នារី​អាយុ​១៨​ឆ្នាំ​ប្រកាស​លក់​ព្រហ្ម​ចារី​យ៍​យក​លុយ​មើលជំងឺ​ម្ដាយ​

ដោយ​ ៖ លី ហ៊ាង ថ្ងៃទី 03 មករា 2013ម៉ោង 10:57:47

​នារី​វ័យក្មេង​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ប្រ​ កាស​ដាក់​ព្រហ្មចារី​យ៍​ឱ្យ​ដេញថ្លៃ​ដើម្បី​ យក​ប្រាក់​មើលជំងឺ​ម្ដាយ​ដែល​កំពុង​មាន​ អាការ​ធ្ងន់ធ្ងរ​។​ ការ​ប្រកាស​ដាក់​ព្រហ្មចារី​យ៍​របស់​ នាង​ឱ្យ​ដេញថ្លៃ​ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ មាន​នារី​ជនជាតិ​ប្រេ​ស៊ី​ល​អាយុ​២០​ឆ្នាំ​ ម្នាក់​ បាន​បញ្ចប់​ការ​ដេញថ្លៃ​កាលពី​ជាង​ ៣​មុន​ ដោយ​ទទួល​បាន​ប្រាក់​៧៨០.០០០​ ដុល្លារ​ ។​

​តាម​ប្រភព​ព័ត៌មាន​របស់​ប្រទេស​ អង់គ្លេស​បាន​បង្ហាញ​ថា​ នារី​វ័យ​១៨​ឆ្នាំ​ដែល​ដាក់​ព្រហ្មចារី​យ៍​ឱ្យ​ថេ​ញ​ថ្លៃ​មាន​ ឈ្មោះ​  Rebecca​ Bernardo​  ជា​សិស្ស​ រៀន​នៅ​អនុ​វិទ្យាល័យ​ ហើយ​គោល​បំ​ ណ​ង​ចាំបាច់​ដែល​នាង​ត្រូវការ​លក់​ព្រហ្ម​ចារី​យ៍​ជា​ចាំបាច់​នោះ​ ដោយសារ​តែ​ត្រូវ​ ការ​ប្រាក់​មួយ​ចំនួន​ធំ​យក​ទៅ​ព្យាបាល​ ម្ដាយ​កំពុង​មាន​ជំងឺ​ពិការ​អវៈយវៈ​ ដែល​ មិន​អាច​កម្រើក​បាន​។​

​នៅ​ក្នុង​ការ​ប្រកាស​តាម​Toutube​  របស់​នាង​បាន​ទទួល​ការ​ដេញថ្លៃ​ចំនួន​៣​លើក​ តែ​តម្លៃ​ថ្លៃ​ជាង​នោះ​ គឺ​៣៥.០០០​ ដុល្លារ​ប៉ុណ្ណោះ​ ប៉ុន្ដែ​ការ​ដេញថ្លៃ​នេះ​ មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​នោះ​ទេ​ ដោយសារ​អ្នក​តេ​ទូរស័ព្ទ​ដេញថ្លៃ​នេះ​ មាន​ភាព​ខុស​ឆ្ងាយ​២២​ដង​ ពី​នារី​ជន​ ជាតិ​ប្រេ​ស៊ី​ល​។​

​ក្នុង​បទ​សម្ភាសន៍​ពី​CNN​នាង​ Rebecca​ Bernardo​ បាន​និយាយ​ថា​ នាង​ខិតខំ​ធ្វើការ​ក្រៅ​ម៉ោង​ ដូច​ជា​អ្នក​រត់​តុ​ បម្រើ​ការងារ​ផ្សេងៗ​ ប៉ុន្ដែ​ នាង​មិន​ អាច​ស្វែងរក​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ ព្យាបាល​ម្ដាយ​របស់​ខ្លួន​នោះ​ទេ​។​នាង​បាន​ បន្ដ​ថា​ ព្រហ្មចារី​យ៍​របស់​នាង​គឺ​នាង​បាន​ ទុកជា​ទ្រព្យសម្បត្ដិ​ ហើយ​នាង​ក៏​ធ្លាប់​ មាន​បងស្រី​ម្នាក់​ដែរ​ តែ​បាន​ស្លាប់​បាត់​ ទៅ​ហើយ​។​ចំណែក​ឪពុក​របស់​នាង​គឺ​ នាង​មិន​ដែល​បានឃើញ​មុខ​ដូច​គ្នា​។​

​នាង​បាន​បន្ដ​ថា​យ៉ាងណាមិញ​ សម្រាប់​មនុស្ស​ពេញវ័យ​ ឬ​គ្រប់ការ​ អាច​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​ស្រីពេស្យា​ចារ​ ឬ​លក់ខ្លួន​ ដើម្បី​ដោះ​ដូរ​ជាមួយ​ លុយ​ ដែល​ទាំងនេះ​ជា​រឿង​ស្របច្បាប់​ នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ខ្លឹមសារ​នៃ​ បទ​សម្ភាសន៍​របស់​នាង​ ពុំ​បាន​បង្ហាញ​ឱ្យ​ដឹង​ទេ​ថា​ តើ​នាង​ជា​ជនជាតិ​អ្វី​ ហើយ​ រៀន​អនុ​វិទ្យាល័យ​ឈ្មោះ​អ្វី​ ហើយ​ក្រៅពី​ប្រាក់​ឧបត្ថម្ភ​ការ​សិក្សា​របស់​នាង​ តើ​ នាង​មានមុខ​របរ​អ្វី​គត់មត់​។​

​ទោះជា​យ៉ាងនេះ​ក្ដី​ ទាំងនេះ​ វា​ជា​ព័​ត៌​មាននៅ​ក្រៅប្រទេស​និង​លើ​ពិភពលោក​តែ​ប៉ុណ្ណោះ​ វា​ពុំ​មែន​ជា​ព័ត៌មាន​ទាក់ទិន​ ជាមួយនឹង​ស្ដ្រី​បណ្ដា​ប្រទេស​ជា​ច្រើន​ ទៀត​នោះ​ទេ​ ពិសេស​ប្រទេស​កម្ពុជា​ ស្ដ្រី​ ខ្មែរ​ មាន​ប្រពៃណី​មួយ​ដែល​មិន​អាច​ ធ្វើ​កើត​ដូច​ករណី​នារី​អាយុ​១៨​ឆ្នាំ​នេះ​ឡើយ​ ៕