
អាមេរិកប្រកាសអាសន្នពីគ្រោះរាំងស្ងួតនៅ១៤រដ្ឋទូទាំងប្រទេស
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 10 មករា 2013ម៉ោង 13:51:42
ក្រសួងកសិកម្មអាមេរិកកាលពីថ្ងៃទី ១០ ខែមករា បានប្រកាសឱ្យដឹងថា ស្រុក ចំនួន៥៩៧ ក្នុង១៤រដ្ឋទូទាំងប្រទេសនេះ ជាតំបន់ជួបនូវគ្រោះរាំងស្ងួតយ៉ាងធ្ងរ ដោយបំផ្លាញផលដំណាំស្ទើរតែទាំងស្រុង ។ នៅក្នុងសេចក្ដីប្រកាស រដ្ឋមន្ដ្រី ក្រសួងកសិកម្មអាមេរិកលោក Tom Vilsack បានបញ្ជាក់ថា តំបន់ទាំងនោះ បានប្រឈមនូវគ្រោះមហន្ដរាយដំបូង គេបង្អស់នៅឆ្នាំ២០១៣ ។ ការដែល ប្រកាសពីតំបន់រងគ្រោះដោយគ្រោះ រាំងស្ងួតគឺដើម្បីអនុញ្ញាតឱ្យពលរដ្ឋនៅ តំបន់ទាំងនោះអាចខ្ចីប្រាក់ដោយមាន ការប្រាក់ទាបដើម្បីបន្ដដាំដុះផលដំណាំ របស់ខ្លួន ។ លោក Tom Vilsack បន្ដ ទៀតថា ពឹងផ្អែកទៅលើវិធីសាស្ដ្រគ្រប់ គ្រងគ្រោះរាំងស្ងួតរបស់អាមេរិក តំបន់ ទាំង៥៩៧ សុទ្ធសឹងតែបានឆ្លងកាត់គ្រោះ រាំងស្ងួតយ៉ាងតិចបំផុត៨សបា្ដហ៍កន្លងមក ។
នៅក្នុងឆ្នាំ២០១២ មានស្រុករហូត ដល់ទៅ២២៤៥ស្រុកក្នុង៣៩រដ្ឋ នៅ អាមេរិកស្ថិតក្នុងតំបន់ដែលជួបគ្រោះ រាំងស្ងួត ស្មើ៧១ភាគរយនៃផ្ទៃដីអាមេ រិក ។ ដើម្បីជួយដល់កសិករ ក្រសួងកសិ កម្មអាមេរិកបានសម្រេចផ្ដល់ដីរដ្ឋមួយ ចំនួនសម្រាប់ធ្វើកសិកម្ម ចិញ្ចឹមសត្វ ជាដើម ។ លើសពីនេះទៅទៀត ក្រុម ហ៊ុនធានារ៉ាប់រងទិញទំនិញក៏បានពន្យារ ជាពិសេសចំពោះពលរដ្ឋដែលរងផល ប៉ះពាល់ដោយគ្រោះរាំងស្ងួត ។
គ្រោះរាំងស្ងួតបានវាយប្រហារតំបន់ ជាច្រើននៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីតំបន់មួយចំនួនបានប្រឈមនឹង សីតុណ្ហភាពត្រជាក់ ធ្លាក់ព្រឹលយ៉ាង ក្រាស់សម្លាប់មនុស្សជិត១០នាក់ផង ដែរកាលពីចុងឆ្នាំ២០១២ ។
ព្យុះព្រឹលនិងខ្យល់កួចដែលបក់បោកមកពីឈូងសមុទ្រម៉ិចស៊ីកូចូលទៅតំបន់ ភាគខាងត្បូងអាមេរិកបណ្ដាលឱ្យស្លាប់មនុស្ស៧នាក់និងជើងហោះហើរជាង២ ពាន់ ជើងត្រូវលុបចោល ។ ព្យុះព្រឹលបានបង្កផលលំបាកជាខ្លាំងដល់ក្រុមអ្នកទេសចរដែលចង់ទៅដើរកម្សាន្ដក្នុងថ្ងៃឈប់សម្រាករដូវបុណ្យChristmas និងចុងឆ្នាំសកល ។
មន្ដ្រីទទួលខុសត្រូវបានអំពាវនាវឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះកាត់បន្ថយការចេញទៅក្រៅដោយ សារតែខ្យល់ខ្លាំងអាកាសធាតុត្រជាក់ផ្លូវ រអិលពិបាកបើកបរ។ ក្រសួងព្យាករណ៍ ឧតុនិយមអាមេរិកបានប្រកាសថា ការ ធ្វើដំណើរពិតជាមានគ្រោះថ្នាក់យ៉ាងខ្លាំង ដោយផ្លូវ ថ្នល់គ្របដណ្ដប់ដោយព្រឹល ហើយព្រឹលធ្លាក់ក្រាស់អាចធ្វើឱ្យដាច់ខ្សែ ភ្លើង និងដើមឈើធំៗបាក់ដួលរលំ ។ បច្ចុប្បន្ននៅអាមេរិកមានពលរដ្ឋជាង២សែននាក់រស់នៅក្នុងស្ថានភាពគ្មាន អគ្គិសនីប្រើប្រាស់ ។
នៅរដ្ឋអេឡេណយព្រឹលមានកម្រាស់រហូតដល់៤៧សង់ទីម៉ែត្រ ចំណែកនៅរដ្ឋ អ៊ិនឌៀណាមានគ្រោះថ្នាក់ចរាចររហូតដល់ ១៥៩ករណីដោយសារតែធ្លាក់ព្រឹល ។ នៅពេលដែលអាកាសធាតុត្រជាក់យ៉ាងខ្លាំងនោះ ក៏មានខ្យល់កួច៣៤កន្លែង ផ្សេងគ្នាកើតឡើងនៅតាមបណ្ដារដ្ឋភាគខាងត្បូងអាមេរិកក្នុងនោះមានរដ្ឋតិចសាសន៍ ឡូសៀនណា អាឡាបាម៉ា និង មីស៊ីស៊ីប៉ីបណ្ដាលឱ្យផ្ទះជាច្រើនខ្នងប៉ើង ដំបូលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ របស់ពលរដ្ឋ ។
មិនថាឡើយតែប្រទេសអាមេរិក ប៉ុណ្ណោះទេដែលរងគ្រោះរាំងស្ងួត នាពេល បច្ចុប្បន្ន អូស្ដ្រាលីក៏ប្រឈមនឹងកម្ដៅ កើនឡើងខ្ពស់ជាប្រវត្ដិសាស្ដ្រ ហើយ តំបន់មួយចំនួនមានស៊ីតុណ្ហភាពរហូត ដល់៥៤អង្សាសេ ចំណែកនៅទីក្រុងស៊ីដនី សីតុណ្ហភាពកើនឡើងដល់៤២អង្សាសេ ។ កម្ដៅកើនឡើងខ្លាំងនោះបានធ្វើឱ្យរដ្ឋាភិ បាលប្រកាសអាសន្នពីភ្លើងឆេះព្រៃនៅ ទូទាំងប្រទេសដែលអាចកើនឡើងគ្រប់ ពេលវេលា ដោយពេលនេះរដ្ឋាភិបាល ក៏បានជម្លៀសពលរដ្ឋនៅតំបន់ងាយរង គ្រោះថ្នាក់ទៅកាន់កន្លែងមានសុវត្ថិភាព ៕
