
ដោយសារតែគ្មានប្រាក់កុម្មីស្យុងដប់ភាគរយឱ្យអាជ្ញាធរដែនដីទើបមានទឹកស្អុយហូរចូលសមុទ្រ
ខេត្ដព្រះសីហនុ ៖ នៅពេលថ្មីៗនេះគេ បានរកឃើញពីមូលហេតុនៃការបង្ហូរទឹក ស្អុយចូលសមុទ្រតាមដងព្រែកដំណាក់ ស្ដេចអូរឈើទាល ក្រុងព្រះសីហនុ ហើយ មូលហេតុទាំងនោះបណ្ដាលមកពីក្រុមហ៊ុនប្រព័ន្ធលូទឹកស្អាតក្នុងខេត្ដព្រះសីហនុ មិនផ្ដល់ថវិកាកុម្មីស្យុងដប់ភាគរយឱ្យ អាជ្ញាធរដែនដីដើរកៀងគរប្រជាពលរដ្ឋ ក្នុងមូលដ្ឋានចូលរួមភ្ជាប់ប្រព័ន្ធលូបង្ហូរ ទឹកប្រើប្រាស់ក្នុងលំនៅឋាន ។ ដោយសារ តែមូលហេតុនេះហើយទើបធ្វើឱ្យរាំងស្ទះ និងបង្កឱ្យមានទឹកស្អុយហូរចេញចុះទៅសមុទ្រសព្វថ្ងៃនេះ ។
លោក ណុប ហេង ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្ដព្រះ សីហនុ និងទទួលខុសត្រូវប្រព័ន្ធលូទឹក ស្អាតក្នុងខេត្ដបានបញ្ជាក់ថា ទឹកស្អុយខ្មៅ កខ្វក់ដែលកំពុងហូរចូលទៅសមុទ្រសព្វ ថ្ងៃមានប្រភពពីសំណង់ផ្ទះសំណាក់, សណ្ឋាគារ និងលំនៅឋានរបស់ប្រជា ពលរដ្ឋដែលទើបសាងសង់ថ្មីនៅមិនទាន់ បានភ្ជាប់ប្រព័ន្ធលូទឹកស្អាតនៅឡើយ ។
ជាមួយគ្នានេះក៏មានព័ត៌មានមួយ ទៀតធ្លោយចេញមកថា ដោយសារតែ ក្រុមហ៊ុនលូទឹកស្អាតបានរកឃើញប្រភព ទឹកស្អុយដូចការបញ្ជាក់របស់ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខាងលើ ក្រុមហ៊ុនប្រព័ន្ធលូទឹកស្អាតបានចាប់ផ្ដើម សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីស្រាវជ្រាវនិងពន្យល់ណែនាំដល់បងប្អូន ប្រជាពលរដ្ឋដែលមិនទាន់បានភ្ជាប់ប្រព័ន្ធ លូទឹកស្អាតក្នុងគោលបំណងសម្រុះសម្រួល ជាមួយប្រជាពលរដ្ឋទាំងនោះ ឱ្យពួកគាត់ ភ្ជាប់ប្រព័ន្ធលូទឹកស្អាតទាំងអស់គ្នាដើម្បី លុបបំបាត់បាតុភាពខាងលើ ។ ប៉ុន្ដែ ក្រុមការងារមូលដ្ឋានគេទាមទារប្រាក់ កម្រៃ១០ភាគរយលើប្រាក់កម្រៃដែល ប្រមូលបានពីប្រជាពលរដ្ឋភ្ជាប់ប្រព័ន្ធ លូទឹកស្អាតក្នុងមូលដ្ឋានរបស់ពួកគេ ។ ដោយសារតែប្រាក់កម្រៃ១០ភាគរយ នេះហើយទើបធ្វើឱ្យបាតុភាពនេះមានការ អួសបន្លាយរហូតដល់សព្វថ្ងៃនេះ ។
ប្រភពដដែលបាននិយាយថា ជា ធម្មតាមុននឹងវិនិយោគលើវិស័យអ្វីមួយ ក្នុងខេត្ដ ក្រុមហ៊ុនគេពិតជាបានចុះកិច្ច សន្យាជាមួយរាជរដ្ឋាភិបាល និងសាលា ខេត្ដរួចរាល់ហើយ និងក៏មានការធានា បង់ប្រាក់កម្រៃសួយសារអាករជូនរដ្ឋ ត្រឹមត្រូវ ដូចនេះក្រុមហ៊ុនមិនអាចបង់ ប្រាក់កម្រៃក្រៅផ្លូវការ១០ភាគរយនោះ ជូនទៅអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោម បានទៀតទេ ។
អ្នកក្រុងព្រះសីហនុរំពឹងថា អាជ្ញាធរខេត្ដពិតជាអាចចាត់ចែងដោះស្រាយ ភាពស្មុគស្មាញនេះដោយស្ថាពរប្រសិន បើអាជ្ញាធរខេត្ដហ៊ានប្រើដាវអាជ្ញាសឹកសម្រេចក្ដីនេះ ៕
