​ភ្នំភ្លើង​នៅ​រុ​ស្ស៊ី​ផ្ទុះ​សា​ជា​ថ្មី​

ដោយ​ ៖ ថាច់ យ៉ាត ថ្ងៃទី 08 មករា 2013ម៉ោង 10:57:50

​ភ្នំភ្លើង​ឈ្មោះ​ Plosky​ Tolbackik​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឧបទ្វីប​ Kam​ chatka​ ប្រទេស​រុ​ស្ស៊ី​ផ្ទុះ​បាញ់​ចំហាយ​ ផ្សែង​ និង​ផេះ​ហ៊ុយ​ទ្រលោម​ទៅ​លើ​លំហ​ អាកាស​កាលពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​ ២០១៣​ ហើយ​រយៈពេល​នៃ​ការ​ផ្ទុះ​នេះ​ អាច​អូស​បន្លាយ​រហូត​៤​ខែ​ទើប​រលត់​ ទៅ​វិញ​ ។​

​ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​និង​ផែនដីវិទ្យា​រុ​ស្ស៊ី​បាន​ចេញ​របាយការណ៍​កាល​ ពី​ថ្ងៃ​ចន្ទ​ ដើម​សបា្ដហ៍​នេះ​ថា​ ភ្នំភ្លើង​បាន​ បាញ់​ចេញ​ផ្សែង​ ផែះ​ និង​ឧស្ម័ន​បោក​ បក់​គ្របដណ្ដប់​ក្នុង​ចម្ងាយ​ជាង​១៩​គីឡូ​ ម៉ែត្រ​ទៅ​ភាគ​ខាងជើង​ភ្នំភ្លើង​Plosky​ Tolbackik​ បង្ក​ឱ្យ​មាន​ផ្ទៃមេឃ​មាន​ ពណ៌​ស្លា​ទុំ​ ហើយ​អាច​នឹង​គំរាមកំហែង​ ដល់​ការ​ហោះហើរ​ឆ្លងកាត់​នៅ​តំបន់​ នោះ​ផង​ដែរ​ ។​

​កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ភ្នំភ្លើង​ខាងលើ​បាន​ផ្ទុះ​ឡើង​វិញ​បន្ទាប់​ពី​ ស្ងាត់ស្ងៀម​អស់​រយៈពេល​៣៦​ឆ្នាំ​ ។​ ក្រុម​អ្នកជំនាញ​បាន​ទស្សន៍​ទាយ​ថា​ ការ​ផ្ទុះ​លើក​នេះ​ អាច​អូស​បន្លាយពេល​ រហូត​ដល់​៤​ខែ​ ។​ ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​បញ្ជាក់​ អំពី​ការ​ប៉ះពាល់​ ឬ​គំរាមកំហែង​ពលរដ្ឋ​ ដែល​រស់នៅ​ជិត​តំបន់​នោះ​ឡើយ​ ៕