ខេត្ដស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​២​និង​តំបន់​​សួន​ឧស្សាហកម្ម​១​កាស៊ីណូ​២៥​កន្លែង​កំពុង​ដំណើរការ​

ដោយ​ ៖ យឹម ​សុថាន ថ្ងៃទី 09 មករា 2013ម៉ោង 16:41:49

​ខេត្ដស្វាយរៀង​ ៖​ នៅ​ខេត្ដស្វាយរៀង​ បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ចំនួន​២​ និង​តំបន់​សួន​ឧស្សាហកម្ម​១​ កាស៊ីណូ​២៥​កន្លែង​កំពុង​ដំណើរការ​ ដែល​អាច​ស្រូប​យក​កម្មករ​កម្មការិនី​ និង​បុគ្គលិក​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ ។​

​លោក​ណេ​ប​ សា​រ៉ុ​ន​ អភិបាល​ស្ដីទី​ ក្រុង​បា​វិត​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ក្រុង​បា​វិត​ ទើបតែ​បង្កើត​ថ្មី​នៅ​ឆ្នាំ​២០០៨​ មាន​ប្រជា​ ពលរដ្ឋ​រស់នៅ​៨.៤៦០​គ្រួសារ​ មនុស្ស​ សរុប​៣៨.១៣៨​នាក់​ ក្រោម​ការ​ដឹកនាំ​ ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​គតិ​ បណ្ឌិត​ ក្រុង​បា​វិត​មាន​តំបន់​សេដ្ឋកិច្ច​ ពិសេស​ចំនួន​២​ គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​ មេន​ហាត​ធេ​ន​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ តា​យ​សេង​ ដែល​អាច​បង្កើត​រោងចក្រ​ បាន​ដល់​ទៅ​៣១​រោងចក្រ​ ហើយ​បាន​ ស្រូប​យក​ពលកម្ម​ក្នុងស្រុក​ឱ្យ​មានការ​ងារ​ ធ្វើ​ជាង​១៥​ពាន់​នាក់​ នេះ​គិតតែ​នៅ​ក្រុង​ បា​វិត​ប៉ុណ្ណោះ​ និង​នៅ​ក្រុង​ស្វាយ​រៀង​ តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​អាច​ចំនួន​ កម្មករ​កម្មការិនី​ច្រើន​ជាង​នេះ​ទៅ​ទៀត​ ។​

​ដោយឡែក​ចំពោះ​កាស៊ីណូ​នៅ​ក្រុង​ បា​វិត​នេះ​មាន​១៥​កន្លែង​ បុគ្គលិក​បម្រើ​ ការងារ​ជាង​៥.០០០​នាក់​ ។​ លោក​ណេ​ប​ សា​រ៉ុ​ន​ បាន​បន្ដ​ទៀត​ថា​ នៅ​ពេល​នេះ​ខេត្ដ​ សាន​តុង​ បាន​បង្កើត​ឧស្សាហកម្ម​សាន​តុង​ បើក​ពិធី​ចុះហត្ថលេខា​កិច្ចសន្យា​ និង​ កាត់​ខ្សែបូ​នា​ពេល​នេះ​ គឺ​ធ្វើ​ឱ្យ​ក្រុង​បា​វិត​ មានការ​អភិវឌ្ឍ​ថ្មី​មួយទៀត​ ធ្វើ​ឱ្យ​តំបន់​ ក្រុង​បា​វិត​រីក​ចម្រើន​ឡើង​ បង្កើត​ឱ្យ​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​មានការ​ងារ​ធ្វើ​ រក​ ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន​ឈាន​ទៅ​ រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជា​ ពលរដ្ឋ​ ស្រប​តាម​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ ។​ លោក​អភិបាល​ស្ដីទី​រូប​នេះ​ក៏​ បាន​អះអាង​ថា​ ក្នុង​នាម​រដ្ឋបាល​ក្រុង​ បា​វិត​ និង​ក្នុង​នាម​អភិបាលខេត្ដ​ស្វាយ​ រៀង​ សូម​ស្វាគមន៍​ និង​គាំទ្រ​ទាំងស្រុង​ នូវ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​សួន​ ឧស្សាហកម្ម​ និង​ការ​បង្កើត​តំបន់​សេដ្ឋ​ កិច្ច​នៅ​ក្រុង​បា​វិត​នេះ​ ។​

​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ដ្រី​ពន្ធដារ​ ម្នាក់​នៅ​ខេត្ដស្វាយរៀង​បានឱ្យ​ដឹង​ថា​ នៅ​ទូ​ទាំង​ខេត្ដស្វាយរៀង​មាន​រោងចក្រ​ ប្រមាណ​ជាង​៦១​ ដែល​កំពុង​ដំណើរការ​ ហើយ​ចំពោះ​កាស៊ីណូ​មាន​ប្រមាណ​២៥​ក៏​ កំពុង​ដំណើរការ​ផង​ដែរ​ ៕