
ខេត្ដស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស២និងតំបន់សួនឧស្សាហកម្ម១កាស៊ីណូ២៥កន្លែងកំពុងដំណើរការ
ដោយ ៖ យឹម សុថាន ថ្ងៃទី 09 មករា 2013ម៉ោង 16:41:49
ខេត្ដស្វាយរៀង ៖ នៅខេត្ដស្វាយរៀង បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន២ និងតំបន់សួនឧស្សាហកម្ម១ កាស៊ីណូ២៥កន្លែងកំពុងដំណើរការ ដែលអាចស្រូបយកកម្មករកម្មការិនី និងបុគ្គលិកប្រមាណជាង៣ម៉ឺននាក់ ។
លោកណេប សារ៉ុន អភិបាលស្ដីទី ក្រុងបាវិតបានថ្លែងឱ្យដឹងថា ក្រុងបាវិត ទើបតែបង្កើតថ្មីនៅឆ្នាំ២០០៨ មានប្រជា ពលរដ្ឋរស់នៅ៨.៤៦០គ្រួសារ មនុស្ស សរុប៣៨.១៣៨នាក់ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជាប្រកបដោយគតិ បណ្ឌិត ក្រុងបាវិតមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន២ គឺតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ដែលអាចបង្កើតរោងចក្រ បានដល់ទៅ៣១រោងចក្រ ហើយបាន ស្រូបយកពលកម្មក្នុងស្រុកឱ្យមានការងារ ធ្វើជាង១៥ពាន់នាក់ នេះគិតតែនៅក្រុង បាវិតប៉ុណ្ណោះ និងនៅក្រុងស្វាយរៀង តាមបណ្ដាស្រុកមួយចំនួនទៀតអាចចំនួន កម្មករកម្មការិនីច្រើនជាងនេះទៅទៀត ។
ដោយឡែកចំពោះកាស៊ីណូនៅក្រុង បាវិតនេះមាន១៥កន្លែង បុគ្គលិកបម្រើ ការងារជាង៥.០០០នាក់ ។ លោកណេប សារ៉ុន បានបន្ដទៀតថា នៅពេលនេះខេត្ដ សានតុង បានបង្កើតឧស្សាហកម្មសានតុង បើកពិធីចុះហត្ថលេខាកិច្ចសន្យា និង កាត់ខ្សែបូនាពេលនេះ គឺធ្វើឱ្យក្រុងបាវិត មានការអភិវឌ្ឍថ្មីមួយទៀត ធ្វើឱ្យតំបន់ ក្រុងបាវិតរីកចម្រើនឡើង បង្កើតឱ្យ ប្រជាពលរដ្ឋក្នុងខេត្ដមានការងារធ្វើ រក ប្រាក់ចំណូលបានកាន់តែច្រើនឈានទៅ រកការកាត់បន្ថយភាពក្រីក្រជូនប្រជា ពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ។ លោកអភិបាលស្ដីទីរូបនេះក៏ បានអះអាងថា ក្នុងនាមរដ្ឋបាលក្រុង បាវិត និងក្នុងនាមអភិបាលខេត្ដស្វាយ រៀង សូមស្វាគមន៍ និងគាំទ្រទាំងស្រុង នូវគម្រោងអភិវឌ្ឍន៍នានារបស់សួន ឧស្សាហកម្ម និងការបង្កើតតំបន់សេដ្ឋ កិច្ចនៅក្រុងបាវិតនេះ ។
តាមការបង្ហើបឱ្យដឹងពីមន្ដ្រីពន្ធដារ ម្នាក់នៅខេត្ដស្វាយរៀងបានឱ្យដឹងថា នៅទូទាំងខេត្ដស្វាយរៀងមានរោងចក្រ ប្រមាណជាង៦១ ដែលកំពុងដំណើរការ ហើយចំពោះកាស៊ីណូមានប្រមាណ២៥ក៏ កំពុងដំណើរការផងដែរ ៕
