អូស្ដ្រាលី​ប្រកាស​អាសន្ន​ពី​ភ្លើង​ឆេះ​ព្រៃ​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រវត្ដិសាស្ដ្រ​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 09 មករា 2013ម៉ោង 14:52:04

​មជ្ឈមណ្ឌល​ព្យា​ការណ៍​ឧតុនិយម​ អូស្ដ្រាលី​បាន​បង្កើន​ការ​ប្រកាស​អាសន្ន​ ពី​ភ្លើង​ឆេះ​ព្រៃ​នឹង​កើន​ឡើងជា​ទ្រង់ទ្រាយ​ ធំ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​នៅ​លើ​តំបន់​ជា​ច្រើន​ ដោយសារ​តែ​តំបន់​មួយ​ចំនួន​មាន​សីតុណ្ហភាព​កើនឡើង​ដល់​ទៅ​ ៥៤​អង្សារ​សេ​ ។​

​ទឹកដី​អូស្ដ្រាលី​កំពុង​តែ​ប្រឈម​នឹង​ កម្ដៅ​ក្ដៅ​ខ្លាំង​ ហើយ​រដ្ឋាភិបាល​បាន​ ប្រកាស​ឱ្យ​ត្រៀមលក្ខណៈ​ទប់ទល់​នឹង​ភ្លើង​ ឆេះ​ព្រៃ​ដែល​អាច​នឹង​ឆាបឆេះ​ទ្រង់ទ្រាយ​ ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ ។​ ផ្ទះ​ជា​ច្រើន​ បាន​ឆាបឆេះ​ជា​បន្ដបន្ទាប់​នា​ពេល​កន្លង​ មក​ ហើយ​មជ្ឈមណ្ឌល​ព្យាករណ៍​ឧតុនិយម​ បញ្ជាក់​ថា​ សីតុណ្ហភាព​អាច​នឹង​កើន​ឡើង​រហូត​ដល់​ទៅ​៥៤​អង្សារ​សេ​ខ្ពស់​ បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ ។​

​តំបន់​ដាច់​ស្រយាល​នៅ​ភាគ​ខាងត្បូង​ អូស្ដ្រាលី​ កម្ដៅ​កើនឡើង​ដល់​ទៅ​៥៤​ អង្សារ​សេ​ហើយ​នា​ថ្ងៃ​ទី​៨​ មក​រា​ ចំណែក​ នៅ​ទីក្រុង​ស៊ី​ដ​នី​ សីតុណ្ហភាព​កើនឡើង​ ដល់​ទៅ​៤២​អង្សារ​សេ​ ។​ ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​មន្ដ្រីរ​ដ្ឋា​ភិ​ បាល​បាន​ប្រកាស​អាសន្ន​ពី​គ្រោះ​អគ្គិភ័យ​ នៅ​ពេល​ដែល​ពលរដ្ឋ​ជាង​១០០​នាក់​បាត់​ ខ្លួន​នៅឡើយ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​ តាស​ម៉ា​នៀ​ ។​

​លោក​ Shane​ Fitzsimmons​ ប្រធាន​ ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​រដ្ឋ​ NSW​ បានឱ្យ​ ដឹង​ថា​ យើង​បាន​ត្រៀមលក្ខណៈ​ និង​ស្មារតី​ សម្រាប់​ទប់ស្កាត់​នឹង​គ្រោះ​អគ្គិភ័យ​ទ្រង់​ ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ ។​ យើង​ កំពុង​តែ​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​ បំផុត​ ក៏​ដូច​ជា​ការ​ជម្លៀស​ពលរដ្ឋ​ទៅ​ កាន់​តំបន់​សុវត្ថិភាព​ឱ្យ​បាន​ទាន់​ពេល​វេលា​ ហើយ​ការ​ជម្លៀស​នោះ​នឹង​ធ្វើ​ឡើង​ តាំងពី​ពេល​នេះ​ទៅ​ ដោយ​កម្ដៅ​ខ្លាំង​ នោះ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើត​ ឡើង​គ្រប់ពេលវេលា​ និង​ការ​រាលដាល​ ប្រាកដជា​ឆាប់រហ័ស​មិន​អាច​ការពារ​ ទាន់​នោះ​ឡើយ​ បើ​មិន​ជម្លៀស​ពលរដ្ឋ​ ឱ្យ​បាន​មុន​ទេ​នោះ​ ។​

​កន្លង​មក​ប៉ូលិស​អូស្ដ្រាលី​បាន​ធ្វើការ​រុករក​នៅ​ តាម​បណ្ដា​ទីក្រុង​លើ​កោះ​ Tasmania​ នៅ​ថ្ងៃ​ទី​៧​មក​រា​ ដើម្បី​ស្វែង​ រក​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ដែល​បាត់​ខ្លួន​ ក្រោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងត្បូង​កោះ​នេះ​ ។​

​សីតុណ្ហភាព​នៅ​ក្នុង​កោះ​ Tasmania​ កើនឡើង​ដល់​៤១,៨​អង្សា​សេ​ តាំងពី​ថ្ងៃ​ទី​ ៤​មក​រា​មក​ទល់​ពេល​នេះ​អម​ដោយ​ខ្យល់​ ខ្លាំង​ និង​ភាពរាំងស្ងួត​ទាំងនោះ​បង្ក​ឱ្យ​មាន​ បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ជា​បន្ដបន្ទាប់​ ។​ ពលរដ្ឋ​ប្រមាណ​៣.០០០​នាក់​ត្រូវ​ភៀស​ ខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិភាព​ ហើយ​ក្នុង​ ចំណោម​អ្នក​ទាំងនោះ​បាន​ស្នាក់​នៅ​ក្នុង​ ជំរំ​បណ្ដោះអាសន្ន​ ដែល​រដ្ឋាភិបាល​បង្កើត​ឡើង​ ។​

​លោក​ Scott​ Tinyard​ ស្នងការ​ប៉ូលិស​ រដ្ឋ​ Tasmania​ បានឱ្យ​ដឹង​ថា​ នៅ​មាន​ ពលរដ្ឋ​ប្រមាណ​១០០​នាក់​បាន​បាត់​ខ្លួន​ ក្រោយ​ភ្លើង​ឆេះ​ព្រៃ​នោះ​ ហើយ​លោក​ ព្រួយបារម្ភ​ខ្លាច​អ្នក​ទាំងនោះ​បាត់បង់​ជីវិត​ ដោយ​ភ្លើង​ឆេះ​ព្រៃ​ ។​ លោក​បន្ដ​ទៀត​ថា​ “​យើងខ្ញុំ​នឹង​ខិតខំ​ស្វែងរក​អ្នក​ដែល​បាត់​ ខ្លួន​ទាំងនោះ​ ទោះបី​ស្លាប់​ឬ​រស់​ក៏​ដោយ​”​។​

​គ្រោះ​អគ្គិភ័យ​ជាង​៤០​កន្លែង​នៅ​តែ​ បន្ដ​ឆាបឆេះ​ ហើយ​កាលពី​ថ្ងៃ​ទី​៦​មក​រា​ ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រកាស​អាសន្ន​ ដល់​ពលរដ្ឋ​រស់នៅ​ភូមិ​ Tarana​ ដោយ​ គ្រោះ​អគ្គិភ័យ​ដែល​នៅ​ក្បែរ​នោះ​មិន​ទាន់​ អាច​ពន្លត់​បានជា​ស្ថាពរ​នៅឡើយ​ ។​

​នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​ លោកស្រី​ Jolia​ Gilard​ បាន​ទៅ​ត្រួតពិនិត្យ​តំបន់​ Dunalley​ ឆ្នេរសមុទ្រ​ភាគ​ខាងកើត​កោះ​ Tasmania​ នា​ថ្ងៃ​ទី​៧​មក​រា​ ។​ ភ្លើង​ឆេះ​ ព្រៃ​បាន​បំផ្លាញ​ផ្ទះ​៦០​ខ្នង​ ទីស្នាក់ការ​ ប៉ូលិស​១​កន្លែង​ សាលារៀន​មួយ​កន្លែង​ នៅ​ក្នុងស្រុក​នោះ​ ។​

ក្រសួង​ព្យាករណ៍​ឧតុនិយម​អូស្ដ្រាលី​ បាន​ប្រកាស​ថា​ អាកាសធាតុ​ក្ដៅ​នឹង​បន្ដ​ កើនឡើង​នៅ​តំបន់​មួយ​ចំនួន​ទៀត​ ក្នុង​ ប្រទេស​អូស្ដ្រាលី​នា​ពេល​ខាង​មុខ​ ។​ នេះ​ មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​អូស្ដ្រាលី​ រង​គ្រោះ​អគ្គិភ័យ​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​ សារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ។​ កាលពី​៤​ឆ្នាំ​ មុន​ ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ជនបទ​រដ្ឋ​ Victoria​ សម្លាប់​មនុស្ស​១៧០​នាក់​ ៕