៥៧​នាក់​របួស​ក្នុង​ហេតុការណ៍​សាឡា​ង​បុក​ស្ពាន​ផែ​នៅ​ញូ​វ​យ៉​ក​

ដោយ​ ៖ ថាច់ យ៉ាត ថ្ងៃទី 10 មករា 2013ម៉ោង 14:23:04

​យ៉ាង​ហោច​ណាស់​អ្នកដំណើរ​៥៧​នាក់​បាន​រង​របួស​ ក្នុង​នោះ​២​នាក់​រង​របួសធ្ងន់​ បន្ទាប់​ពី​ហេតុការណ៍​នាវា​ដឹក​អ្នកដំណើរ​ បុក​ស្ពាន​ផែ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​កំពង់​ផែ​ Lower​ Manhattan​ ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ ។​

​អ្នកស្រី​Janette​ Sadik-Khan​ អគ្គ​ នាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​បាន​ ថ្លែង​ថា​ នាវា​ Seastreak​ Wal​ Street​ ផ្ទុក​អ្នកដំណើរ​៣២៦​នាក់​ រួម​ប​បញ្ជូន​ ទាំង​នា​វឹក​៥​នាក់​ បាន​ចេញដំណើរ​ពី​ Highland​ រដ្ឋ​ញូ​វ​ជេ​ស៊ី​ នា​វេលា​ម៉ោង​ ៨​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១២​ ហើយ​ ដែល​មាន​បំណង​ចូល​ទៅ​កាន់​ Pier​ 11​ នៅ​ទំនាប​ឈូង​សមុទ្រ​ភាគ​ខាងកើត​នៃ​ Manhanttan​ ប្រមាណ​៤៥​នាទី​ស្រាប់​ តែ​មាន​ហេតុការណ៍​នេះ​កើតឡើង​តែ​ ម្ដង​ ។​ វា​បាន​បុក​ស្ពាន​សម្រាប់​ឡើង​ចុះ​ ទៅ​លើ​សាឡា​ង​ (Slip​ D)​ រួច​ជ្រុល​បន្ដ​ ទៅ​បុក​ Slip​ B​ ក្នុង​ល្បឿ​ង​ពី​១០​ទៅ​១២​ Knot​ ស្មើ​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ អ្នកស្រី​បាន​បន្ដ​ថា​ “​មូលហេតុ​ចម្បង​គឺ​ បញ្ហា​លំបាក​ក្នុង​ការ​ចុះ​ចត​តែ​ម្ដង​ ។​

​លោក​Salvatore​ Cassano​ នាយក​  នៃ​នាយកដ្ឋាន​អគ្គិភ័យ​ក្រុង​ញូ​វ​យ៉​កបាន​ ថ្លែង​ថា​ ក្រុម​ជួយ​សង្គ្រោះ​បាន​បញ្ជូន​ទៅ​ កាន់​កន្លែង​កើតហេតុ​ភ្លាមៗ​ ហើយ​នៅ​ ក្នុងអំឡុងពេល​៣​នាទី​ប៉ុណ្ណោះ​ ក្រុម​របស់​ លោក​បាន​បញ្ចប់​ការងារ​ជួយ​សង្គ្រោះ​  ។​ មិន​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ធ្លាក់​ចុះ​ ទឹក​នោះ​ឡើយ​ ។​
​លោក​ Cassano​ បាន​បន្ដ​ថា​ អ្នក​ រង​របួស​សរុប​៥៧​នាក់​ ក្នុង​នោះ​រួម​មាន​ ២​នាក់​រង​របួសធ្ងន់​នៅ​ត្រង់​ក្បាល​,​ ១៧​ នាក់​ទៀត​ស្ថិត​ក្នុង​សភាព​ធ្ងន់​ដែរ​ និង​ ២៩​នាក់​ទៀត​រង​របួសស្រាល​ត្រូវ​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​ Manhattan​ ដើម្បី​ ព្យាបាល​។​ រីឯ​អ្នក​របួស​ដែល​នៅ​សល់​ គឺ​ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ Brooklyn​ ។​

​លោក​ Joseph​ Bruno​ ប្រធាន​កា​រិ​ យា​ល័យ​គ្រោះ​មហន្ដរាយ​បាន​ថ្លែង​ថា​ មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្ដាល​ឱ្យ​កើត​ មាន​គ្រោះថ្នាក់​នេះ​នៅឡើយ​ទេ​ ពីព្រោះ​ ក្រុមការងារ​កំពុង​បើក​ការ​ស៊ើបអង្កេត​។​ ជាមួយ​គ្នា​នេះ​ទំហំ​នៃ​ការ​ខូច​ឃាត​ក៏​មិន​ ទាន់​អាច​កំណត់​បាន​នៅឡើយ​ដែរ​ ៕