​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា​ គ្មាន​​នរណា​ចាញ់​ក្នុង​នយោបាយ​ឈ្នះ​-​ឈ្នះ​នោះ​ទេ​

ដោយ​ ៖ មរតក ថ្ងៃទី 03 មករា 2013ម៉ោង 17:15:04

​ខេត្ដ​ប៉ៃលិន ៖ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​ប៉ៃលិន​ថា​ បើ​គ្មាន​ថ្ងៃ​ ៧​មក​រា​ ១៩៧៩​ ក៏​គ្មាន​កិច្ច​ព្រម​ ព្រៀង​ទី​ក្រុងប៉ារីស​ ហើយ​ក៏​គ្មាន​ឆ្នួន​ផ្ទុះ​ សន្ដិភាព​នៅ​ប៉ៃលិន​នេះ​ដែរ​ ខណៈ​គ្មាន​អ្នក​ណា​ម្នាក់​ចាញ់​ក្នុង​ល្បែង​នយោបាយ​ ឈ្នះ​-ឈ្នះ​នោះ​ទេ​ ពីព្រោះ​ថា​នយោបាយ​ឈ្នះ​-​ឈ្នះ​បាន​នាំ​មក​នូវ​សុខ​សន្ដិភាព​ ស្ថិរ​ភាព​នយោបាយ​ ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ជាក់ស្ដែង​នៅ​ខេត្ដ​ប៉ៃលិន​នេះ​តែ​ម្ដង​។​

​សម្ដេច​តេ​ជោ​ថ្លែង​បែប​នេះ​ គឺ​នៅ​ ក្នុង​ឱកាស​ដែល​សម្ដេច​និង​លោក​ជំទាវ​ កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​ខេត្ដ​ ប៉ៃលិន​នា​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៣​។​

​សម្ដេច​មាន​ប្រសាសន៍​ថា​ បើ​គ្មាន​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ ក៏​គ្មាន​មុខ​ អ៊ី​ ឈាន​ ដើម្បី​ធ្វើ​នយោបាយ​ឈ្នះ​=​ឈ្នះ​ មាន​ សន្ដិភាព​ មានការ​អភិវឌ្ឍ​នៅ​ទី​នេះ​ដែរ​ ហើយ​បើ​គ្មាន​ការ​អភិវឌ្ឍ​ ក៏​មិន​អាច​ថែ​ រក្សា​សន្ដិភាព​បាន​យូរអង្វែង​ដែរ​ ។​ ដូច្នេះ​ ចំណងទាក់ទង​គ្នា​រវាង​សន្ដិភាព​ នឹង​ការ​ អភិវឌ្ឍ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​ ។​ យើង​បាន​ ដឹង​ហើយ​ថា​ អ្វី​ដែល​កើតឡើង​លើ​ទឹកដី​ដ៏​ កម្សត់​នេះ​ គឺ​បាន​យកអាយុ​ជីវិត​មក​ ប្រថុយ​ជា​ថ្នូរ​នឹង​សុខ​សន្ដិភាព​ ពោល​គឺ​ យើង​យក​ជីវិត​មក​ធ្វើ​ដើមទុន​រំដោះប្រទេស​ ចេញពី​របប​ប៉ុ​ល​ពត​។​

​សម្ដេច​តេ​ជោ​បន្ដ​ថា​ នៅ​ពេល​អនុវត្ដ​ នយោបាយ​ឈ្នះ​-​ឈ្នះ​ គឺ​សម្ដេច​បាន​មក​ផ្ទាល់​ ពីព្រោះ​វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ គឺ​ត្រូវ​ចារ​ទុកជា​ប្រវត្ដិសាស្ដ្រ​នៅ​ ទី​នេះ​ ពីព្រោះ​ជាទី​តាំង​ឆ្នួន​ផ្ទុះ​នៃ​សន្ដិភាព​។​ អ្នក​ប៉ៃលិន​ទាំងអស់​គ្នា​ដឹង​ច្បាស់​ជាង​អ្នក​ ណា​ទាំងអស់​ ហើយ​ពេល​នេះ​ក៏​ដឹង​យ៉ាង​ ច្បាស់​ដែរ​ តើ​ខាត​ឬ​ចំណេញ​នៅ​ពេល​ ដែល​យើង​អនុវត្ដន៍​នយោបាយ​ឈ្នះ​-ឈ្នះ​ បញ្ចប់​នូវ​សង្គ្រាម​ដែល​អ្នក​ជំនាន់​មុន​ បាន​សាង​ឡើង​ ពោល​គឺ​ចាប់ផ្ដើម​តាំងពី​ រដ្ឋប្រហារ​១៨​ មីនា​ ១៩៧០​។​

​ពី​មុន​ខេត្ដ​ប៉ៃលិន​ សូ​ម្បី​តែ​អ៊ុ​ន​តាក់​ ក៏​មិន​អាច​ចូល​បាន​ដែរ​ បើ​ទោះបីជា​ចំណាយ​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​ ប៉ុន្ដែ​ ហ៊ុន​ សែន​ អាច​ចូល​មក​ កន្លែង​នេះ​បាន​ហើយ​នាំ​មក​នូវ​នយោបាយ​ ឈ្នះ​-​ឈ្នះ​ នាំ​មក​នូវ​ការ​ចំណេញ​ដល់​ ប្រជា​ពល​ដ្ឋ​ទាំងអស់​ ជា​រួម​គឺ​គ្មាន​អ្នក​ណា​ មួយ​ចាញ់​ក្នុង​ល្បែង​នយោបាយ​ឈ្នះៗ​នោះ​ ទេ​។​ អតីត​កម្លាំងប្រដាប់អាវុធ​ ប្រជាជន​ គឺ​សុទ្ធតែ​ទទួល​បាន​ផល​ពី​សន្ដិភាព​ទាំង​ អស់​ ហើយ​មិនមែន​តែ​អ្នក​ប៉ៃលិន​នោះ​ទេ​ និយាយ​ជា​រួម​គឺ​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​ ដែល​ទទួល​បាន​ផល​ពី​ឆ្នួន​ផ្ទុះ​សន្ដិភាព​នៃ​ តំបន់​ប៉ៃលិន​ និង​ម៉ា​ឡៃ​។​ ផ្ទុយ​ទៅ​វិញ​ បើ​គ្មាន​នយោបាយ​ឈ្នះ​=​ឈ្នះ​ដាក់​ចេញ​នៅ​ ប៉ៃលិន​ទេ​ សេចក្ដីសុខ​ក៏​គ្មាន​សម្រាប់​អ្នក​ ប៉ៃលិន​ និង​អ្នក​នៅ​ទូ​ទាំង​ប្រទេស​នោះ​ដែរ​។​

​ចំណុច​នេះ​សម្ដេច​បញ្ជាក់​ថា​ បើ​គ្មាន​ ឆ្នួន​ផ្ទុះ​សន្ដិភាព​នៅ​ប៉ៃលិន​ គឺ​យើង​ទាំង​ អស់​គ្នា​ជាប់​កាតព្វកិច្ច​យោធា​ដោយសារ​ តែ​បញ្ជូន​ភស្ដុ​ភារ​ និង​ថវិកា​មក​រ៉ាប់រង​ សង្គ្រាម​នៅ​ប៉ៃលិន​។​

​លោក​ អ៊ី​ ឈាន​ អភិបាល​នៃ​គណៈ​ អភិបាលខេត្ដ​ប៉ៃលិន​ បាន​លើក​ឡើង​នៅ​ ក្នុង​ឱកាស​នោះ​ថា​ ជា​រៀង​រាល់​ឆ្នាំ​យើង​ ទាំងអស់​គ្នា​តែង​ប្រារឰ​នូវ​ទិវា​បុណ្យ​រំលឹក​ គុណ​ថ្ងៃ​៧​មក​រា​មិន​ដែល​ខាន​ឡើយ​ ហើយ​ តែងតែ​ផ្ដាំ​កូនចៅ​ឱ្យ​ចង​ចាំ​ថា​ ប្រជាជន​ កម្ពុជា​រស់​សា​ជា​ថ្មី​ឡើង​វិញ​ គឺ​ដោយសារ​ គុណបុណ្យ​ថ្ងៃ​៧​មក​រា​ ពោល​គឺ​ថ្ងៃនេះ​ បាន​រំដោះប្រជាជន​ខ្មែរ​ឱ្យ​រួច​ផុត​ពី​របប​ ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ដ៏​មហា​ ឃោរឃៅ​។​

​លោក​បន្ដ​ថា​ វត្ដមាន​របស់​សម្ដេច​តេ​ជោ​ និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ លើ​ទឹកដី​ប៉ៃលិន​ពេល​នេះ​ គឺ​ពិតជា​បាន​ ផ្ដល់​កម្លាំងចិត្ដ​ដ៏​មហា​ធំធេង​ ផ្ដល់​នូវ​ ថាមពល​ ជំនឿ​ដ៏​ខ្លាំងក្លា​ដល់​ប្រជាពលរដ្ឋ​ បន្ថែម​ទៀត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​កសាង​ សេដ្ឋកិច្ច​ ជីវភាព​គ្រួសារ​ និង​ចលនា​ សាមគ្គី​គ្នា​ អភិវឌ្ឍន៍​ខេត្ដ​ ឱ្យ​រីក​ចម្រើន​លើ​ គ្រប់​វិស័យ​។​
​សមិទ្ធផល​នានា​ដែល​សម្ដេច​តេ​ជោ​ និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​សម្ពោធ​ ក្នុង​ឱកាស​នោះ​រួម​មាន​ វិមាន​ឯករាជ្យ​,​ ផ្លូវភ្លោះ​លេខ​៥៧,​ ព្រះ​ពុទ្ធរូប​ផ្ចាញ់​មារ​,​ រូបសំណាក​លោកយាយ​យ៉ា​ត​,​ ហ្លួង​ព្រះ​ ស្ដេច​កន​ សួនច្បារ​ហាត់ប្រាណ​,​ រូបសំណាក​ សេះ​៨,​ ស្ពានថ្ម​របស់​សម្ដេច​តេ​ជោ​,​ អគារ​មន្ទីរពេទ្យ​បង្អែក​២​ជាន់​,​ អគារ​វិទ្យាល័យ​ទេពនិមិត្ដ​ហ៊ុន​សែន​២​ជាន់​,​ អគារ​បញ្ជាការ​វរ​កងការពារ​ព្រំដែន​ និង​អគារ​ស្នាក់​នៅ​របស់​វរ​ការពារ​ព្រំដែន​ ៥០៤​ស្រែ​ម្អម​ប៉ៃលិន​៥​ខ្នង​៕