សុន្ទរកថា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានកិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ក្នុង​ពិធី​ មី​ទ្ទិញ​រំ​ព្ញ​ក​ខួប​ទី​៣៤​ នៃ​ទិវា​ជ័យ​ជំនះ​ ៧​ មក​រា​ (០៧.០១.១៩៧៩-០៧.០១.២០១៣)

ដោយ​ ៖ ថ្ងៃទី 07 មករា 2013ម៉ោង 10:31:25

សូម​ក្រាបថ្វាយបង្គំ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ សម្តេចព្រះ​រាជាគណៈ​ និង​ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះ​អង្គ​ ជាទី​សក្ការៈ​

សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ លោកស្រី​ អស់លោក​ ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ដ៏​ឧត្តុង្គឧត្តម​

សមាជិក​ សមាជិកា​នៃ​អង្គ​មី​ទ្ទិញ​ និង​ជនរួមជាតិ​ទាំងអស់​ជាទី​គោរព​ស្នេហា​ដ៏​ជ្រាលជ្រៅ​បំផុត​!​

ថ្ងៃនេះ​ជា​ទិវា​គម្រប់​ខួប​លើក​ទី​ ៣៤​ នៃ​មហា​ជ័យ​ជំនះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា​លើ​របប​ប៉ុ​ល​ ពត​ នា​ថ្ងៃ​ ៧​ មក​រា​ ឆ្នាំ​ ១៩៧៩​ ដែល​បាន​សង្គ្រោះ​ជាតិ​ឱ្យ​មានជីវិត​រស់​ឡើង​វិញ​ រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ប្រល័យពូជសាសន៍​ ដែល​របប​ដ៏​ឃោរឃៅ​យង់ឃ្នង​នេះ​បាន​បង្ក​ឡើង​។​ គឺ​ផ្តើម​ពី​ជ័យ​ជំនះ​ ៧​មក​រា​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​អ្វីៗ​នៅ​ថ្ងៃនេះ​ និង​មាន​អនាគត​ប្រកបដោយ​ក្តី​សង្ឃឹម​ ។​ ខួប​លើក​ទី​ ៣៤​ នៃ​ទិវា​ជ័យ​ជំនះ​ ៧​ មក​រា​ ឆ្នាំ​នេះ​ ប្រព្រឹត្ត​ទៅ​ក្នុង​ស្ថានភាព​ដែល​សភាពការណ៍​ទូទៅ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ កំពុង​មានការ​វិវត្តន៍​ល្អ​លើ​គ្រប់​វិស័យ​ ជា​អាទិ៍​ ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៣​ លទ្ធផល​ដ៏​ល្អ​ប្រសើរ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ ឆ្នាំ​ ២០១២​ ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ និង​ស្រប​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ឈាន​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើស​ តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ។​

ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា​ សូម​សម្តែង​នូវ​ទុក្ខ​ក្រៀមក្រំ​ជាទី​បំផុត​ ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ ឯកភាព​ជាតិខ្មែរ​ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​ ២០១២​ ។​ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា​ សូម​លើក​អញ្ជលី​ឧទ្ទិស​បួងសួង​ សូម​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ព្រះករុណា​ ព្រះ​វររាជ​បិតា​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ​ បាន​យាង​ទៅ​សោយសុខ​ក្នុង​ព្រះ​បរម​សុគតិភព​ជា​រៀង​រហូត​ទៅ​ និង​សូម​ឱ្យ​តេជះ​បារមី​នៃ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​អង្គ​ តាម​ជួយ​ប្រោះព្រំ​ថែរក្សា​ទឹកដី​ និង​ប្រជារាស្ត្រ​ខ្មែរ​ បាន​សុខ​សន្តិភាព​ សម្បូរ​សប្បាយ​ជា​រៀងដរាប​ ។​

ជាមួយ​គ្នា​នេះ​ យើង​ទាំងអស់​គ្នា​ សូម​លំឱនកាយ​គោរព​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ជនរួមជាតិ​ជាង​ ៣​លាន​នាក់​ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម្ម​បំផុត​នៅ​ក្រោម​របប​ប្រល័យ​ពូជ​ សាសន៍​ ហើយ​សូម​ឧទ្ទិស​បួងសួង​ សូម​ឱ្យ​ដួង​ព្រលឹង​របស់​លោក​អ្នក​ទាំងឡាយ​នោះ​ បាន​ទៅ​កាន់​សុគតិភព​កុំបី​ខាន​ ។​ នៅ​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ដែរ​ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា​ សូម​សម្តែង​គារវភក្តី​ភាព​ និង​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ ថ្វាយ​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្តេចព្រះ​មហាក្សត្រី​យ៍​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​ព្រះ​អង្គ​កំពុង​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ ខ្មែរ​គ្រប់ៗ​រូប​។​ សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ និង​សម្តេចព្រះ​វររាជ​មាតា​ជាតិ​ មាន​ព្រះ​កាយពល​មាំមួន​ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​ និង​ព្រះ​ជន្មាយុ​យឺនយូរ​ ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ ឆ្ពោះទៅ​កាន់​ត្រើយ​វឌ្ឍនភាព​ និង​សុភមង្គល​ ។​

អង្គ​មី​ទ្ទិញ​ ជនរួមជាតិ​ជាទី​គោរព​ស្នេហា​ !​ រំ​ព្ញ​ក​ឡើង​វិញ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​នៃ​ប្រជាជាតិ​យើង​កាល​ ពី​អតីតកាល​ យើង​ទាំងអស់​គ្នា​ពិតជា​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​មហា​សោកនាដកម្ម​ និង​គ្រោះ​មហន្តរាយ​របស់​ជាតិ​ ដែល​បណ្តាល​មក​ពី​ភ្លើងសង្គ្រាម​ដ៏​ឃោរឃៅ​នៅ​ដើម​ទស​វត្ស​ ឆ្នាំ​ ១៩៧០​ និង​មហា​ឧក្រិដ្ឋកម្ម​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ ប៉ុ​ល​ ពត​ បាន​បង្ក​ឡើង​ក្រោយ​ថ្ងៃ​ ១៧​ មេ​សា​ ឆ្នាំ​ ១៩៧៥​ ។​ ពួក​ឃាតករ​ ប៉ុ​ល​ ពត​ បាន​ប្លន់​យក​ទាំងស្រុង​នូវ​រាល់​សមិទ្ធផល​នៃ​ការ​តស៊ូ​របស់​ប្រជាជន​ ដើម្បី​ឯករាជ្យ​ សន្តិភាព​ និង​សេរីភាព​ ហើយ​អនុវត្ត​នយោបាយ​ប្រល័យពូជសាសន៍​មក​លើ​ប្រជាជាតិ​ខ្លួនឯង​យ៉ាង​ឃោរ​ ឃៅ​ព្រៃផ្សៃ​បំផុត​ ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ ។​ គ្រាន់តែ​ក្នុង​រយៈពេល​ជិត​ ៤​ឆ្នាំ​ប៉ុណ្ណោះ​ ពួក​មេដឹកនាំ​នៃ​របប​ដ៏​យង់ឃ្នង​នេះ​ បាន​នាំ​ប្រទេស​ជាតិ​ដែល​ត្រូវ​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដោយ​សង្គ្រាម​ ប្រាំ​ឆ្នាំ​រួច​មក​ហើយ​នោះ​ ឱ្យ​ឈាន​ទៅ​ដល់​មាត់​រណ្តៅ​នៃ​ការ​រលាយ​សូន្យ​ទាំងស្រុង​ដែល​គ្មាន​សល់​ អ្វី​ឡើយ​។​ ប្រជាជន​ជាង​ ៣​លាន​នាក់​ ត្រូវ​បាន​សម្លាប់​យ៉ាង​អាណោចអាធម្ម​បំផុត​ រចនាសម្ព័ន្ធ​សង្គម​ជាតិ​ទាំងមូល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ដល់​ប្ញ​ស​គល់​ ទឹកដី​កម្ពុជា​នៅ​សល់​តែ​គំនរ​ផេះ​ផង់​ដែល​ក្រាល​ដិតដាម​ដោយ​ឈាម​ និង​ទឹកភ្នែក​របស់​ប្រជាជន​។​ ឯ​អ្នក​ដែល​នៅ​រស់​ ត្រូវ​រស់​ក្នុង​ភាព​ជា​ទាសករ​ ភ័យរន្ធត់​គ្រប់​វិនាទី​ ព្រាត់ប្រាស​គ្រួសារ​ អត់ឃ្លាន​ ឈឺ​រ៉ាំរ៉ៃ​ រង់​ចាំតែ​ថ្ងៃ​ត្រូវ​ពួក​វា​សម្លាប់​តែ​ប៉ុណ្ណោះ​។​ ម្នាក់ៗ​មាន​តែ​ការ​បន់ស្រន់​នៅ​ក្នុង​ចិត្ត​ សូម​ទេវតា​ ឬ​កម្លាំង​ដ៏​ស័ក្តិសិទ្ធិ​ណា​មក​ជួយ​សង្គ្រោះ​ឱ្យ​រួច​ផុត​ពី​ឋាននរក​ អ​វចី​នេះ​ផង​ ។​

នៅ​ក្នុង​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ​ កម្មាភិបាល​ យុទ្ធ​ជន​ យុទ្ធ​នារី​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​ស្មោះត្រង់​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​នៅ​រស់រាន​មានជីវិត​ គេច​ផុត​ពី​ការ​កាប់សម្លាប់​ ហើយ​បាន​ភៀសខ្លួន​ចេញ​រួច​ពី​ការ​ត្រួតត្រា​របស់​ពួក​ ប៉ុ​ល​ ពត​ បាន​ប្រមូលផ្តុំ​គ្នា​បង្កើត​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ ចំពោះ​មតិ​ជាតិ​ និង​អន្តរជាតិ​ នា​ថ្ងៃ​ ២​ធ្នូ​ ឆ្នាំ​ ១៩៧៨​ នៅ​ក្នុងស្រុក​ស្នួល​ ខេត្តក្រចេះ​។​ រណសិរ្ស​មាន​គណៈ​ដឹកនាំ​ចំនួន​ ១៤​រូប​ បាន​ប្រកាស​ចេញ​គោលនយោបាយ​ ១១​ ខ​ សំដៅ​បំផុស​ និង​ចាត់តាំង​កម្លាំង​មហា​សាមគ្គី​របស់​ប្រជាជាតិ​ទាំងមូល​ វាយ​ផ្តួលរំលំ​របប​ ប៉ុ​ល​ ពត​ និង​កសាង​ទឹកដី​ឡើង​វិញ​ ។​ ការ​ប្រកាស​ចេញ​មុខ​នៃ​រណសិរ្ស​ត្រូវ​បាន​ទទួល​ការ​អបអរសាទរ​គាំទ្រ​យ៉ាង​ ក្លៀវក្លា​ពី​ប្រជាជន​កម្ពុជា​គ្រប់​ទិស​ទី​ និង​ការ​គាំទ្រ​ពី​ប្រជាជន​នៃ​បណ្តា​ប្រទេស​ ព្រមទាំង​កម្លាំង​ចម្រើន​ជឿនលឿន​នានា​ដែល​ស្រឡាញ់​សន្តិភាព​ និង​យុត្តិធម៌​លើ​សកលលោក​ ។​ លើ​មូលដ្ឋាន​នេះ​ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ បាន​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា​លើ​កងទ័ព​របស់​ពួក​ប៉ុ​ល​ ពត​ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ដ៏​ធំធេង​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ ណា​ម​ ពង្រីក​បាន​តំបន់​ត្រួតត្រា​ជា​បន្តបន្ទាប់​ រហូត​ទទួល​បាន​មហា​ជ័យ​ជំនះ​ជា​ប្រវត្តិសាស្ត្រ​ នា​ថ្ងៃ​ ៧​ មក​រា​ ឆ្នាំ​ ១៩៧៩​ ។​

ជ័យ​ជំនះ​ ៧​ មក​រា​ ឆ្នាំ​ ១៩៧៩​ បាន​បញ្ចប់​នូវ​សម័យកាល​មួយ​ដ៏​ខ្មៅ​ងងឹត​បំផុត​ បាន​សង្គ្រោះ​អាយុជីវិត​ ជាតិ​ឱ្យ​រស់រាន​ឡើង​វិញ​ទាន់​ពេលវេលា​ បាន​ដណ្តើម​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ មក​ជូន​ប្រជាជន​វិញ​ និង​បាន​បង្កើត​ឡើង​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ចាប់ផ្តើម​ស្តារ​ និង​កសាង​មាតុភូមិ​ជា​ថ្មី​ឡើង​វិញ​ ។​ គឺ​ពិតជា​គ្មាន​ក្តី​រំភើប​រីករាយ​ណា​ ដែល​អាច​ពណ៌នា​ឱ្យ​ស្មើនឹង​ក្តី​រំភើប​រីករាយ​នៅ​ក្នុង​ថ្ងៃជ័យ​ជំនះ​នេះ​ បាន​ឡើយ​ ។​ ស្នាមញញឹម​ និង​សំណើច​ដែល​រលាយ​បាត់​អស់​ទៅ​ហើយ​នោះ​បាន​កើត​មាន​ឡើង​វិញ​។​ ប្រជាជន​បាន​វិល​ត្រឡប់​មករ​កភូមិ​ស្ថាន​ផ្ទះសម្បែង​របស់​ខ្លួន​ដែល​នៅ​ សល់​តែ​គំនរ​ផេះ​ផង់​ ហើយ​ចាប់ផ្តើម​ស្តារ​ជីវភាព​រស់នៅ​ឡើង​វិញ​ពី​បាតដៃ​ទទេ​ ជាមួយនឹង​ភាព​ទ្រុឌទ្រោម​ដ៏​ធ្ងន់ធ្ងរ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​។​ ប្រជាជន​កម្ពុជា​ ចង​ចាំ​ជា​និច្ច​ថា​ “៧​ មក​រា​ គឺជា​ថ្ងៃកំណើត​ទី​ ២​ របស់​ខ្លួន​ បើ​គ្មាន​ជ័យ​ជំនះ​ថ្ងៃ​ ៧​ មក​រា​ ក៏​គ្មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃនេះ​ដែរ​”​។​ ដូច្នេះ​ អត្ថន័យ​ដ៏​វិសេសវិសាល​ជ្រាលជ្រៅ​បំផុត​នៃ​ជ័យ​ជំនះ​ ៧​ មក​រា​ ត្រូវ​បាន​ចារ​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ជា​រៀង​ រហូត​។​

អង្គ​មី​ទ្ទិញ​ ជនរួមជាតិ​ជាទី​គោរព​ស្នេហា​ !​ លើ​មូលដ្ឋាន​នៃ​ជ័យ​ជំនះ​ ៧​ មក​រា​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ ដែល​ជា​តំណាង​ស្របច្បាប់​តែ​មួយ​គត់​របស់​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​នា​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​ ១៩៧៩​ ។​ បន្ទាប់​មក​ រដ្ឋអំណាច​ប្រជាជន​នេះ​ បាន​ចាប់ផ្តើម​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​ពី​ចំណុចសូន្យ​ និង​ក្នុង​ស្ថានភាព​មាន​សន្តិភាព​ផង​ និង​នៅ​មាន​សង្គ្រាម​ផង​ ព្រោះ​ពួក​ប៉ុ​ល​ ពត​ ដែល​ពុំ​ទាន់​រលំរលាយ​ទាំងស្រុង​ នៅ​តែ​បន្ត​បង្ក​អសន្តិសុខ​ប៉ុនប៉ង​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​។​ មិនតែប៉ុណ្ណោះ​ កម្ពុជា​ត្រូវ​ទទួល​រង​នូវ​ការ​ហ៊ុំ​ព័ទ្ធ​ខាង​សេដ្ឋកិច្ច​ និង​ឯកោ​ខាង​នយោបាយ​ ពី​មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន​យ៉ាង​អយុត្តិធម៌​ថែម​ទៀត​។​ ប៉ុន្តែ​ ទោះបី​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​រាប់​មិន​អស់​យ៉ាងណា​ក្តី​ ក៏​គ្មាន​អ្វី​អាចម​ករា​រាំងដំណើរ​ទៅ​មុខ​របស់​ជាតិ​យើង​បាន​ឡើយ​។​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ បាន​បន្ត​ជ្រោង​ខ្ពស់​ទង់​មហា​សាមគ្គី​ជាតិ​ និង​សាមគ្គី​អន្តរជាតិ​ ដឹកនាំ​ប្រជាជន​ការពារ​សមិទ្ធផល​នៃ​ជ័យ​ជំនះ​ ៧​ មក​រា​ ខិតខំ​ស្តារ​សេដ្ឋកិច្ច​ សង្គម​ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឱ្យ​មាន​ស្ថិរភាព​ជា​ជំហានៗ​ ព្រម​ជាមួយនឹង​ការ​ប្រឹងប្រែង​កសាង​ពង្រឹងពង្រីក​កម្លាំង​លើ​គ្រប់​ ផ្នែក​ ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​នៃ​ភារកិច្ច​ក្នុង​ដំណាក់​កាលនោះ​ ។​

រយៈពេល​ ១៤​ ឆ្នាំ​នៃ​អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​បន្ទាប់​មក​បាន​ប្តូរ​ឈ្មោះ​ជា​ រដ្ឋ​កម្ពុជា​ បាន​កត់​ត្រាទុក​នូវ​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​ គឺ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ​ ការ​ទប់ស្កាត់​មិន​ឱ្យ​របប​ប្រល័យពូជសាសន៍​វិល​ត្រឡប់​មក​វិញ​ ការ​នាំ​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ​ សេរីភាព​ កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​ ការ​ស្តារ​ និង​កសាង​សង្គម​ជាតិ​ឡើង​វិញ​ឱ្យ​មាន​ស្ថិរភាព​ជា​ជំហានៗ​ និង​ការ​ផ្សះផ្សារ​បង្រួបបង្រួម​ជាតិ​ គឺ​ឈរ​លើ​មូលដ្ឋាន​នៃ​បណ្តា​សមិទ្ធផល​ធំៗ​ទាំងនេះ​ហើយ​ ដែល​ក្នុង​រយៈពេល​ ២០​ឆ្នាំ​ ចុង​ក្រោយ​នេះ​ ចាប់ពី​ឆ្នាំ​ ១៩៩៣​ មក​ កម្ពុជា​បាន​បន្ត​បោះ​ជំហាន​ទៅ​មុខ​ប្រកបដោយ​ជោគជ័យ​លើ​មាគ៌ា​សន្តិភាព​ បង្រួបបង្រួម​ជាតិ​ ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​អភិវឌ្ឍ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ ។​ ជា​ពិសេស​ ជោគជ័យ​នៃ​នយោបាយ​ ឈ្នះ​ ឈ្នះ​ របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ធ្វើ​ឱ្យ​រលំរលាយ​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​នយោបាយ​ និង​យោធា​របស់​ពួក​ប៉ុ​ល​ ពត​ បង្កើត​បាន​សន្តិភាព​ពេញលេញ​ និង​ការ​ឯកភាព​ជាតិ​នៅ​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​ ចាប់ពី​ចុងឆ្នាំ​១៩៩៨​ មក​ ។​ សន្តិភាព​ ស្ថិរភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​បាន​ផ្តល់​កាលានុវត្តភាព​ដ៏​វិសេសវិសាល​ពុំ​ ធ្លាប់​មាន​ពី​មុន​មក​ ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​បន្ត​ស្តារ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​របស់​ខ្លួន​ ។​

ជាមួយនឹង​ភាព​អនុគ្រោះ​ទាំងនេះ​ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​ធ្វើ​ឱ្យ​សម្រេច​ជោគជ័យ​លើ​គ្រប់​វិស័យ​ ទាំង​ខាង​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ វប្បធម៌​ និង​ការ​បរទេស​នៅ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់​ខ្លួន​។​ កម្ពុជា​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ​ ស្ថិរភាព​សង្គម​ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ស្ថិរភាព​ហិរញ្ញវត្ថុ​ ការពារ​បាន​រឹង​មាំ​នូវ​អធិបតេយ្យ​ បូរណភាព​ទឹកដី​ សន្តិសុខ​ និង​សុវត្ថិភាព​សង្គម​ នៅ​ក្នុង​ពេល​ និង​ក្រោយ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សកលលោក​ ព្រមទាំង​វិបត្តិ​ព្រំដែន​កម្ពុជា​-​ថៃ​ និង​គ្រោះ​ទឹកជំនន់​។​ ដោយឡែក​ក្នុង​ ឆ្នាំ​ ២០១២​ កន្លង​មកនេះ​ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ ៧%​ អាស្រ័យ​ដោយ​ផ្នែក​កសិកម្ម​ ឧស្សាហកម្ម​កាត់ដេរ​ និង​ផ្នែក​សេវាកម្ម​ទេសចរណ៍​បាន​បន្ត​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​តាម​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ នេះ​ក៏​នឹង​អាច​សម្រេច​បាន​ ៧%​ ដែល​ជា​កំណើន​មាន​កម្រិត​ខ្ពស់​បង្គួរ​នៅ​ក្នុង​តំបន់​ ។​ លើ​មូលដ្ឋាន​ស្ថិរភាព​ ម៉ាក្រូសេដ្ឋកិច្ច​ និង​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​បាន​ខ្ពស់​ដូច្នេះ​ ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​ បាន​កើនឡើង​ពី​ ៧៦០​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០០៨​ ដល់​ជិត​ ១០០០​ ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ឆ្នាំ​ ២០១២​ ហើយ​រំពឹង​ថា​នឹង​កើន​ដល់​ជាង​ ១០០០​ដុល្លារ​ នៅ​ឆ្នាំ​ ២០១៣​ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ឈាន​ឡើងជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ ក្នុង​រយៈពេល​មិនយូរ​ខាង​មុខ​នេះ​។​ អត្រា​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​ ២២,៩%​ ក្នុង​ឆ្នាំ​ ២០០៩​ មក​នៅ​ត្រឹម​រង្វង់​ ២០%​ នៅ​ឆ្នាំ​ ២០១២​ ហើយ​រំពឹង​ថា​នឹង​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​ ១៩%​ នៅ​ឆ្នាំ​ ២០១៣​ ។​ តាម​រយៈ​លទ្ធផល​ដ៏​ល្អ​នេះ​ កម្ពុជា​ត្រូវ​បាន​វាយតម្លៃ​ថា​ ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណាក់​ថ្នាក់​ទី​១៥​ ដែល​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​លើ​ពិភពលោក​ ក្នុង​រយៈពេល​ ១០​ឆ្នាំ​ ចុង​ក្រោយ​ ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៥​ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​នឹង​អាច​សម្រេច​បាន​គោលដៅ​ អភិវឌ្ឍន៍​សហស្សវត្ស​ និង​ជា​ប្រទេស​មាន​ចំណាត់ថ្នាក់​ទី​១​ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​ ដែល​សម្រេច​បាន​នូវ​វឌ្ឍន​ភាពល្អ​ប្រសើរ​ក្នុង​ការ​កែ​លម្អ​សូចនាករ​ផ្នែក​ សង្គមកិច្ច​។​

គួរ​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​ ២០១២​ រាជរដ្ឋាភិបាល​បាន​បន្ត​ជំរុញ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​ កំណែទម្រង់​ស៊ីជម្រៅ​របស់​ខ្លួន​ ជា​ពិសេស​ការ​លុប​ឡូត៍​នេសាទ​ទឹកសាប​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ប្រគល់​ជូន​ប្រជាជន​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ និង​អភិរក្ស​ជលផល​ ការ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​បន្ថែម​ទៀត​ ព្រមទាំង​ការ​អនុវត្តន៍​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ ដើម្បី​វាស់វែង​ និង​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ លំនៅ​ឋាន​ និង​ដីស្រែ​ចំការ​ ជូន​ប្រជាជន​ទូទៅ​ និង​កសិករ​ជា​អ្នកកាន់កាប់​ប្រើប្រាស់​ដី​ជាក់ស្តែង​ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ ២​លាន​ហិ​កតា​ និង​មាន​ប្រជាជន​ជិត​ ៥០​ម៉ឺន​គ្រួសារ​ ដែល​ត្រូវ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​។​ កំណែទម្រង់​ធំៗ​ទាំង​ពីរ​នេះ​មាន​ចរិត​ប្រជាធិបតេយ្យ​ប្រជាជន​យ៉ាង​ ជ្រាលជ្រៅ​ ដែល​បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់​នូវ​នយោបាយ​ និង​ការ​អនុវត្តន៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​។​

ក្នុង​ដំណើរការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ អ្នកមាន​សុភ​វិនិច្ឆ័យ​គ្រប់​រូប​សុទ្ធតែ​បានឃើញ​ច្បាស់​ថា​ សេរីភាព​ខាង​នយោបាយ​ សេរីភាព​សារព័ត៌មាន​ និង​ការ​បញ្ចេញមតិ​ នីតិរដ្ឋ​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ សេវា​សាធារណៈ​ ការ​ធ្វើ​សកម្មភាព​របស់​គណបក្ស​នានា​ និង​ការ​បោះ​ឆ្នោត​ជាដើម​ ត្រូវ​បានការ​ពារ​ ពង្រឹង​ និង​បន្ត​លើកកម្ពស់​ជា​និច្ច​ ។​ ជា​ពិសេស​ កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ ព្រឹទ្ធសភា​ នីតិកាល​ទី​៣​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ អាណត្តិ​ទី​៣​ ដោយ​ជោគជ័យ​ប្រកបដោយ​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដែល​បាន​បង្ហាញ​ច្បាស់​ថា​ លទ្ធិប្រជាធិបតេយ្យ​កំពុង​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ឥត​ឈប់​ឈរ​នៅ​កម្ពុជា​។​ ព្រម​ជាមួយ​នេះ​ កិត្តិយស​ កិត្តិនាម​របស់​កម្ពុជា​ក៏​កាន់តែ​ត្រូវ​បាន​លើកកម្ពស់​លើ​ឆាក​អន្តរ​ ជាតិ​។​ កម្ពុជា​បាន​បន្ត​ជំរុញ​សមាហរណកម្ម​ជាមួយ​សហគមន៍​អន្តរជាតិ​ បា​នប​ង្កី​ន​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ប្រទេស​ ដោយ​បាន​នាំ​មក​នូវ​ការ​គាំទ្រ​ និង​ជំនួយ​ឧបត្ថម្ភ​យ៉ាងច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ ។​ ក្នុង​ឆ្នាំ​ ២០១២​ នេះ​ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ កិច្ច​សន្ទនា​អាស៊ាន​ជាស​កល​ដែល​ជា​លើក​ទី​ ១​ ក្នុង​ប្រវត្តិ​របស់​អាស៊ាន​ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ព្រមទាំង​កិច្ចប្រជុំ​សំខាន់ៗ​ជា​ច្រើន​ ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់​ និង​អន្តរជាតិ​ប្រកបដោយ​ជោគជ័យ​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ចូលរួម​ដោះ​ ស្រាយ​កិច្ចការ​តំបន់​ ក៏​ដូច​ពិភពលោក​ ។​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ ខាង​មុខ​នេះ​ ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​កិច្ច​ ប្រជុំ​គណៈកម្មាធិការ​នេះ​ ។​ កម្ពុជា​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញបេសកកម្ម​ថែរក្សា​ សន្តិភាព​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។​ រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំង​អស់នេះ​ ពិតជា​សម្រេច​បាន​អាស្រ័យ​ដោយ​មានការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ និង​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ ជា​ពិសេស​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​ នៅ​ក្នុង​ការ​អនុវត្តន៍​របៀបវារៈ​គោលនយោបាយ​សង្គម​ សេដ្ឋកិច្ច​នៃ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ ជា​សមិទ្ធផល​ដែល​បាន​មក​ពី​កម្លាំង​សាមគ្គី​របស់​ប្រជាជាតិ​យើង​ទាំងមូល​ ពី​ការ​ចូលរួម​ដ៏​សកម្ម​របស់​សង្គម​ស៊ី​វិល​ និង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​ក្នុង​សង្គម​ ព្រមទាំង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះសរ​ពី​សំណាក់​បណ្តា​ប្រទេស​ជា​ មិត្ត​ជិត​ឆ្ងាយ​ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ​នៅ​គ្រប់​ទិស​ទី​។​ ទាំង​អស់នេះ​ គឺជា​កត្តា​នៃ​ជ័យ​ជំនះ​របស់​យើង​ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ពង្រឹងពង្រីក​បន្ត​ទៅ​ទៀត​។​

អង្គ​មី​ទ្ទិញ​ ជនរួមជាតិ​ជាទី​គោរព​ស្នេហា​ !​ ប្រជាជន​កម្ពុជា​បាន​ឈាន​ចូល​ឆ្នាំ​ថ្មី​សកល​ ឆ្នាំ​ ២០១៣​ ជាមួយនឹង​ក្តី​សង្ឃឹម​ចំពោះ​ជោគជ័យ​ធំៗ​ថ្មីៗ​ទៀត​ ក្នុង​ដំណើរការ​កសាង​ អភិវឌ្ឍ​មាតុភូមិ​របស់​ខ្លួន​ ជា​ពិសេស​ការ​ចូលរួម​ប្រកបដោយ​វិចារណញ្ញាណ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ដំណើរ​ ការ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៥​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៣​ ខាង​មុខ​នេះ​ ដែល​ជា​ព្រឹត្តិការណ៍​នយោបាយ​ធំ​បំផុត​ និង​មាន​អត្ថន័យ​ដ៏​ធំធេង​ ចំពោះ​ការ​បន្ត​អភិវឌ្ឍ​សង្គម​កម្ពុជា​ទៅ​មុខ​ទៀត​ប្រកបដោយ​ចីរភាព​។​

ក្នុង​ឱកាស​នេះ​ ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា​ ខ្ញុំព្រះករុណា​ខ្ញុំ​សូម​សម្តែង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ជនរួមជាតិ​នៅ​គ្រប់​ទិស​ទី​គ្រប់​ស្រទាប់​ គ្រប់​មជ្ឈដ្ឋាន​ គ្រប់​ជនជាតិ​ គ្រប់​ជំនឿ​សាសនា​ ដែល​ជា​និច្ចកាល​បាន​ផ្តល់​យុត្តិធម៌​ និង​ការ​គាំទ្រ​យ៉ាង​ធំធេង​ ចំពោះ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល​ ក្នុង​រយៈពេល​ ៣៤​ឆ្នាំ​កន្លង​មកនេះ​។​ ជា​ពិសេស​ បាន​គាំទ្រ​គណបក្ស​ឱ្យ​ទទួល​បាន​ជ័យ​ជំនះ​ជា​បន្តបន្ទាប់​ក្នុង​ការ​បោះ​ ឆ្នោត​ ទាំង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​ ទាំង​សកល​ និង​អ​សកល​ ទោះបីជា​ក្រុមប្រឆាំង​ និង​មជ្ឈដ្ឋាន​អគតិ​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ជំហរ​ប្រទូសរ៉ាយ​ជាមួយ​គណ​ បក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​ព្យាយាម​រក​គ្រប់​វិធី​ ដើម្បី​មួលបង្កាច់​សកម្មភាព​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ និង​បំផ្លាញ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​រវាង​គណបក្ស​ និង​ប្រជាជន​យ៉ាងណា​ក្តី​។​ គណបក្ស​សូម​សន្យា​ជា​ឧឡា​រិ​កថា​ ក្នុង​ជំហាន​ទៅ​មុខ​ទៀត​ គណបក្ស​នៅ​តែ​ប្រកាន់ខ្ជាប់​ឥត​ប្រែប្រួល​នូវ​គោលបំណង​ ឧត្តមគតិ​ និង​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ខ្លួន​ ដើម្បី​ការពារ​ និង​លើក​ស្ទួយ​នូវ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រទេស​ជាតិ​ និង​ប្រជាជន​ ហើយ​មិន​អនុញ្ញាត​ឱ្យ​មាន​អ្វី​អាច​មក​បញ្ឈប់​ដំណើរ​ឈាន​ទៅ​មុខ​របស់​ កម្ពុជា​បាន​ឡើយ​។​

ក្នុង​ស្មារតី​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ខិតខំ​ថែរក្សា​សន្តិភាព​ ស្ថិរភាព​ សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សង្គម​ឱ្យ​បាន​កាន់តែ​រឹង​មាំ​ឡើង​ ដែល​ធានា​នូវ​បរិស្ថាន​អនុគ្រោះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ។​ គណបក្ស​នឹង​ជំរុញ​ការ​អនុវត្តន៍​ឱ្យ​បាន​សម្រេច​នូវ​ច្បាប់​ស្តី​ពី​ហិរញ្ញ​ វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០១៣​ ដែល​ជា​ឧបករណ៍​គោលនយោបាយ​ដ៏​សំខាន់​បំផុត​ ក្នុង​ការ​អនុវត្តន៍​បញ្ចប់​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ បច្ចុប្បន្ន​កម្ម​ឆ្នាំ​ ២០០៩-២០១៣​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២​ សំដៅ​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​របៀបវារៈ​គោលនយោបាយ​សង្គម​ សេដ្ឋកិច្ច​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​ នេះ​។​

គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ជំរុញ​រាល់​សកម្មភាព​ដើម្បី​ការពារ​ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​បរិការណ៍​នៃ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ ប្រសើរ​ឡើងជា​និច្ច​ ។​ ការ​ជាក់ស្តែង​បាន​បង្ហាញ​ថា​ ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មិនមែន​កើតឡើង​ និង​រីក​ចម្រើន​ដោយសារ​តែ​ពាក្យ​សម្តី​ ឬ​របាយការណ៍​របស់​មជ្ឈដ្ឋាន​ណា​នោះ​ឡើយ​ ។​ ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​រស់​ឡើង​វិញ​ របស់​ប្រជាជន​ បន្ទាប់​ពី​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ ហើយ​ត្រូវ​បានការ​ពារ​ ពង្រឹង​ និង​ពង្រីក​ឥត​ឈប់​ឈរ​ ក្នុង​ដំណើរការ​កសាង​ និង​ការពារ​មាតុភូមិ​រយៈពេល​ ៣៤​ឆ្នាំ​មកនេះ​។​ ជ័យ​ជំនះ​ ៧​មក​រា​ បាន​នាំ​មក​នូវ​សិទ្ធិ​ជា​សារវន្ត​បំផុត​របស់​មនុស្ស​មក​ជូន​ប្រជាជន​ គឺ​សិទ្ធិ​មានជីវិត​រស់នៅ​ ហើយ​ផ្តើម​ចេញពី​សិទ្ធិ​ជា​សារវន្ត​នេះ​ហើយ​ ដែល​មាន​សិទ្ធិ​ទទួល​បាន​ចំណីអាហារ​ ទទួល​បានការ​អប់រំ​ ទទួល​បានការ​ព្យាបាល​ សិទ្ធិ​បញ្ចេញមតិ​ សិទ្ធិ​បង្កើត​គណបក្ស​ បង្កើត​អង្គការ​ និង​សមាគម​នានា​ ៘​ ហេតុនេះ​ អ្នកនយោបាយ​ ក៏​ដូច​មជ្ឈដ្ឋាន​ទាំងឡាយ​ គប្បី​មើល​ឱ្យ​ឃើញ​ការ​ពិត​នៃ​ការ​រីក​ចម្រើន​ លើកទឹកចិត្ត​ចំពោះ​លទ្ធផល​នៃ​ដំណើរការ​នេះ​នៅ​កម្ពុជា​ ផ្តល់​មតិយោបល់​ប្រកបដោយ​ស្មារតី​ស្ថាបនា​ពិតប្រាកដ​ ហើយ​មិន​ត្រូវ​ប្រមាថ​ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា​ និង​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​នៃ​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​តាម​រយៈ​ការ​បោះ​ឆ្នោត​នោះ​ឡើយ​។​

គណបក្ស​ប្រជាជន​កម្ពុជា​ គាំទ្រ​ពេញទំហឹង​នូវ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​ ជំរុញ​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក​ និង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិតខាង​រហូត​បាន​ សម្រេច​ ផ្អែក​លើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​ ច្បាប់​ជាតិ​ ច្បាប់​អន្តរជាតិ​ និង​លិខិតុបករណ៍​នានា​ ដែល​ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​មាន​ស្ថិរភាព​ជា​និរន្តរ៍​ ប្រកបដោយ​សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​។​

ព្រម​ជាមួយ​នេះ​ គណបក្ស​សូម​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដាច់ខាត​ក្នុង​ការ​ដោះស្រាយ​ បញ្ហា​ប្រឈម​ទាំងឡាយ​ ដែល​នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ដំណើរ​ឈាន​ទៅ​មុខ​របស់​ជាតិ​ យើង​ តាម​រយៈ​ការ​បន្ត​ជំរុញ​ទៅ​មុខ​ មិន​ថយក្រោយ​នូវ​ដំណើរការ​កែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ​នានា​ រួម​មាន​ កំណែទម្រង់រដ្ឋបាល​សាធារណៈ​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​ កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ កំណែទម្រង់​ដីធ្លី​ កំណែទម្រង់​ជលផល​ និង​កំណែទម្រង់​ ផ្សេងៗ​ទៀត​ ដើម្បី​ធានា​អភិបាលកិច្ច​ល្អ​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ប្រកបដោយ​ចីរភាព​ ការ​ពង្រឹង​យុត្តិធម៌​ សមធម៌​ ក្នុង​សង្គម​ និង​ការ​លើក​ស្ទួយ​បាន​ឥត​ឈប់​ឈរ​នូវ​ជីវភាព​ប្រជាជន​ទាំង​សម្ភារៈ​ និង​ស្មារតី​។​

ក្នុង​ន័យ​នេះ​ដែរ​ គណបក្ស​នឹង​នៅ​តែ​បន្ត​ប្រកាន់​យក​នយោបាយ​មិន​យកពន្ធ​លើ​ដីធ្លី​កសិកម្ម​ របស់​កសិករ​ ដែល​បង្កបង្កើន​ផល​ជា​លក្ខណៈ​គ្រួសារ​ ការ​រក្សា​ទុក​ដែន​នេសាទ​ទឹកសាប​ទាំងអស់​សម្រាប់​ប្រជាជន​ធ្វើ​នេសាទ​ជា​ លក្ខណៈ​គ្រួសារ​ និង​ជា​កន្លែង​អភិរក្ស​ជលផល​ ព្រមទាំង​បន្ត​ជំរុញ​ការ​អនុវត្តន៍​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ និង​ការ​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាជន​ដែល​គ្មាន​ដី​ពិត​ ប្រាកដ​សម្រាប់​សង់​លំនៅ​ស្ថាន​ និង​បង្កបង្កើន​ផល​។​ គណបក្ស​សូម​អំពាវនាវ​ដល់​ប្រជាជន​ដែល​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ហើយ​ សូម​ថែរក្សា​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​ សូមកុំ​លក់ដូរ​ សូម​យក​ទៅ​ប្រើប្រាស់​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​បាន​កាន់តែ​ល្អ​ ប្រសើរ​ឡើង​ ទន្ទឹម​នេះ​សូមកុំ​ទន្ទ្រាន​យក​ដី​រដ្ឋ​បន្ត​ទៀត​ និង​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ សូមកុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ ដែល​ច្បាប់​ហាមឃាត់​ ដើម្បី​ការពារ​និរន្តរភាព​នៃ​ធនធាន​មច្ឆជាតិ​របស់​យើង​ ។​

គណបក្ស​ប្រជាជន​កម្ពុជា​សូម​គាំទ្រ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​ខិតខំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ក្នុង​ការ​ត្រៀម​រៀបចំ​រាល់​ការងារ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើស​ តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៥​ ឱ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ ស្រប​ទៅ​តាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​ ជាមួយនឹង​ការ​ធានា​នូវ​បរិយាកាស​នយោបាយ​អព្យាក្រឹត​ សេរី​ ប្រជាធិបតេយ្យ​ និង​សុវត្ថិភាព​។​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​នឹង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​បោះ​ ឆ្នោត​នេះ​ នឹង​បន្ត​ធ្វើ​កិច្ច​សហប្រត្តិបត្តិការ​ជិត​ស្និទ្ធ​ ជាមួយ​បណ្តា​ស្ថាប័ន​ជាតិ​ អាជ្ញាធរ​គ្រប់​ថ្នាក់​ បណ្តា​គណបក្ស​នយោបាយ​ និង​មជ្ឈដ្ឋាន​នានា​ សំដៅ​ចូលរួម​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ ប្រកបដោយ​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដែល​ឆ្លុះ​បញ្ចាំង​ទាំងស្រុង​នូវ​ឆន្ទៈ​របស់​ប្រជាជន​ ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​ម៉ឺងម៉ាត់​តាម​ច្បាប់​ បទបញ្ជា​ នីតិវិធី​ និង​ក្រមសីលធម៌​ នៃ​ការ​បោះ​ឆ្នោត​។​

នៅ​ក្នុង​ឱកាស​នេះ​ ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា​ ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ឧឡា​រិ​ក​ជា​ថ្មី​ទៀត​ នូវ​ការ​គាំទ្រ​បេក្ខភាព​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ សម្រាប់​នីតិកាល​ទី​ ៥​ និង​នីតិកាល​បន្តបន្ទាប់​ទៀត​។​ ជាមួយ​គ្នា​នេះ​ ខ្ញុំ​សូម​ប្រកាស​ជូន​សាធារណ​មតិ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​បាន​ជ្រាប​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​បើក​មហាសន្និបាត​តំណាង​ទូ​ទាំង​ប្រទេស​ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​ ៥​ឆ្នាំ​ កន្លង​មក​ និង​អនុម័ត​កម្មវិធី​នយោបាយ​ដើម្បី​កសាង​ និង​ការពារ​មាតុភូមិ​រយៈពេល​ ៥​ឆ្នាំ​ បន្ត​ទៀត​ ឆ្នាំ​ ២០១៣-២០១៨​ សម្រាប់​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ ទី​៥​ ខាង​មុខ​នេះ​។​

អង្គ​មី​ទ្ទិញ​ ជនរួមជាតិ​ជាទី​គោរព​ស្នេហា​ !​ រយៈពេល​ ៣៤​ឆ្នាំ​ កន្លង​មកនេះ​ យើង​បាន​ធ្វើ​ដំណើរ​យ៉ាង​វែង​លើ​ផ្លូវ​មួយ​ប្រកបដោយ​សេរីភាព​ កិត្តិយស​ និង​ក្តី​សង្ឃឹម​ មិន​ថា​ត្រូវ​ជួបនឹង​ឧបសគ្គ​តូច​ធំ​បែប​ណា​ឡើយ​។​ នៅ​គ្រប់​ស្ថានភាព​ និង​គ្រប់​កាលៈទេសៈ​ យើង​បាន​បញ្ចេញ​អស់កម្លាំង​កាយ​ កម្លាំងចិត្ត​ និង​សមត្ថភាព​របស់​យើង​ ដោយ​ឈរ​លើ​ជំហរ​តស៊ូ​ប្រយុទ្ធ​ លះបង់​យ៉ាង​អង់អាច​ក្លាហាន​ និង​ក្នុង​ស្មារតី​កសាង​ប្រកបដោយ​មោទនភាព​។​ ស្មារតី​ ៧​ មក​រា​ បាន​បំភ្លឺ​ផ្លូវ​យើង​ឱ្យ​ឆ្លងកាត់​រាល់​ឧបសគ្គ​ទាំងនោះ​ដោយ​ជោគជ័យ​ ធ្វើ​ឱ្យ​យើង​អាច​ឈាន​ទៅ​មុខ​មួយ​ជំហាន​ម្តងៗ​ ប្រែក្លាយ​ទឹកដី​មាតុភូមិ​យើង​ពី​គំនរ​ផេះ​ផង់​ឱ្យ​មានជីវិត​រស់​ឡើង​វិញ​ មានការ​រីក​ចម្រើន​ រហូត​មាន​អ្វីៗ​គ្រប់​យ៉ាងដូច​បច្ចុប្បន្ន​។​ ប្រការ​នេះ​បាន​បញ្ជាក់​ច្បាស់​ថា​ ស្មារតី​ ៧​ មក​រា​ ជា​ប្រភព​នៃ​ជ័យ​ជំនះ​ ហើយ​បាន​រស់នៅ​ជា​និច្ច​ក្នុង​ជីវិត​ និង​ការងារ​របស់​យើង​ ។​ ហេតុនេះ​ យើង​ទាំងអស់​គ្នា​ត្រូវ​បន្ត​ថែរក្សា​ពូន​ជ្រំ​ស្មារតី​នេះ​ឱ្យ​ស្ថិត​ ស្ថេ​រ​ គង់វង្ស​ និង​ភ្លឺ​ចែងចាំង​ជា​និច្ច​ ដើម្បី​ជោគជ័យ​របស់​យើង​តទៅ​មុខ​ទៀត​ នៅ​លើ​មាគ៌ា​ “​ សន្តិភាព​ ប្រជាធិបតេយ្យ​ និង​អភិវឌ្ឍន៍​ ”​ ។​ សូម​ឱ្យ​ស្មារតី​ ៧​មក​រា​ ស្ថិតស្ថេរ​ជា​អមតៈ​ក្នុង​ដួងវិញ្ញាណ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ គ្រប់ៗ​ជំនាន់​តរៀង​ទៅ​។​

ជាទី​បញ្ចប់​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ចំពោះ​វត្តមាន​របស់​សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​សមាជិក​ សមាជិកា​ទាំងអស់​នៃ​អង្គ​មី​ទ្ទិញ​ ដែល​បាន​ញ៉ាំង​ឱ្យ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឧឡា​រិ​ក​។​ សូម​ថ្វាយ​ និង​ប្រគេន​ពរ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ សម្តេចព្រះ​រាជាគណៈ​ និង​ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះ​អង្គ​ និង​សូម​ប្រសិទ្ធិ​ពរ​សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ សមាជិក​ សមាជិកា​នៃ​អង្គ​មិ​ទ្ទិញ​ និង​ជនរួមជាតិ​ទាំងអស់​ សូម​បាន​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕ សូម​អរ​ព្រះ​គុណ​ សូម​អរគុណ​ !