អា​មេ​រិ​ក​ប្រកាស​អាសន្ន​ពី​គ្រោះ​រាំង​ស្ងួត​នៅ​១៤​រដ្ឋ​ទូ​ទាំង​ប្រទេស​

ដោយ​ ៖ ម៉ែវ ​សាធី|ថ្ងៃទី 10 មករា 2013 ម៉ោង 13:51:42

​ក្រសួងកសិកម្ម​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​ ១០​ ខែមករា​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ស្រុក​ ចំនួន​៥៩៧​ ក្នុង​១៤​រដ្ឋ​ទូ​ទាំង​ប្រទេស​នេះ​ ជា​តំបន់​ជួប​នូវ​គ្រោះ​រាំង​ស្ងួត​យ៉ាង​ធ្ង​រ​ ដោយ​បំផ្លាញ​ផលដំណាំ​ស្ទើរតែ​ទាំង​ស្រុង​ ។​ ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ រដ្ឋមន្ដ្រី​ ក្រសួងកសិកម្ម​អា​មេ​រិ​ក​លោក​ Tom​ Vilsack​ បាន​បញ្ជាក់​ថា​ តំបន់​ទាំងនោះ​ បាន​ប្រឈម​នូវ​គ្រោះ​មហន្ដរាយ​ដំបូង​ គេ​បង្អស់​នៅ​ឆ្នាំ​២០១៣​ ។​ ការ​ដែល​ ប្រកាស​ពី​តំបន់​រង​គ្រោះ​ដោយ​គ្រោះ​ រាំង​ស្ងួត​គឺ​ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​នៅ​ តំបន់​ទាំងនោះ​អាច​ខ្ចីប្រាក់​ដោយ​មាន​ ការ​ប្រាក់​ទាប​ដើម្បី​បន្ដ​ដាំ​ដុះ​ផលដំណាំ​ របស់​ខ្លួន​ ។​ លោក​ Tom​ Vilsack​ បន្ដ​ ទៀត​ថា​ ពឹងផ្អែក​ទៅ​លើ​វិធីសាស្ដ្រ​គ្រប់​ គ្រង​គ្រោះ​រាំង​ស្ងួត​របស់​អា​មេ​រិ​ក​ តំបន់​ ទាំង​៥៩៧​ សុទ្ធសឹងតែ​បាន​ឆ្លងកាត់​គ្រោះ​ រាំង​ស្ងួត​យ៉ាងតិច​បំផុត​៨​សបា្ដហ៍​កន្លង​មក​ ។​

​នៅ​ក្នុង​ឆ្នាំ​២០១២​ មានស្រុក​រហូត​ ដល់​ទៅ​២២៤៥​ស្រុក​ក្នុង​៣៩​រដ្ឋ​ នៅ​ អា​មេ​រិ​ក​ស្ថិត​ក្នុង​តំបន់​ដែល​ជួប​គ្រោះ​ រាំង​ស្ងួត​ ស្មើ​៧១​ភាគរយ​នៃ​ផ្ទៃដី​អា​មេ​ រិ​ក​ ។​ ដើម្បី​ជួយ​ដល់​កសិករ​ ក្រសួង​ក​សិ​ កម្ម​អា​មេ​រិ​កបាន​សម្រេច​ផ្ដល់​ដី​រដ្ឋ​មួយ​ ចំនួន​សម្រាប់​ធ្វើ​កសិកម្ម​ ចិញ្ចឹមសត្វ​ ជាដើម​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ ក្រុម​ ហ៊ុន​ធានា​រ៉ាប់រង​ទិញ​ទំនិញ​ក៏​បាន​ពន្យារ​ ជា​ពិសេស​ចំពោះ​ពលរដ្ឋ​ដែល​រង​ផល​ ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​ ។​

​គ្រោះ​រាំង​ស្ងួត​បាន​វាយប្រហារ​តំបន់​ ជា​ច្រើន​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​តំបន់​មួយ​ចំនួន​បាន​ប្រឈម​នឹង​ សីតុណ្ហភាព​ត្រជាក់​ ធ្លាក់​ព្រឹល​យ៉ាង​ ក្រាស់​សម្លាប់​មនុស្ស​ជិត​១០​នាក់​ផង​ ដែរ​កាលពី​ចុងឆ្នាំ​២០១២​ ។​

​ព្យុះ​ព្រឹល​និង​ខ្យល់កួច​ដែល​បក់​បោក​មក​ពី​ឈូង​សមុទ្រ​ម៉ិចស៊ីកូ​ចូល​ទៅ​តំបន់​ ភាគ​ខាងត្បូង​អា​មេ​រិ​ក​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧​នាក់​និង​ជើងហោះហើរ​ជាង​២​ ពាន់​ ជើង​ត្រូវ​លុប​ចោល​ ។​ ​ព្យុះ​ព្រឹល​បាន​បង្ក​ផល​លំបាក​ជា​ខ្លាំង​ដល់​ក្រុម​អ្នកទេសចរ​ដែល​ចង់ទៅ​ដើរ​ក​ម្សា​ន្ដ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​រដូវ​បុណ្យ​Christmas​ និង​ចុងឆ្នាំ​សកល​ ។

មន្ដ្រី​ទទួល​​ខុស​ត្រូវ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ស្នាក់​នៅ​ក្នុងផ្ទះ​កាត់​បន្ថយ​ការ​ចេញ​ទៅ​ក្រៅ​ដោយ​  សារ​តែ​ខ្យល់​ខ្លាំង​អាកាសធាតុ​ត្រជាក់​ផ្លូវ​ រអិល​ពិបាក​បើកបរ​។​ ក្រសួង​ព្យាករណ៍​ ឧតុនិយម​អា​មេ​រិ​កបាន​ប្រកាស​ថា​ ការ​ ធ្វើ​ដំណើរ​ពិតជា​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ ដោយ​ផ្លូវ​ ថ្នល់​គ្របដណ្ដប់​ដោយ​ព្រឹល​ ហើយ​ព្រឹល​ធ្លាក់​ក្រាស់​អាច​ធ្វើ​ឱ្យ​ដាច់​ខ្សែ​ ភ្លើង​ និង​ដើមឈើ​ធំៗ​បាក់​ដួល​រលំ​ ។​ បច្ចុប្បន្ន​នៅ​អា​មេ​រិ​ក​មាន​ពលរដ្ឋ​ជាង​២​សែន​នាក់​រស់នៅ​ក្នុង​ស្ថានភាព​គ្មាន​ អគ្គិសនី​ប្រើប្រាស់​ ។​

​នៅ​រដ្ឋ​អេ​ឡេ​ណ​យ​ព្រឹល​មាន​កម្រាស់​រហូត​ដល់​៤៧​សង់ទីម៉ែត្រ​ ចំណែក​នៅ​រដ្ឋ​ អ៊ិ​ន​ឌៀ​ណា​មាន​គ្រោះថ្នាក់​ចរាចរ​រហូត​ដល់​ ១៥៩​ករណី​ដោយសារ​តែ​ធ្លាក់​ព្រឹល​ ។​ ​នៅ​ពេល​ដែល​អាកាសធាតុ​ត្រជាក់​យ៉ាង​ខ្លាំង​នោះ​ ក៏​មាន​ខ្យល់កួច​៣៤​កន្លែង​ ​ផ្សេង​គ្នា​កើតឡើង​នៅ​តាម​បណ្ដា​រដ្ឋ​ភាគ​ខាងត្បូង​អា​មេ​រិ​ក​ក្នុង​នោះ​មាន​រដ្ឋ​តិច​សាសន៍​ ឡូ​សៀន​ណា​ អា​ឡា​បា​ម៉ា​ និង​ មី​ស៊ី​ស៊ី​ប៉ី​បណ្ដាល​ឱ្យ​ផ្ទះ​ជា​ច្រើន​ខ្នង​ប៉ើង​ ដំបូល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​ របស់​ពលរដ្ឋ​ ។​

​មិន​ថា​ឡើយ​តែ​ប្រទេស​អា​មេ​រិ​ក​ ប៉ុណ្ណោះ​ទេ​ដែល​រង​គ្រោះ​រាំង​ស្ងួត​ នា​ពេល​ បច្ចុប្បន្ន​ អូស្ដ្រាលី​ក៏​ប្រឈម​នឹង​កម្ដៅ​ កើនឡើង​ខ្ពស់​ជា​ប្រវត្ដិសាស្ដ្រ​ ហើយ​ តំបន់​មួយ​ចំនួន​មាន​ស៊ី​តុ​ណ្ហ​ភាព​រហូត​ ដល់​៥៤​អង្សា​សេ​ ចំណែក​នៅ​ទីក្រុង​ស៊ី​ដ​នី​ សីតុណ្ហភាព​កើនឡើង​ដល់​៤២​អង្សា​សេ​ ។​  កម្ដៅ​កើនឡើង​ខ្លាំង​នោះ​បាន​ធ្វើ​ឱ្យរ​ដ្ឋា​ភិ​ បាល​ប្រកាស​អាសន្ន​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ ទូ​ទាំង​ប្រទេស​ដែល​អាច​កើនឡើង​គ្រប់​ ពេលវេលា​ ដោយពេល​នេះ​រដ្ឋាភិបាល​ ក៏​បាន​ជម្លៀស​ពលរដ្ឋ​នៅ​តំបន់​ងាយ​រង​ គ្រោះថ្នាក់​ទៅ​កាន់​កន្លែង​មាន​សុវត្ថិ​ភាព​ ៕