​ម៉ូតូ​គេចពន្ធ​នៅ​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​ខេត្ដ​​បន្ទាយ​មាន​ជ័យ​សហការ​ជា​មូ​យ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​

ដោយ​ ៖ វណ្ណា|ថ្ងៃទី 11 មករា 2013 ម៉ោង 08:53:18

​ប៉ោយ​ប៉ែ​ត​ ៖​ ម៉ូតូ​គេចពន្ធ​នៅ​៥​កន្លែង​ស្មើនឹង​៣៥​គ្រឿង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​ខេត្ដ​បន្ទាយ​ មាន​ជ័យ​សហការ​ជាមួយ​ស្ថាប័ន​ចម្រុះ​ ខេត្ដ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប​ប្រគល់​ឱ្យ​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​ប៉ោយ​ប៉ែ​ត​រង់​ ចាំ​ម្ចាស់​មក​ដោះស្រាយ​តាម​ច្បាប់​នៅ​ វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៣​ ។​

​មន្ដ្រី​គយ​និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ ប្រាប់់​ឱ្យ​ដឹង​ថា​ ក្នុង​ការ​ចុះ​បង្ក្រាប​ម៉ូតូ​ គេចពន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ដឹកនាំ​ ដោយ​ព្រះរាជអាជ្ញា​រង​ខេត្ដ​បន្ទាយ​មាន​ ជ័យ​ លោក​ ស្រី​ យ៉ិ​ន​ សុ​គ​ន្ធា​រី​ និង​លោក​ ចាប​ សុ​ផា​ រិ​ទ្ធ​ នគរបាល​សេដ្ឋកិច្ច​ ខេត្ដ​គយ​ចល័ត​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ស្ថាប័ន​ ពាក់ព័ន្ធ​មួយ​ចំនួន​ ។​ ក្នុង​ការ​ចុះ​បង្ក្រាប​ ម៉ូតូ​គេចពន្ធ​នោះ​មាន​ចំនួន​២​ភូមិ​ គឺ​ ភូមិ​ក្បាលស្ពាន​I​ និង​ភូមិ​បា​លិ​លេ​យ្យ​I​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​  ខេត្ដ​បន្ទាយ​ មាន​ជ័យ​បាន​ចំនួន​៣៥​គ្រឿង​ និង​មាន​ ចំនួន​៥​កន្លែង​ ហើយ​ម៉ូតូ​បង្ក្រាប​បាន​ ពី​អាជីវករ​ទាំងនោះ​មាន​ប្រភេទ​ម៉ូតូ​ ហ្វី​ណូ​,​ ស្គូ​ពី​,​ អ៊ែ​រ​ប្លេ​ដ​ ដែល​នាំ​ចូល​តាម​ របៀង​ផ្សេង​ បន្ទាប់​មក​ធ្វើ​កំណត់ហេតុ​ អនុវត្ដ​ទៅ​តាម​ច្បាប់​គយ​ និង​សុំ​គោល​ ការណ៍​ធ្វើ​វិន័យ​ទៅ​តាម​ថ្នាក់លើ​កាល​ ណា​ថ្នាក់លើ​មានការ​កំណត់​លោក​គ្រាន់​ តែ​អនុវត្ដ​កាលណា​ម្ចាស់​អនុវត្ដ​ទៅ​តាម​ផ្លូវច្បាប់​ម៉ូតូ​អស់ទាំង​នោះ​ប្រគល់​ឱ្យ​ ម្ចាស់​វិញ​ ។​

​លោក​ ផូ​ ផល្លា​ ប្រធាន​សាលា​គយ​ និង​រដ្ឋាករ​ខេត្ដបន្ទាយមានជ័យ​មាន​ ប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ ចំពោះ​បញ្ហា​ ព្រះរាជអាជ្ញា​រង​សហការ​ជាមួយ​មន្ដ្រី​ ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ លោក​ពុំ​ទាន់​បាន​ព័ត៌មាន​ច្បាស់​នៅ​ ឡើយ​ ព្រោះ​លោក​ជាប់រវល់​នៅ​ខេត្ដ​ ស្វាយ​រៀង​ គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ ខ្លះៗ​ថា​ ម៉ូតូ​បង្ក្រាប​នេះ​មាន​ចំនួន​៣៥​ គ្រឿង​ និង​មាន​ចំនួន​៥​កន្លែង​នៅ​ក្រុង​ ប៉ោយ​ប៉ែ​ត​ព័ត៌មាន​លម្អិត​មិន​ទាន់​ដឹង​ ច្បាស់​នៅឡើយ​ ៕