បណ្ដឹង​បកស្រាយ​សាលក្រម​របស់​កម្ពុជា​ធ្វើ​ឱ្យ​ថៃ​ជ្រួលច្របល់​ជា​ថ្មី​

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 09 មករា 2013ម៉ោង 17:21:15

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ តុលាការ​យុត្ដិធម៌​ អន្ដរជាតិ​ទីក្រុង​ឡា​អេ​នឹង​រៀបចំ​កម្មវិធី​ ពិសេស​ប្រកាស​សាលដីកា​រលើ​បណ្ដឹង​ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ស្ដី​ពី​បញ្ហា​ ប្រាសាទព្រះវិហារ​ ។​

​បណ្ដឹង​បកស្រាយ​សាលក្រម​នេះ​ កំពុង​ ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង​របស់​ ថៃ​កំពុង​ជួប​បញ្ហា​ជា​ថ្មី​។​ ជួប​បញ្ហា​ដោយ​ សារ​ថា​ ក្រុម​ថៃ​អាវ​លឿង​នឹង​យក​ហេតុ​ ផល​នេះ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ថៃ​ជា​ថ្មី​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សបា្ដហ៍​ នេះ​ក្រុម​ថៃ​អាវ​លឿង​បាន​ប្រកាស​រួច​ ហើយ​ថា​ បក្ខពួក​ជាតិនិយម​របស់​ខ្លួន​ នឹង​ប្រមូលផ្ដុំ​គ្នា​យ៉ាងច្រើន​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៣​នេះ​ ដើម្បី​ធ្វើ​មហា​ បាតុកម្ម​ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើរ​ដ្ឋា​ ភិ​បាល​ថៃ​បដិសេធ​ចោល​សាលក្រម​របស់​ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​នេះ​។​ បណ្ដឹង​ បកស្រាយ​សាលក្រម​ដែល​រដ្ឋាភិបាល​ថៃ​ មិន​សង្ឃឹមថា​ នឹង​ឈ្នះ​កម្ពុជា​នោះ​ទេ​។​

​ក្រុម​បាតុករ​អាវ​លឿង​ ដែល​ដាក់​ឈ្មោះ​ ខ្លួនឯង​ថា​ ជា​ក្រុម​ចលនា​សម្ព័ន្ធភាព​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​សម្រុក​ ចូល​វិមាន​រាជរដ្ឋាភិបាល​ថៃ​ កាលពី​ព្រឹក​ ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៣​ ដើម្បី​ ដាក់​ញត្ដិ​ជូន​លោកស្រី​យី​ង​ឡាក់​ ស៊ី​ណា​ វ៉ា​ត្រ​ ឱ្យ​ជំទាស់​ដាច់ខាត​នឹង​សាលដីកា​ របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ទីក្រុង​ឡា​អេ​ ប្រទេស​ហូល្ល​ង់​ ។​

​គេហទំព័រ​ INN​ របស់​ថៃ​បាន​រាយ​ ការណ៍​ថា​ លោក​ ប៉ាន​ថេ​ប​ ភួ​ផុង​ផា​ន់​ នៃ​ក្រុម​ចលនា​សម្ព័ន្ធភាព​ដើម្បី​ប្រជា​ ធិ​ប​តេ​យ្យ​បាន​មិន​ឱ្យ​លោកស្រី​  យី​ង​ឡាក់​ ចុះហត្ថលេខា​ទទួលស្គាល់​សេចក្ដីសម្រេច​ របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ ICJ​ ចំពោះ​ករណី​ប្រាសាទព្រះវិហារ​ ។​

​គេហទំព័រ​ INN​ បាន​ដកស្រង់​សម្ដី​ លោក​ ប៉ាន​ថេ​ប​ មក​ចុះ​ផ្សាយ​ថា​ នេះ​គឺ​ ជា​ឱកាស​ចុង​ក្រោយ​ហើយ​ សម្រាប់​រាជ​ រដ្ឋាភិបាល​ថៃ​ក្នុង​ការ​រក្សា​ពាក្យ​សច្ចៈ​ របស់​ខ្លួន​ដែល​ធ្លាប់​សន្យា​ថា​ ក្នុង​នាម​ជា​ ពលរដ្ឋ​ថៃ​ ត្រូវ​តែ​រក្សា​ការពារ​នូវ​បូ​រណ​ ភាព​  និង​អធិបតេយ្យ​របស់​ខ្លួន​មិន​ឱ្យ​បាត់​ បង់​នៅ​ពេល​បក្ស​ភឿ​ថៃ​ឡើង​កាន់​អំណាច​។​​

លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទី​ស្ដី​ ការ​រដ្ឋ​គណៈរដ្ឋមន្ដ្រី​បានឱ្យ​ដឹង​ថា​ គ្មាន​ ភាគី​ណាមួយ​មាន​ឥទ្ធិពល​លើ​សេចក្ដី​ សម្រេចចិត្ដ​របស់​តុលាការអន្ដរជាតិ​ ទីក្រុង​ឡា​អេ​ (ICJ)​ បាន​ឡើយ​ ។​ កម្ពុជា​ នឹង​ធ្វើ​តាម​ការ​សម្រេចចិត្ដ​ណាមួយ​ របស់​ ICJ​ ។​   

​គួរ​បញ្ជាក់​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​  មេធាវី​អន្ដរជាតិ​៣​រូប​របស់​កម្ពុជា​បាន​ ចុះ​ទៅ​កាន់​ប្រាសាទព្រះវិហារ​ដើម្បី​ពិនិត្យ​ ស្ថានភាព​របស់​ប្រាសាទ​ក្រោយ​ពេល​ផ្ទុះ​ សង្គ្រាម​រវាង​កម្ពុជា​ នឹង​ថៃ​ ។​

​កាល​ណោះ​លោក​ឧត្ដមសេនីយ៍​ ស្រី​ ឌឹ​ក​ មេបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​ ៣​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ​បាន​បញ្ជាក់​ ដោយ​ប្រកាន់ខ្ជាប់​ខ្ជួន​បទ​ឈប់​បាញ់​  និង​ការ​កែសម្រួល​ទ័ព​ ហើយ​ដាក់​ជំនួស​ នូវ​កម្លាំង​នគរបាល​នៅ​តំបន់​ព្រំដែន​ ប្រាសាទព្រះវិហារ​ ។​

​នៅ​ពេល​ទស្សនកិច្ច​ប្រាសាទព្រះវិហារ​ មេធាវី​បរទេស​របស់​កម្ពុជា​ក៏​បាន​ដើរ​ ពិនិត្យ​មើល​ជួរ​ប៉ូលិស​កម្ពុជា​ ដែល​ដាក់​ នៅ​លើ​ប្រាសាទព្រះវិហារ​ និង​បាន​ថត​ រូប​ទុកជា​ភស្ដុ​តាង​ ដើម្បី​យក​ទៅ​បញ្ជាក់​ ប្រាប់​តុលាការ​ឡា​អេ​។​ តុលាការ​ឡា​អេ​  នឹង​បើក​សវនាការ​លើ​ពាក្យបណ្ដឹង​របស់​ កម្ពុជា​ក្នុង​រឿង​សុំ​បកស្រាយ​សាលក្រម​  ឆ្នាំ​១៩៦២​ ស្ដី​ពី​ប្រាសាទព្រះវិហារ​ នៅ​ អំឡុង​ខែមេសា​ ឆ្នាំ​២០១៣​ ។​

​គួរ​បញ្ជាក់​ថា​ ពាក្យបណ្ដឹង​របស់​ កម្ពុជា​ដាក់​ទៅ​កាន់​តុលាការ​យុត្ដិធម៌​ អន្ដរជាតិ​ (ICJ)​ កាលពី​ខែឧសភា​ ឆ្នាំ​ ២០១១​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ថៃ​បាន​ធ្វើ​ សង្គ្រាម​ច្រើន​លើក​ច្រើន​សារ​មក​លើ​ កម្ពុជា​ ដែល​បណ្ដាល​ឱ្យ​ខូចខាត​ដោយ​ គ្រាប់កាំភ្លើង​របស់​ថៃ​លើ​ប្រាសាទ​ព្រះ​ វិហារ​ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្ដិ​ បេតិកភណ្ឌ​ពិភពលោក​ កាលពី​ថ្ងៃ​ទី​៧​  ខែកក្កដា​ ឆ្នាំ​២០០៨​ ក្នុង​កិច្ចប្រជុំ​លើក​ ទី​៣២​ នៅ​ទីក្រុង​កេ​ប៊ិ​ច​ ប្រទេស​កា​ណា​ដា​។​ កម្ពុជា​ បាន​ស្នើ​សុំ​វិធាន​បន្ទាន់​ និង​ស្នើ​ សុំ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បក​ ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​លើ​រឿង​ ក្ដី​ប្រាសាទព្រះវិហារ​ ។​

​តាម​រយៈពាក្យ​បណ្ដឹង​នោះ​ នៅ​ថ្ងៃ​ទី​ ១៨​ ខែកក្កដា​ ឆ្នាំ​២០១២​  រាជរដ្ឋាភិបាល​ កម្ពុជា​សម្រេច​កម្ពុជា​បាន​កែសម្រួល​ កងទ័ព​ចំនួន​៤៨៥​នាក់​ចេញពី​តំបន់​គ្មាន​ កងទ័ព​បណ្ដោះអាសន្ន​ (PDZ)​ ក្បែរ​ ប្រាសាទព្រះវិហារ​ខ្មែរ​តាម​ដីកា​បង្គាប់​ របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ទីក្រុង​ឡា​អេ​ (ICJ)​ ប្រទេស​ហូល្ល​ង់​ កាលពី​ថ្ងៃ​ ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១១​។​ ពិធី​កែ​ សម្រួល​កងទ័ព​បាន​ធ្វើ​នៅ​ទីបញ្ជាការ​ សន្ដិភាព​៥​មក​រា​-​ព្រះ​វិហារ​។​ ការ​សម្រួល​ កងទ័ព​ចំនួន​៤៨៥​នាក់​ ដែល​ត្រូវ​ជំនួស​ ដោយ​ភ្នាក់ងារនគរបាល​២៥៥​នាក់​  សម្រាប់​រក្សា​សណ្ដាប់ធ្នាប់​នៅ​តំបន់​ គ្មាន​កងទ័ព​បណ្ដោះអាសន្ន​ និង​កម្លាំង​ អភិរក្ស​ប្រាសាទ​ជាង​២០០​នាក់​ គឺ​ធ្វើ​ ឡើង​នៅ​ចំណុច​ចំនួន​៤​ ជុំវិញ​ប្រាសាទ​ ព្រះ​វិហារ​ ទី​១-​បរិវេណ​ប្រាសាទ​ព្រះ​ វិហារ​នៅ​ចំណុច​ផ្សារ​ជណ្ដើរ​នាគ​,​ ទី​២-​ នៅ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​,​ ទី​៣-​ នៅ​ចំណុច​ ជណ្ដើរ​បុរាណ​ខាងកើត​ និង​ទី​៤-​ជណ្ដើរ​ បុរាណ​ខាងជើង​ ។​

​ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្ដិ​ សាស្ដ្រ​មួយ​ដែល​មានឈ្មោះ​ថា​ សេ​ការី​ ស្វា​រៈ​ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ​ ហើយ​ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​ សតវត្ស​ទី​៩​ និង​ដើម​សតវត្ស​ទី​១០​ ដោយ​ ព្រះមហាក្សត្រ​ខ្មែរ​៤​អង្គ​ដែល​មាន​ព្រះ​ នាម​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១​ សាងសង់​ ក្នុង​គ​.​ស​៨៨៩-៩១០,​ ព្រះបាទ​សូរ្យ​វរ្ម័ន​ ទី​១​សាងសង់​ក្នុង​គ​.​ស​១០០២-១០៥០,​ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ សាងសង់​ក្នុង​គ​.​ស​ ១១១៣-១១៥០​ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦​ សាងសង់​ក្នុង​គ​.​ស​ ១០៨០-១១០៩​ ។​

​ប្រាសាទព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ ឡើង​ក្នុង​បំណង​ពិសេស​ខុស​ប្លែក​ពី​ការ​ កសាង​ប្រាសាទអង្គរវត្ដ​ដែល​ស្ថាបនា​ ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិ​ស្នុ​រ​ ។​ លោក​សាស្ដ្រាចារ្យ​ឃិ​ន​ សុខ​ បច្ចុប្បន្ន​ បង្រៀន​ប្រវត្ដិសាស្ដ្រ​ខ្មែរ​,​ ថៃ​,​ លាវ​ និង​ ភូមា​ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​ អ៊ី​ណា​ល់​កូ​ នៅ​ ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ មាន​ប្រសាសន៍​ ថា​ នៅ​ពេល​ដែល​ស្ដេច​ខ្មែរ​ផ្ដើម​សាង​ សង់​ប្រាសាទព្រះវិហារ​នោះ​ឡើង​នៅ​ក្នុង​ ខេត្ដព្រះវិហារ​កាលពី​បុរាណសម័យ​នោះ​  គឺ​ពុំ​ទាន់​មាន​ប្រទេស​សៀម​ ឬ​ថៃ​តាំង​ នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ​នៅឡើយ​ ៕