
ភ្នំភ្លើងនៅរុស្ស៊ីផ្ទុះសាជាថ្មី
ដោយ ៖ ថាច់ យ៉ាត ថ្ងៃទី 08 មករា 2013ម៉ោង 10:57:50
ភ្នំភ្លើងឈ្មោះ Plosky Tolbackik ដែលមានទីតាំងស្ថិតនៅឧបទ្វីប Kam chatka ប្រទេសរុស្ស៊ីផ្ទុះបាញ់ចំហាយ ផ្សែង និងផេះហ៊ុយទ្រលោមទៅលើលំហ អាកាសកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៣ ហើយរយៈពេលនៃការផ្ទុះនេះ អាចអូសបន្លាយរហូត៤ខែទើបរលត់ ទៅវិញ ។
ក្រុមស្រាវជ្រាវវិទ្យាសាស្ដ្រនិងផែនដីវិទ្យារុស្ស៊ីបានចេញរបាយការណ៍កាល ពីថ្ងៃចន្ទ ដើមសបា្ដហ៍នេះថា ភ្នំភ្លើងបាន បាញ់ចេញផ្សែង ផែះ និងឧស្ម័នបោក បក់គ្របដណ្ដប់ក្នុងចម្ងាយជាង១៩គីឡូ ម៉ែត្រទៅភាគខាងជើងភ្នំភ្លើងPlosky Tolbackik បង្កឱ្យមានផ្ទៃមេឃមាន ពណ៌ស្លាទុំ ហើយអាចនឹងគំរាមកំហែង ដល់ការហោះហើរឆ្លងកាត់នៅតំបន់ នោះផងដែរ ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ភ្នំភ្លើងខាងលើបានផ្ទុះឡើងវិញបន្ទាប់ពី ស្ងាត់ស្ងៀមអស់រយៈពេល៣៦ឆ្នាំ ។ ក្រុមអ្នកជំនាញបានទស្សន៍ទាយថា ការផ្ទុះលើកនេះ អាចអូសបន្លាយពេល រហូតដល់៤ខែ ។ អាជ្ញាធរមូលដ្ឋានមិនបានបញ្ជាក់ អំពីការប៉ះពាល់ ឬគំរាមកំហែងពលរដ្ឋ ដែលរស់នៅជិតតំបន់នោះឡើយ ៕
