស់ក្រុមហ៊ុន យូនីលីវើ ត្រូវបានប្រជាជនប្រើប្រាស់ជាង ២០០០លានដងក្នុងមួយថ្ងៃនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនខិតខំដើម្បីបង្កើតអនាគតល្អប្រសើរជារៀងរាល់ថ្ងៃ និងជួយប្រជាជនឲ្យមានអារម្មណ៍ល្អ មានសម្ផស្សស្រស់ស្អាត និងរីករាយនឹងជីវភាពរស់នៅ ជាមួយនឹងផលិតផល និងសេវាដែលល្អសម្រាប់ខ្លួនឯងផង និងល្អសម្រាប់អ្នកដទៃផង។
ក្រុមហ៊ុន យូនីលីវើ ចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីខែវិច្ឆិកា ឆ្នាំ២០០៣។ ក្រុមហ៊ុនមានមោទនភាពក្នុងការដើរតួនាទីយ៉ាងសកម្មនៅក្នុងសង្គមកម្ពុជា ស្ទើរតែគ្រប់វិស័យ ក្នុងនោះមានតាំងពីការផ្គត់ផ្គង់ផលិតផលអាហារបំប៉ន រហូតដល់ផលិតផលលើកកម្ពស់ អនាម័យ៕
