សមត្ថកិច្ច​ចុះ​ចាប់​សាច់សត្វ​ព្រៃ​នៅ​ផ្សារ​ស្ទឹង​ត្រែង​

ដោយ​ ៖ ឡុង ​សំបូរ ថ្ងៃទី 11 មករា 2013ម៉ោង 08:48:46

​ខេត្ដស្ទឹងត្រែង​ ៖​ មន្ដី​រ្រដ្ឋបាល​ព្រៃឈើ​ ថ្នាក់​កណ្ដាល​ និង​ជា​ប្រធាន​ក្រុម​ចល័ត​ ក្នុង​ការ​បង្ក្រាប​បទល្មើស​ការ​បរបាញ់​ សត្វព្រៃ​អម​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ រួម​សហការ​ជាមួយ​មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដស្ទឹងត្រែង​ បាន​ធ្វើ​ប្រតិបត្ដិការ​ចុះ​ចាប់​សាច់សត្វ​ ព្រៃ​ ត្រូវ​បាន​គេ​យក​មក​ដាក់​តាំង​លក់​ នៅ​លើ​ទីផ្សារ​បាន​ចំនួន​ជាង​១២១​គីឡូ​ ក្រាម​បញ្ជូន​ទៅ​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដស្ទឹងត្រែង​ តែ​គេ​មិន​បាន​ធ្វើការ​ ឃាត់ខ្លួន​មេ​ឈ្មួញ​លក់​សាច់សត្វ​ព្រៃ​ នោះ​ឡើយ​ ។​ នៅ​នា​បច្ចុប្បន្ន​នេះ​បើ​ តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​អាជីវករ​បានឱ្យ​ ដឹង​ថា​ សាច់សត្វ​ព្រៃ​នៅ​តែ​បន្ដ​មាន​ ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ដស្ទឹងត្រែង​ ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្ម​ ភាព​បទល្មើស​ក្នុង​ការ​ប្រមាញ់​សត្វព្រៃ​លួចលាក់​នៅ​តែ​កើត​មាន​ច្រើន​ករណី​ ។​ ចំណែក​ប្រតិបត្ដិការ​ចុះ​បង្ក្រាប​ខាងលើ​ នេះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៣​ ។​

​លោក​ ព្រុំ​ ណុ​ល​ មន្ដ្រី​រដ្ឋបាល​ព្រៃ​ ឈើ​ថ្នាក់​កណ្ដាល​ និង​ជា​ប្រធាន​ក្រុម​ ចល័ត​ក្នុង​ការ​បង្ក្រាប​បទល្មើស​ការ​ បរបាញ់​សត្វព្រៃ​បាន​បញ្ជាក់​ថា​ ករណី​ បទល្មើស​លួច​បរបាញ់​សត្វព្រៃ​យក​សាច់​មក​លក់​នៅ​ទីផ្សារ​នេះ​ គឺជា​ការ​សម្លាប់​ ជីវិត​សត្វ​ទាំង​តូច​ទាំង​ធំ​ធ្វើ​ឱ្យ​ហិនហោច​ពូជ​សត្វព្រៃ​ ដែល​យើង​កំពុង​រួម​គ្នា​ ធ្វើការ​អភិរក្ស​នោះ​ ។​ លោក​សូម​ធ្វើការ​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង​ត្រូវ​ចូល​ រួម​កុំ​ប្រព្រឹត្ដ​បទល្មើស​នេះ​ ពីព្រោះ​វា​មាន​ ទោស​ដូចនេះ​បងប្អូន​អា​ជីករ​ក្ដី​ ឬ​អ្នក​ ប្រមាញ់​ក្ដី​ត្រូវ​បញ្ឈប់​បទល្មើស​នេះ​ជា​ បន្ទាន់​ បើ​នៅ​តែ​ប្រព្រឹត្ដ​នោះ​សមត្ថកិច្ច​ នឹង​ចាប់ខ្លួន​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់​ ឬ​ក៏​ទទួល​ការ​វិន័យ​ជា​មិន​ខាន​ ។​

​ក្រុម​អាជីវករ​នៅ​ក្នុង​ខេត្ដស្ទឹងត្រែង​ បាន​និយាយ​ថា​ ពួក​គាត់​គាំទ្រ​ចំពោះ​ ការ​ចុះ​បង្ក្រាប​បទល្មើស​នេះ​ តែ​ការ​ ចាប់​យក​សាច់​នៅ​ក្នុង​ទីផ្សារ​វា​មិន​ចំ​ គោលដៅ​នោះ​ទេ​សុំ​ស្នើ​ទៅ​ចាប់​អ្នក​ ប្រមាញ់​ ឬ​ដាក់​អន្ទាក់​វិញ​ទើប​វា​សម​ ពីព្រោះ​អ្នក​លក់ដូរ​ពួក​គាត់​ទិញ​ពី​អ្នក​ បរបាញ់​នៅ​តាម​ភូមិ​ដាច់​ស្រយាល​ ។​

សូម​បញ្ជាក់​ថា​ ការ​ចុះ​បង្ក្រាប​ ចាប់​យក​សាច់​សត្វព្រៃ​នៅ​ផ្សារ​ខេត្ដ​ស្ទឹង​ ត្រែង​នេះ​កម្លាំង​ជំនាញ​ និង​សមត្ថកិច្ច​ អាវុធហត្ថ​រឹបអូស​យក​បាន​ជាង​១២១​ គីឡូក្រាម​ក្នុង​នោះ​មាន​សាច់​ជ្រូកព្រៃ​៩៤​គីឡូក្រាម​ សាច់​ប្រើស​២៣​គីឡូក្រាម​ សាច់​ឈ្លូស​ជាង​៤​គីឡូក្រាម​ ហើយ​យក​ទៅ​ ដុត​កម្ទេច​ចោល​នៅ​ក្នុង​ទីតាំង​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​ខេត្ដស្ទឹងត្រែង​ ៕