
សម្ដេចប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងបីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៤ទិវាជ័យជំនះ៧មករា ១៩៧៩-៧ មករា ២០១៣
ដោយ ៖ សិលា ថ្ងៃទី 07 មករា 2013ម៉ោង 08:17:21
ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឺក សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៤ ទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧ មករា ២០១៣ ដែលមានការចូលរួមផងដែរពីថ្នាក់ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស នៅស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា ។
ជ័យជំនះ ៧ មករា គឺជាមរតករបស់គណប្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស បាននាំមកនូវសន្ដិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ដូច្នេះ បើគ្មានថ្ងៃ ៧ មករា ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានន័យថា គណប្សប្រជាជនកម្ពុជា ធ្វើ សម្បទានខ្ពស់ចំពោះការបង្រួបបង្រួមជាតិ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ផ្ដើមចេញពីនយោបាយឈ្នះ-ឈ្នះ និងផ្ដល់អាទិភាព យ៉ាងពេញលេញដល់គណបក្សនយោបាយ មានសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងនោះរួមទាំងការរិះគន់ដល់រាជរដ្ឋាភិបាលផងដែរ ។
ថ្ងៃ ៧ មករា ប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបានទេនូវការរស់រានមានជីវិតឡើងវិញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចទាំងបី ធ្វើឱ្យប្រជាពលរដ្ឋទទួលបានសុខសន្ដិភាព ប្រទេសជាតិពោរពេញដោយការអភិវឌ្ឍន៍ និងទទួលបានការគាំទ្រលើឆាកអន្ដរ ជាតិនេះ ៕
