
សម្ដេចតេជោស្នើឱ្យរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ពិចារណាបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតថៃ២រូប
ដោយ ៖ ប្រាថ្នា ថ្ងៃទី 10 មករា 2013ម៉ោង 11:13:14
ភ្នំពេញ ៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ថា បន្ទាប់ពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រីថៃ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ពិចារណាពីលទ្ធភាពលើកលែងទោសដល់ទណ្ឌិតជនជាតិថៃ២រូបរួចមក សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ពិចារណាបន្ធូរបន្ថយនិងលើកលែងចំពោះទណ្ឌិតថៃទាំង២រូប គឺ ៖ ១-បន្ធូរបន្ថយទោសដល់ទណ្ឌិត វីរ៉ា ស៊ុមខ្វាមឃីត ដើម្បីអាចឈានទៅដល់ការលើកលែងទោសនាពេលខាងមុខ ។ ២-លើកលែងទោសទណ្ឌិត រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ក្នុងឱកាសព្រះរាជពិធីថ្វាយព្រះ ភ្លើងព្រះបរមសពព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះបវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ៕
