ស្មារតី​៧​មក​រាប​ន្ដ​គាំទ្រ​សម្ដេច​តេ​ជោ ​សែន​ ជា​នាយក​រដ្ឋមន្ដ្រី​

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 08 មករា 2013ម៉ោង 08:54:53

​ភ្នំពេញ​ ៖​ នៅ​ក្នុង​ឱកាស​មិ​ទ្ទីង​រំលឹក​ ខួប​លើក​ទី​៣៤​ថ្ងៃជ័យ​ជម្នះ​៧​ មក​រា​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានកិត្ដិយស​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ជា​សារ​បញ្ជាក់​ថា​ គណបក្ស​ ប្រជាជន​កម្ពុជា​គាំទ្រ​បេក្ខភាព​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ សម្រាប់​នីតិកាល​ទី​៥​ និង​នីតិកាល​បន្ដបន្ទាប់​ទៀត​ ។​

​សម្ដេច​ ហេង​ សំ​រិ​ន​ មាន​ប្រសាសន៍​ ទៅ​កាន់​អង្គ​មិ​ទ្ទីង​ដែល​មានការ​ចូលរួម​ ពី​សមាជិក​ សមាជិកា​រាប់​ពាន់​នាក់​នាទី​ ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពី​ម្សិលមិញ​នេះ​ថា​ ខួប​លើក​ទី​៣៤​ នៃ​ទិវា​ជ័យ​ជំនះ​ ៧​ មក​រា​ ឆ្នាំ​នេះ​ប្រព្រឹត្ដ​ ទៅ​ក្នុង​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​ ពោល​គឺ​ កំពុង​មានកា​រវិ​វ​ឌ្ឍ​ល្អ​ទាំង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ និង​សង្គម​ ។​ ជោគជ័យ​នៃ​កិច្ច​ ប្រជុំ​កំពូល​អាស៊ាន​ដែល​ទើប​បញ្ចប់​ថ្មីៗ​ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រទេស​ជាតិ​កំពុង​ មាន​កិត្ដិយស​នៅ​លើ​ឆាក​អន្ដរជាតិ​ ។​

​នៅ​ក្នុង​ការ​សម្ដែង​ទុក្ខ​ក្រៀមក្រំ​នៃ​ ការ​យាង​ចូល​ទិវង្គត​របស់​ព្រះករុណា​ សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​ កាលពី​ថ្ងៃ​ ទី​១៥​ ខែតុលា​ ឆ្នាំ​២០១២​ យើងខ្ញុំ​ទាំង​ អស់​គ្នា​សូម​លើក​អញ្ជលី​ឧទ្ទិស​បួងសួង​ សូម​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ​យាង​ទៅ​ សោយសុខ​ក្នុង​បរម​សុគតិភព​ជា​រៀង​ រហូត​ទៅ​ ។​ ជាមួយ​គ្នា​នេះ​ ក៏​សូម​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរួមជាតិ​ដែល​បាន​ បាត់បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរក្រហម​ ប្រល័យពូជសាសន៍​ ហើយ​សូម​វិញ្ញាណក្ខន្ធ​អ្នក​ទាំងនោះ​បាន​ទៅ​កាន់​សុគតិភព​កុំបី​ខាន​ ។​

​សម្ដេច​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​ រំលឹក​អំពី​ប្រវត្ដិសាស្ដ្រ​ដ៏​ខ្មៅ​ងងឹត​កាលពី​ អតីត​កាលដែល​មិន​អាច​បំភ្លេច​បាន​នោះ​ គឺ​មហា​សោកនាដកម្ម​ និង​គ្រោះ​មហន្ដ​ រាយ​របស់​ជាតិ​ដែល​បណ្ដាល​មក​ពី​ភ្លើង​ សង្គ្រាម​ដ៏​ឃោរឃៅ​នៅ​ដើម​ទសវត្សរ៍​ ឆ្នាំ​១៩៧០​ និង​មហា​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ ឡើង​ដោយ​របប​ ប៉ុ​ល​ ពត​ ។​ នៅ​ក្នុង​រយៈ​ ពេល​នៃ​ការ​កាន់កាប់​ ពួក​ខ្មែរក្រហម​បាន​ បំផ្លិចបំផ្លាញ​ប្រទេស​ជាតិ​ដល់​ឫសគល់​ ជា​ពិសេស​ការ​កាប់សម្លាប់​ប្រជាពលរដ្ឋ​ ស្លូតត្រង់​ ។​

​នៅ​ក្នុង​កាលៈទេសៈ​នេះ​ កម្មាភិបាល​ យុទ្ធ​ជន​ យុទ្ធ​នារី​ស្នេហា​ជាតិ​របស់​គណ​ បក្ស​ប្រជាជន​ ដែល​នៅ​រស់រាន​មានជីវិត​

គេច​ផុត​ពី​ការ​កាប់សម្លាប់​ ហើយ​បាន​ ភៀសខ្លួន​ចេញពី​ការ​ត្រួតត្រា​របស់​ ប៉ុ​ល​ ពត​ បាន​ប្រមូលផ្ដុំ​គ្នា​បង្កើត​រណសិរ្ស​ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ថ្ងៃ​ទី​២​ ធ្នូ​ ឆ្នាំ​១៩៧៨​ ក្នុងស្រុក​ស្នួល​ ខេត្ដក្រចេះ​ ។​ ផ្ដើម​ចេញពី​នេះ​ ទើប​មាន​ថ្ងៃជ័យ​ជំនះ​ ៧​ មក​រា​ ឆ្នាំ​១៩៧៩​ ដែល​បាន​បញ្ចប់​ សម័យកាល​ដ៏​ខ្មៅ​ងងឹត​ ហើយ​នាំ​មក​នូវ​ សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ជូន​ប្រជា​ ពលរដ្ឋ​ រួម​ទាំង​ការ​ចាប់ផ្ដើម​ស្ដារ​និង​ កសាង​មាតុភូមិ​ឡើង​វិញ​ ។​

ប្រជាជន​កម្ពុជា​បាន​វិល​ត្រឡប់​មក​ រក​ភូមិឋាន​ ផ្ទះសម្បែង​របស់​ខ្លួន​ដែល​ នៅ​សល់​តែ​គំនរ​ផេះ​ផង់​ ហើយ​ចាប់ផ្ដើម​ ស្ដារ​ជីវភាព​ឡើង​វិញ​ពី​បាតដៃ​ទទេ​ ជា​ មួយ​នឹង​ភាព​ទ្រុឌទ្រោម​ដ៏​ធ្ងន់ធ្ងរ​ទាំង​ផ្លូវ​ កាយ​ និង​ផ្លូវចិត្ដ​ ។​ ប្រជាជន​កម្ពុជា​ចង​ ចាំ​ជា​និច្ច​ថា​ “៧​ មក​រា​ គឺជា​ថ្ងៃកំណើត​ ទី​២​របស់​ខ្លួន​ បើ​គ្មាន​ជ័យ​ជំនះ​ថ្ងៃ​ ៧​ មក​រា​ ក៏​គ្មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃនេះ​ដែរ​ ”​ ។​

​ឈរ​លើ​មូលដ្ឋាន​នៃ​ជ័យ​ជំនះ​៧​ មក​រា​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​ ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្ដន៍​ កម្ពុជា​ ដែល​ជា​តំណាង​ស្របច្បាប់​តែ​ មួយ​គត់​របស់​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ បង្កើត​ឡើង​នា​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​១៩៧៩​។​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុមប្រឹក្សា​ ប្រជាជន​បដិវត្ដន៍​កម្ពុជា​ បាន​បន្ដ​ជ្រោង​ ខ្ពស់​មហា​សាមគ្គី​ជាតិ​ និង​សាមគ្គី​អន្ដរ​ ជាតិ​ ដឹកនាំ​ប្រជាជន​ការពារ​សមិទ្ធផល​ ជ័យ​ជំនះ​ ៧​ មក​រា​ ខិតខំ​ស្ដារ​សេដ្ឋកិច្ច​ សង្គម​ និង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ ។​

​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ ក្នុង​រយៈពេល​១៤​ឆ្នាំ​ បាន​ប្ដូ​ូ​រម​ក​ជា​រដ្ឋ​ កម្ពុជា​ ជាមួយនឹង​សមិទ្ធផល​ជា​ប្រវត្ដិ​ សាស្ដ្រ​យ៉ាងច្រើន​ ។​ ការ​ផ្សះផ្សា​បង្រួប​ បង្រួម​ជាតិ​ឈរ​លើ​មូលដ្ឋាន​នៃ​បណ្ដា​ សមិទ្ធផល​ធំៗ​ទាំងឡាយ​ដែល​ក្នុង​រយៈ​ ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​ បន្ដ​បោះ​ជំហាន​ទៅ​មុខ​ប្រកបដោយ​ ជោគជ័យ​លើ​មាគ៌ា​សន្ដិភាព​,​ បង្រួប​បង្រួម​ជាតិ​,​ ការ​គោរព​សិទ្ធិ​មនុស្ស​,​ ប្រជាធិបតេយ្យ​,​ ការ​អភិវឌ្ឍន៍​ និង​កាត់​ បន្ថយ​ភាព​ក្រីក្រ​ ។​ ជា​ពិសេស​នយោបាយ​ ឈ្នះ​-​ឈ្នះ​ របស់​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​ រលំរលាយ​ទាំងស្រុង​អង្គការ​ចាត់តាំង​ នយោបាយ​ និង​យោធា​របស់​ពួក​ខ្មែរក្រហម​ ហើយ​បាន​បង្កើត​សន្ដិភាព​ពេញលេញ​ និង​ឯកភាព​ជាតិ​ជា​លើក​ដំបូង​ចាប់ពី​ចុង​ ឆ្នាំ​១៩៩៨​មក​ ។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​មាន​ប្រសាសន៍​បន្ដ​ថា​ កម្ពុជា​ រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ​,​ សង្គម​ ម៉ាក្រូសេដ្ឋកិច្ច​,​ ហិរញ្ញវត្ថុ​ និង​ការពារ​ បាន​រឹង​មាំ​អធិបតេយ្យ​បូរណភាព​ទឹកដី​ សន្ដិសុខ​ និង​សុវត្ថិភាព​សង្គម​ នៅ​ក្នុង​ ពេល​និង​ក្រោយ​ពេល​មាន​វិបត្ដិ​សេដ្ឋកិច្ច​ និង​វិបត្ដិ​សកលលោក​ ក៏​ដូច​ជា​វិបត្ដិ​ព្រំ​ ដែន​ខ្មែរ​-​ថៃ​ និង​គ្រោះ​ទឹកជំនន់​ ។​ យ៉ាង​ ណា​ក្ដី​ នៅ​ឆ្នាំ​២០១២​នេះ​ កម្ពុជា​សម្រេច​ បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​។​

​សម្ដេច​ ហេង​ សំ​រិ​ន​ បាន​កត់សម្គាល់​ កំណែទម្រង់​ស៊ីជម្រៅ​ដ៏​សំខាន់​ គឺ​ការ​ លុប​ឡូត៍​នេសាទ​ទឹកសាប​នៅ​ទូ​ទាំង​ ប្រទេស​ ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ នេសាទ​ជា​លក្ខណៈ​គ្រួសារ​ និង​អភិរក្ស​ ជលផល​ ក៏​ដូច​ជា​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​ សេដ្ឋកិច្ច​ថ្មី​បន្ថែម​ទៀត​ ។​ ការ​អនុវត្ដន៍​ នយោបាយ​ចាស់​សកម្មភាព​លើ​វិស័យ​ ដីធ្លី​ គឺជា​រឿង​មួយ​ដែល​មាន​ចរិត​ប្រជា​ ធិ​ប​តេ​យ្យ​ប្រជាជន​យ៉ាង​ជ្រាលជ្រៅ​ ដែល​ បង្ហាញ​ឱ្យ​ឃើញច្បាស់​នូវ​នយោបាយ​ និង​ ការ​អនុវត្ដន៍​របស់​គណបក្ស​ប្រជាជន​ កម្ពុជា​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​។​

​សម្ដេច​បាន​បន្ដ​ថា​ គណបក្ស​ប្រជា​ ជន​ខិតខំ​ថែរក្សា​សន្ដិភាព​,​ ស្ថិរភាព​,​ សន្ដិសុខ​ និង​សណ្ដាប់ធ្នាប់​សង្គម​ ឱ្យ​បាន​ កាន់តែ​រឹង​មាំ​ ដើម្បី​ធានា​បរិស្ថាន​អនុ​ គ្រោះ​សម្រាប់​អភិវឌ្ឍន៍​ប្រកបដោយ​ ចីរភាព​ ។​ ជាមួយ​នោះ​ ការ​លើកកម្ពស់​ ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ ត្រូវ​បន្ដ​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ខិតខំ​បំពេញការងារ​របស់​ខ្លួន​ និង​ត្រៀម​សម្រាប់​បោះ​ឆ្នោត​នា​ពេល​ ខាង​មុខ​ ។​

​សម្ដេច​បាន​បញ្ជាក់​បន្ថែម​ទៀត​ផង​ ដែរ​អំពី​បេក្ខភាព​នាយក​រដ្ឋមន្ដ្រី​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ។​ សម្ដេច​បាន​បញ្ជាក់​ថា​ “​ក្នុង​នាម​គណបក្ស​ ប្រជាជន​កម្ពុជា​ ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ ឱឡារិក​ជា​ថ្មី​ទៀត​នូវ​ការ​គាំទ្រ​បេក្ខភាព​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​សម្រាប់​នីតិកាល​ ទី​៥​ និង​នីតិកាល​បន្ដបន្ទាប់​ទៀត​ ”​ ។​

​ជាមួយនឹង​គ្នា​នេះ​ ខ្ញុំ​ក៏​សូម​ប្រកាស​ ជូន​សាធារណ​មតិ​ជាតិ​ និង​អន្ដរជាតិ​ឱ្យ​ បាន​ជ្រាប​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​បើក​មហាសន្និបាត​តំណាង​ទូ​ទាំង​ ប្រទេស​ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ រយៈពេល​៥​ឆ្នាំ​ និង​អនុម័ត​កម្មវិធី​ន​យោ​បាយ​ដើម្បី​កសាង​ និង​ការពារ​មាតុភូមិ​ រយៈពេល​៥​ឆ្នាំ​បន្ដ​ទៀត​ ឆ្នាំ​២០១៣-១៨​ សម្រាប់​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាងរាស្ដ្រ​នីតិកាល​ទី​៥​ ៕