
នារីអាយុ១៨ឆ្នាំប្រកាសលក់ព្រហ្មចារីយ៍យកលុយមើលជំងឺម្ដាយ
ដោយ ៖ លី ហ៊ាង ថ្ងៃទី 03 មករា 2013ម៉ោង 10:57:47
នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់បានប្រ កាសដាក់ព្រហ្មចារីយ៍ឱ្យដេញថ្លៃដើម្បី យកប្រាក់មើលជំងឺម្ដាយដែលកំពុងមាន អាការធ្ងន់ធ្ងរ។ ការប្រកាសដាក់ព្រហ្មចារីយ៍របស់ នាងឱ្យដេញថ្លៃ គឺបានធ្វើឡើងបន្ទាប់ពី មាននារីជនជាតិប្រេស៊ីលអាយុ២០ឆ្នាំ ម្នាក់ បានបញ្ចប់ការដេញថ្លៃកាលពីជាង ៣មុន ដោយទទួលបានប្រាក់៧៨០.០០០ ដុល្លារ ។
តាមប្រភពព័ត៌មានរបស់ប្រទេស អង់គ្លេសបានបង្ហាញថា នារីវ័យ១៨ឆ្នាំដែលដាក់ព្រហ្មចារីយ៍ឱ្យថេញថ្លៃមាន ឈ្មោះ Rebecca Bernardo ជាសិស្ស រៀននៅអនុវិទ្យាល័យ ហើយគោលបំ ណងចាំបាច់ដែលនាងត្រូវការលក់ព្រហ្មចារីយ៍ជាចាំបាច់នោះ ដោយសារតែត្រូវ ការប្រាក់មួយចំនួនធំយកទៅព្យាបាល ម្ដាយកំពុងមានជំងឺពិការអវៈយវៈ ដែល មិនអាចកម្រើកបាន។
នៅក្នុងការប្រកាសតាមToutube របស់នាងបានទទួលការដេញថ្លៃចំនួន៣លើក តែតម្លៃថ្លៃជាងនោះ គឺ៣៥.០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្ដែការដេញថ្លៃនេះ មិនទាន់មានប្រសិទ្ធភាពនៅឡើយនោះទេ ដោយសារអ្នកតេទូរស័ព្ទដេញថ្លៃនេះ មានភាពខុសឆ្ងាយ២២ដង ពីនារីជន ជាតិប្រេស៊ីល។
ក្នុងបទសម្ភាសន៍ពីCNNនាង Rebecca Bernardo បាននិយាយថា នាងខិតខំធ្វើការក្រៅម៉ោង ដូចជាអ្នករត់តុ បម្រើការងារផ្សេងៗ ប៉ុន្ដែ នាងមិន អាចស្វែងរកប្រាក់គ្រប់គ្រាន់សម្រាប់ ព្យាបាលម្ដាយរបស់ខ្លួននោះទេ។នាងបាន បន្ដថា ព្រហ្មចារីយ៍របស់នាងគឺនាងបាន ទុកជាទ្រព្យសម្បត្ដិ ហើយនាងក៏ធ្លាប់ មានបងស្រីម្នាក់ដែរ តែបានស្លាប់បាត់ ទៅហើយ។ចំណែកឪពុករបស់នាងគឺ នាងមិនដែលបានឃើញមុខដូចគ្នា។
នាងបានបន្ដថាយ៉ាងណាមិញ សម្រាប់មនុស្សពេញវ័យ ឬគ្រប់ការ អាចមានសិទ្ធិក្នុងការធ្វើជាស្រីពេស្យាចារ ឬលក់ខ្លួន ដើម្បីដោះដូរជាមួយ លុយ ដែលទាំងនេះជារឿងស្របច្បាប់ នៅក្នុងប្រទេសប្រេស៊ីល។
តាមប្រភពព័ត៌មានពីខ្លឹមសារនៃ បទសម្ភាសន៍របស់នាង ពុំបានបង្ហាញឱ្យដឹងទេថា តើនាងជាជនជាតិអ្វី ហើយ រៀនអនុវិទ្យាល័យឈ្មោះអ្វី ហើយក្រៅពីប្រាក់ឧបត្ថម្ភការសិក្សារបស់នាង តើ នាងមានមុខរបរអ្វីគត់មត់។
ទោះជាយ៉ាងនេះក្ដី ទាំងនេះ វាជាព័ត៌មាននៅក្រៅប្រទេសនិងលើពិភពលោកតែប៉ុណ្ណោះ វាពុំមែនជាព័ត៌មានទាក់ទិន ជាមួយនឹងស្ដ្រីបណ្ដាប្រទេសជាច្រើន ទៀតនោះទេ ពិសេសប្រទេសកម្ពុជា ស្ដ្រី ខ្មែរ មានប្រពៃណីមួយដែលមិនអាច ធ្វើកើតដូចករណីនារីអាយុ១៨ឆ្នាំនេះឡើយ ៕
