
គ្រាន់តែវិក្កយបត្រសណ្ឋាគារ១សន្លឹកបង្កឱ្យមានជម្លោះជាតិសាសន៍ស្លាប់និងរបួសជាង២០០នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ បាត់បង់ជីវិត និងជាង២០០នាក់ផ្សេង ទៀតរងរបួសដោយលទ្ធផលនៃការប៉ះ ទង្គិចគ្នាកើតចេញពីវិក្កយបត្រសណ្ឋាគារ ១សន្លឹកមិនទាន់បានទូទាត់នៅទីក្រុង Dhule ស្ថិតក្នុងរដ្ឋ Moharastra ភាគ ខាងលិចប្រទេសឥណ្ឌា ។
ការប៉ះទង្គិចគ្នាកើតឡើងនៅថ្ងៃទី៦ មករា ក្រោយមកក្លាយទៅជាអំពើហិង្សា សាសនារវាងសាសនិកហ៊ិនឌូនិងសាសនិក អ្ស៊ិ្លាម ដោយសណ្ឋាគារ ហាងលក់ទំនិញ រថយន្ដត្រូវបានវាយកម្ទេចដុតបំផ្លាញ នៅតំបន់មួយចំនួនក្នុងទីក្រុង ។
ជនល្មើសដែលបង្កហិង្សា៤នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្នុងនោះមាន យុវជនអាយុ១៨ឆ្នាំម្នាក់ផងដែរ។ ចំណែក អ្នករងរបួសជាង២០០នាក់ ក្នុងនោះមាន ប៉ូលិសរហូតដល់១១៣នាក់ ។
សារព័ត៌មាន PTI របស់ឥណ្ឌាបានដកស្រង់សម្ដីអ្នកនាំពាក្យស្នងការប៉ូលិស បានបញ្ជាក់ឱ្យដឹងថា មូលហេតុបង្កឱ្យ មានជម្លោះជាទ្រង់ទ្រាយធំនោះផ្ដើមឡើង ពីរឿងកំប៉ិកកំប៉ុកជុំវិញវិក្ក័យបត្រសណ្ឋា គារមិនទាន់ទូទាត់របស់ក្រុមអតិថិជន ទាំង៤នាក់ ។
ក្រោយពេលក្រុមសន្ដិសុខសណ្ឋាគារ វាយទៅលើក្រុមអ្នកស្នាក់នៅទាំង៤នាក់ នោះ ពួកគេក៏បានចាកចេញពីសណ្ឋាគារ រួចវិលត្រឡប់មកវិញ ដោយមានគ្នីគ្នា រហូតដល់ជាង៥០នាក់ ។ ភាគីសណ្ឋាគារ ក៏មិនព្រមចុះចាញ់ក៏បានប្រមូលផ្ដុំគ្នា ទប់ទល់ជាមួយក្រុមបង្កហេតុទាំងនោះ ។ លោក Bharti មន្ដ្រីប៉ូលិសក្នុងតំបន់បាន ឱ្យដឹងថា ម្ចាស់សណ្ឋាគារនិងក្រុមបង្ក ជម្លោះនោះ មកពីសហគមន៍ជនជាតិ ខុសៗគ្នា និងជំនឿសាសនាខុសគ្នា ។
ជម្លោះរាលដាលកាន់តែខ្លាំងឡើងធ្វើ ឱ្យប៉ូលិសចាំបាច់ត្រូវតែប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែក គ្រាប់កៅស៊ុ ដំបង នៅតែ មិនអាចបញ្ឈប់អំពើហិង្សាទាំងនោះបាន ដោយក្រុមបង្កហិង្សាបានវាយប្រហារមក លើប៉ូលិសវិញ ធ្វើឱ្យប៉ូលិសបង្ខំចិត្ដត្រូវ តែប្រើប្រាស់គ្រាប់កាំភ្លើងពិត ។ ដល់ រសៀលថ្ងៃទី៧មករា ប៉ូលិសគ្រប់គ្រង ស្ថានភាពបាន ប៉ុន្ដែតំបន់នោះស្ថិតក្នុង បម្រាមគោចរជាបណ្ដោះអាសន្ន ។
ការប៉ះទង្គិចគ្នារវាងក្រុមសាសនិក ហិនឌូនិងសាសនិកអ៊ិសស្លាមនៅទីក្រុង Dhule ជាទីក្រុងមានពលរដ្ឋជាង៤សែន នាក់ចម្ងាយពីទីក្រុងមុំបៃ៣៣០គីឡូម៉ែត្រ បានផ្ទុះឡើងតាំងពីខែតុលា ឆ្នាំ២០០៨មកម្ល៉េះ បណ្ដាលឱ្យមានមនុស្ស១០នាក់ បាត់បង់ជីវិត ។
ជម្លោះរវាងសាសនិកហិនឌូនិងអ៊ិសស្លាម នៅឥណ្ឌាកើតឡើងតាំងពី២០ឆ្នាំមុនម្ល៉េះ ពេលនោះក្រុមសាសនិកហិនឌូជ្រុលនិយម បានវាយកម្ទេចដុតបំផ្លាញព្រះវិហារ អ៊ិាស្លាម ស្ថិតនៅស្រុក Ayodhya បណ្ដាល ឱ្យមានអ្នកស្លាប់២០០០នាក់ ភាគច្រើន ជាសាសនិកអ៊ិិស្លាម ។ ១ទសវត្សក្រោយ មកក៏មានមនុស្ស២០០០នាក់ទៀតបាត់ បង់ជីវិត នៅក្នុងអំពើហិង្សារវាងសាសនា ទាំង២ ។
សាសនិកហិនឌូមានរហូតដល់ទៅ ៨០ភាគរយក្ន្នុងចំណោមពលរដ្ឋឥណ្ឌាជាង ១ពាន់លាននាក់នោះ ចំណែកសាសនិក អ៊ិោស្លាមមានតែ១៣ភាគរយប៉ុណ្ណោះហើយ ការប៉ះទង្គិចគ្នាតែងតែកើតឡើងជាញឹក ញាប់រវាងសាសនិកទាំង២ ក្នុងរយៈពេល ៦០ឆ្នាំកន្លងមក នៅពេលដែលឥណ្ឌាត្រូវ បានបែងចែកចេញជា២ចំណែក គឺ ប៉ាគីស្ថាន និងឥណ្ឌានាពេលបច្ចុប្បន្ន ៕
