
ស្មារតី៧មករាបន្ដគាំទ្រសម្ដេចតេជោ សែន ជានាយករដ្ឋមន្ដ្រី
ដោយ ៖ ហេង សូរិយា ថ្ងៃទី 08 មករា 2013ម៉ោង 08:54:53
ភ្នំពេញ ៖ នៅក្នុងឱកាសមិទ្ទីងរំលឹក ខួបលើកទី៣៤ថ្ងៃជ័យជម្នះ៧ មករា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងជាសារបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជាគាំទ្របេក្ខភាពសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៥ និងនីតិកាលបន្ដបន្ទាប់ទៀត ។
សម្ដេច ហេង សំរិន មានប្រសាសន៍ ទៅកាន់អង្គមិទ្ទីងដែលមានការចូលរួម ពីសមាជិក សមាជិការាប់ពាន់នាក់នាទី ស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែល ឋិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីម្សិលមិញនេះថា ខួបលើកទី៣៤ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំនេះប្រព្រឹត្ដ ទៅក្នុងស្ថានភាពដ៏ល្អប្រសើរ ពោលគឺ កំពុងមានការវិវឌ្ឍល្អទាំងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ។ ជោគជ័យនៃកិច្ច ប្រជុំកំពូលអាស៊ានដែលទើបបញ្ចប់ថ្មីៗ គឺបង្ហាញឱ្យឃើញថា ប្រទេសជាតិកំពុង មានកិត្ដិយសនៅលើឆាកអន្ដរជាតិ ។
នៅក្នុងការសម្ដែងទុក្ខក្រៀមក្រំនៃ ការយាងចូលទិវង្គតរបស់ព្រះករុណា សម្ដេចព្រះនរោត្ដម សីហនុ កាលពីថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ យើងខ្ញុំទាំង អស់គ្នាសូមលើកអញ្ជលីឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គយាងទៅ សោយសុខក្នុងបរមសុគតិភពជារៀង រហូតទៅ ។ ជាមួយគ្នានេះ ក៏សូមគោរពវិញ្ញាណក្ខន្ធដល់ជនរួមជាតិដែលបាន បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ប្រល័យពូជសាសន៍ ហើយសូមវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅកាន់សុគតិភពកុំបីខាន ។
សម្ដេចពញាចក្រី ហេង សំរិន បាន រំលឹកអំពីប្រវត្ដិសាស្ដ្រដ៏ខ្មៅងងឹតកាលពី អតីតកាលដែលមិនអាចបំភ្លេចបាននោះ គឺមហាសោកនាដកម្ម និងគ្រោះមហន្ដ រាយរបស់ជាតិដែលបណ្ដាលមកពីភ្លើង សង្គ្រាមដ៏ឃោរឃៅនៅដើមទសវត្សរ៍ ឆ្នាំ១៩៧០ និងមហាឧក្រិដ្ឋកម្មដែលបង្ក ឡើងដោយរបប ប៉ុល ពត ។ នៅក្នុងរយៈ ពេលនៃការកាន់កាប់ ពួកខ្មែរក្រហមបាន បំផ្លិចបំផ្លាញប្រទេសជាតិដល់ឫសគល់ ជាពិសេសការកាប់សម្លាប់ប្រជាពលរដ្ឋ ស្លូតត្រង់ ។
នៅក្នុងកាលៈទេសៈនេះ កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហាជាតិរបស់គណ បក្សប្រជាជន ដែលនៅរស់រានមានជីវិត
គេចផុតពីការកាប់សម្លាប់ ហើយបាន ភៀសខ្លួនចេញពីការត្រួតត្រារបស់ ប៉ុល ពត បានប្រមូលផ្ដុំគ្នាបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ក្នុងស្រុកស្នួល ខេត្ដក្រចេះ ។ ផ្ដើមចេញពីនេះ ទើបមានថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ដែលបានបញ្ចប់ សម័យកាលដ៏ខ្មៅងងឹត ហើយនាំមកនូវ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជា ពលរដ្ឋ រួមទាំងការចាប់ផ្ដើមស្ដារនិង កសាងមាតុភូមិឡើងវិញ ។
ប្រជាជនកម្ពុជាបានវិលត្រឡប់មក រកភូមិឋាន ផ្ទះសម្បែងរបស់ខ្លួនដែល នៅសល់តែគំនរផេះផង់ ហើយចាប់ផ្ដើម ស្ដារជីវភាពឡើងវិញពីបាតដៃទទេ ជា មួយនឹងភាពទ្រុឌទ្រោមដ៏ធ្ងន់ធ្ងរទាំងផ្លូវ កាយ និងផ្លូវចិត្ដ ។ ប្រជាជនកម្ពុជាចង ចាំជានិច្ចថា “៧ មករា គឺជាថ្ងៃកំណើត ទី២របស់ខ្លួន បើគ្មានជ័យជំនះថ្ងៃ ៧ មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ” ។
ឈរលើមូលដ្ឋាននៃជ័យជំនះ៧ មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែល ដឹកនាំដោយក្រុមប្រឹក្សាប្រជាជនបដិវត្ដន៍ កម្ពុជា ដែលជាតំណាងស្របច្បាប់តែ មួយគត់របស់ប្រជាជនកម្ពុជា ត្រូវបាន បង្កើតឡើងនាថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩។ គណបក្សប្រជាជនកម្ពុជា និងក្រុមប្រឹក្សា ប្រជាជនបដិវត្ដន៍កម្ពុជា បានបន្ដជ្រោង ខ្ពស់មហាសាមគ្គីជាតិ និងសាមគ្គីអន្ដរ ជាតិ ដឹកនាំប្រជាជនការពារសមិទ្ធផល ជ័យជំនះ ៧ មករា ខិតខំស្ដារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
សាធារណរដ្ឋប្រជាមានិតកម្ពុជានៅ ក្នុងរយៈពេល១៤ឆ្នាំ បានប្ដូូរមកជារដ្ឋ កម្ពុជា ជាមួយនឹងសមិទ្ធផលជាប្រវត្ដិ សាស្ដ្រយ៉ាងច្រើន ។ ការផ្សះផ្សាបង្រួប បង្រួមជាតិឈរលើមូលដ្ឋាននៃបណ្ដា សមិទ្ធផលធំៗទាំងឡាយដែលក្នុងរយៈ ពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាបាន បន្ដបោះជំហានទៅមុខប្រកបដោយ ជោគជ័យលើមាគ៌ាសន្ដិភាព, បង្រួបបង្រួមជាតិ, ការគោរពសិទ្ធិមនុស្ស, ប្រជាធិបតេយ្យ, ការអភិវឌ្ឍន៍ និងកាត់ បន្ថយភាពក្រីក្រ ។ ជាពិសេសនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលបានធ្វើឱ្យ រលំរលាយទាំងស្រុងអង្គការចាត់តាំង នយោបាយ និងយោធារបស់ពួកខ្មែរក្រហម ហើយបានបង្កើតសន្ដិភាពពេញលេញ និងឯកភាពជាតិជាលើកដំបូងចាប់ពីចុង ឆ្នាំ១៩៩៨មក ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្ដថា កម្ពុជា រក្សាបាននូវស្ថិរភាពនយោបាយ, សង្គម ម៉ាក្រូសេដ្ឋកិច្ច, ហិរញ្ញវត្ថុ និងការពារ បានរឹងមាំអធិបតេយ្យបូរណភាពទឹកដី សន្ដិសុខ និងសុវត្ថិភាពសង្គម នៅក្នុង ពេលនិងក្រោយពេលមានវិបត្ដិសេដ្ឋកិច្ច និងវិបត្ដិសកលលោក ក៏ដូចជាវិបត្ដិព្រំ ដែនខ្មែរ-ថៃ និងគ្រោះទឹកជំនន់ ។ យ៉ាង ណាក្ដី នៅឆ្នាំ២០១២នេះ កម្ពុជាសម្រេច បានកំណើនសេដ្ឋកិច្ចប្រមាណ៧ភាគរយ។
សម្ដេច ហេង សំរិន បានកត់សម្គាល់ កំណែទម្រង់ស៊ីជម្រៅដ៏សំខាន់ គឺការ លុបឡូត៍នេសាទទឹកសាបនៅទូទាំង ប្រទេស ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ នេសាទជាលក្ខណៈគ្រួសារ និងអភិរក្ស ជលផល ក៏ដូចជាការផ្អាកផ្ដល់ដីសម្បទាន សេដ្ឋកិច្ចថ្មីបន្ថែមទៀត ។ ការអនុវត្ដន៍ នយោបាយចាស់សកម្មភាពលើវិស័យ ដីធ្លី គឺជារឿងមួយដែលមានចរិតប្រជា ធិបតេយ្យប្រជាជនយ៉ាងជ្រាលជ្រៅ ដែល បង្ហាញឱ្យឃើញច្បាស់នូវនយោបាយ និង ការអនុវត្ដន៍របស់គណបក្សប្រជាជន កម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាជន។
សម្ដេចបានបន្ដថា គណបក្សប្រជា ជនខិតខំថែរក្សាសន្ដិភាព, ស្ថិរភាព, សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ឱ្យបាន កាន់តែរឹងមាំ ដើម្បីធានាបរិស្ថានអនុ គ្រោះសម្រាប់អភិវឌ្ឍន៍ប្រកបដោយ ចីរភាព ។ ជាមួយនោះ ការលើកកម្ពស់ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ត្រូវបន្ដជំរុញឱ្យកាន់តែប្រសើរឡើង ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ចំពោះគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានខិតខំបំពេញការងាររបស់ខ្លួន និងត្រៀមសម្រាប់បោះឆ្នោតនាពេល ខាងមុខ ។
សម្ដេចបានបញ្ជាក់បន្ថែមទៀតផង ដែរអំពីបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់ គណបក្សប្រជាជនកម្ពុជា គឺសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ។ សម្ដេចបានបញ្ជាក់ថា “ក្នុងនាមគណបក្ស ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់យ៉ាង ឱឡារិកជាថ្មីទៀតនូវការគាំទ្របេក្ខភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីសម្រាប់នីតិកាល ទី៥ និងនីតិកាលបន្ដបន្ទាប់ទៀត ” ។
ជាមួយនឹងគ្នានេះ ខ្ញុំក៏សូមប្រកាស ជូនសាធារណមតិជាតិ និងអន្ដរជាតិឱ្យ បានជ្រាបថា គណបក្សប្រជាជនកម្ពុជា នឹងបើកមហាសន្និបាតតំណាងទូទាំង ប្រទេស ដើម្បីបូកសរុបលទ្ធផលការងារ រយៈពេល៥ឆ្នាំ និងអនុម័តកម្មវិធីនយោបាយដើម្បីកសាង និងការពារមាតុភូមិ រយៈពេល៥ឆ្នាំបន្ដទៀត ឆ្នាំ២០១៣-១៨ សម្រាប់ចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៥ ៕
