កម្មករ​សំណង់​ចង​.​ក​សម្លាប់​ខ្លួន​មិន​ដឹង​មូលហេតុ​

ដោយ​ ៖ សារ៉េត សែនជ័យ ថ្ងៃទី 11 មករា 2013ម៉ោង 09:43:05

​ភ្នំពេញ​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​ កើតឡើង​ទាំង​ព្រលឹម​អុរ​ដោយសារ​គេ​ ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​បាន​ ចង​.​ក​សម្លាប់​ខ្លួន​នឹង​ដើម​ប្រេងខ្យល់​មិន​ ដឹងស្លាប់​តាំងពី​ពេល​ណា​ លុះ​ព្រឹក​ឡើង​ឃើញ​សាកសព​ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ ភ្ញាក់ផ្អើល​ ។​

​ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​ ឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​-​សង្កាត់​ ក្រាំង​អង្ក្រង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
​បុរស​រូប​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ អត្ដសញ្ញាណ​នោះ​ទេ​ ដោយ​គ្រាន់តែ​ដឹង​ ថា​ គាត់​ស្លៀកខោ​ខ្មៅ​ជើងវែង​ ពាក់អាវ​ ស​ឆ្នូត​ខ្មៅ​ សម្បុរ​ស្រអែម​ កម្ពស់​១,៦៧​ ម៉ែត្រ​ និង​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​ ។​ បុរស​នេះ​បាន​ចង​.​ក​នឹង​ក្រមា​ជាប់​ទៅ​នឹង​ មែក​ដើម​ប្រេងខ្យល់​ផុត​ជើង​ពី​ដី​ប្រមាណ​ កន្លះ​ម៉ែត្រ​ ។​

​នាយ​នគរបាល​ប៉ុស្ដិ៍​ក្រាំង​អង្ក្រង​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​សព​នេះ​ ចង​.​ក​សម្លាប់​ខ្លួន​នឹង​ដើម​ប្រេងខ្យល់​ ហើយ​បានរ​ត់ទៅ​រាយការណ៍​ជូន​លោក​ឱ្យ​ ដឹង​នោះ​កើតឡើង​នៅ​ពេល​ព្រលឹម​ ហើយ​ ឃើញ​សាកសព​ស្លាប់​ស្ទើរ​រឹងខ្លួន​ទៅ​ ហើយ​ ដែល​ករណី​នេះ​គេ​សង្ស័យ​ថា​ ជន​ រង​គ្រោះ​អាច​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​អំឡុង​ ពាក់កណ្ដាល​អធ្រាត្រ​ ប៉ុន្ដែ​ការ​ធ្វើ​អត្ដ​ ឃាត​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​អំពី​មូល​ ហេតុ​អ្វី​នោះ​ឡើយ​ ។​

​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ បាន​និយាយ​ប្រាប់​ថា​ ជា​រៀងរាល់ថ្ងៃ​ បុរស​ រូប​នេះ​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ការដ្ឋាន​ សំណង់​មួយ​ជិត​កន្លែង​កើតហេតុ​ ហើយ​ តែងតែ​ដើរ​លេង​ជាមួយ​កម្មករ​ឯទៀត​ នៅ​ក្នុងភូមិ​នេះ​ ។​

​បន្ទាប់​ពី​បានឃើញ​ការ​ធ្វើ​អត្ដឃាត​ របស់​កម្មករ​សំណង់​រូប​នេះ​ សមត្ថកិច្ច​ ជំនាញ​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ និង​ បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ធ្វើ​ អត្ដឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ប្រាកដ​ មែន​ ហើយ​មិន​មាន​ជន​ណា​ធ្វើឃាត​ទៅ​ លើ​កម្មករ​រូប​នេះ​ទេ​ ។​ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​ សមត្ថកិច្ច​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​នោះ​ គឺ​បុរស​រូប​នេះ​មិន​មាន​អត្ដសញ្ញាណ​បណ្ណ​ សម្គាល់​ខ្លួន​ដើម្បី​បញ្ជាក់​ឱ្យ​ដឹង​ថា​ រស់​ នៅ​ និង​មានស្រុក​កំណើត​នៅ​ទីណា​នោះ​ ទេ​ ក្រៅពី​រក​ឃើញ​មាន​លុយ​ចំនួន​៦​ពាន់​ រៀល​ និង​កូនកាំបិត​តូច​មួយ​នៅ​ជាប់​នឹង​ខ្លួន​នោះ​ ៕