​ករណី​មនុស្ស​ឱ្យ​សត្វ​បៅដោះ​ដ៏​ចម្លែក​បំផុត​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 05 មករា 2013ម៉ោង 15:09:38

​ដោយសារ​តែ​ស្រឡាញ់​ចូល​ចិត្ដ​សត្វ​ ចិញ្ចឹម​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ទុកដូចជា​កូន​ បង្កើត​ ស្ដ្រី​ជា​ច្រើន​បាន​សម្រេច​ឱ្យ​សត្វ​ ទាំងនោះ​បៅដោះ​របស់​ខ្លួន​ ។​
​ប្ដី​ជា​អ្នក​ហ្វឹកហាត់​ស្វា​ ប្រពន្ធ​ជា​អ្នក​ឱ្យ​ស្វា​បៅដោះ​ខ្លួន​ ។ ​គូ​ស្វាមីភរិយា​មួយគូ​រស់នៅ​តំបន់​ ណា​ន​យ៉ាង​ ប្រទេស​ចិន​ មាន​ភាព​ល្បី​ ល្បាញ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ចិញ្ចឹម​ សត្វ​ស្វា​និង​ទឹកដោះ​របស់​ខ្លួន​ ។​ បុរស​ជា​ ប្ដី​ឈ្មោះ​ Huang​ Aiquing​ អាយុ​៣៤​ឆ្នាំ​ ជា​ អ្នកឯកទេស​បង្ហាត់បង្រៀន​សត្វ​ស្វា​ ចំណែក​ប្រពន្ធ​ឈ្មោះ​ Jiao​ Xinzhen​ អាយុ​២៧​ឆ្នាំ​ ជា​អ្នក​ឱ្យ​សត្វ​ស្វា​បៅដោះ​ របស់​ខ្លួន​ដើម្បី​រស់នៅ​ ។​

​នាង​ Jiao​ Xinzhen​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ “​ខ្ញុំ​មាន​អារម្មណ៍​ថា​ ហ្វូង​សត្វ​ស្វា​ ទាំងនោះ​ដូច​ជា​កូន​របស់ខ្ញុំ​អ៊ី​ស​ចឹ​ង​ ហើយ​ កូន​សត្វ​ស្វា​ខ្លះ​បាន​វា​ចូល​មុង​របស់ខ្ញុំ​ ទារ​បៅ​ទៀត​ផង​”​។​

​ស្ដ្រី​ឱ្យ​ឆ្កែ​បៅដោះ​

​នាង​ Terri​ Graham​ មានកូន​២​នាក់​ រួច​មក​ហើយ​ ប៉ុន្ដែ​មិន​ដែល​បានឱ្យ​កូន​ បង្កើត​របស់​ខ្លួន​បៅដោះ​នោះ​ឡើយ​ ។​ ប៉ុន្ដែ​ ក្រោយមក​នាង​មាន​អារម្មណ៍​សោកស្ដាយ​ ដោយ​ចង់​ក្លាយជា​ម្ដាយ​របស់​កូន​ពិត​ ប្រាកដ​ចិញ្ចឹម​ដោយ​ទឹកដោះ​ ពេល​នោះ​ នាង​បាន​សម្រេច​ឱ្យ​កូន​ឆ្កែ​ដែល​មាន​ អាយុ​៩​ថ្ងៃ​ឈ្មោះ​ Spider​ បៅដោះ​របស់​ ខ្លួន​តែ​ម្ដង​ ។​ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ នាង​ Graham​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ មនុស្ស​មួយ​ចំនួន​បាន​ចាត់​ទុក​នាង​ជា​ សត្វ​ធាតុ​ ប៉ុន្ដែ​អារម្មណ៍​ដែល​បាន​សត្វ​ ឆ្កែ​បៅដោះ​នោះ​ ធ្វើ​ឱ្យ​នាង​យល់​ឃើញ​ថា​ គឺជា​អ្នក​ម្ដាយ​មួយ​ដ៏​ល្អ​ ។​ នាង​ Graham​ រស់នៅ​ទីក្រុង​កាលី​ហ្វ័​រ​នី​ញ៉ា​ បាន​បញ្ជាក់​ ឱ្យ​ដឹង​ទៀត​ថា​ កូន​ឆ្កែ​ Spider​ ចូល​ចិត្ដ​ បៅដោះ​របស់​នាង​តាំងពី​ឆ្នាំ​២០១០​មក​ ម្ល៉េះ​ ពេល​នោះ​កូន​ឆ្កែ​នោះ​បាន​បៅ​ក្បាល​ ដោះ​សិប្បនិម្មិត​ ក្រោយមក​វា​ក៏​បាន​ ចាប់ផ្ដើម​បៅដោះ​របស់​នាង​តែ​ម្ដង​ ។​

​ឱ្យ​កូន​ខ្លា​បៅ​រហូត​ដល់​ដុះ​ចង្កូម​

​នាង​ Hla​ Htay​ អាយុ​៤០​ឆ្នាំ​ ធ្វើការ​ នៅ​ទីក្រុង​ Yagon​ Zoological​ Gardens​ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ។​ នៅ​ក្នុង​បទ​ សម្ភាសន៍​កន្លង​មក​ នាង​បាន​រៀបរាប់​ឱ្យ​ ដឹង​ថា​ នាង​ពិតជា​មាន​អារម្មណ៍​អាណិត​ ស្រឡាញ់​ដល់​កូន​ខ្លា​តូចៗ​ទាំងនោះ​ ហើយ​ នាង​បាន​ស្ម័គ្រចិត្ដ​ឱ្យ​វា​បៅ​រហូត​ដល់​វា​ ដុះ​ចង្កូម​វែងៗ​ទើប​ឈប់​ ។​

​ឱ្យ​កូន​និង​សត្វ​បៅ​ព្រម​គ្នា​

​នៅ​រដ្ឋ​ម៉ា​រ៉ា​ន​ហាវ​ ប្រទេស​ប្រេ​ស៊ី​ល​ ជនជាតិភាគតិច​ Awa-Guajá​ ដែល​ជា​ ជនជាតិភាគតិច​ចុង​ក្រោយ​បំផុត​ដែល​ នៅ​សេសសល់​នៅ​ទ្វីបអាមេរិក​ ដោយ​ ជនជាតិ​នោះ​រស់នៅ​តាម​លក្ខណៈ​ធម្ម​ ជាតិ​សុទ្ធសាធ​មិន​ច្របូកច្របល់​ទៅ​នឹង​ សង្គម​បច្ចុប្បន្ន​នោះ​ឡើយ​ ។​ ស្ដ្រី​ជនជាតិ​ ភាគតិច​ខាងលើ​បានឱ្យ​កូន​របស់​ខ្លួន​បៅ​ម្ខាង​ និង​ម្ខាង​ទៀត​សម្រាប់​សត្វ​ ៕