
ជនជាតិស្បែកខ្មៅអនាថាម្នាក់ដេកស្លាប់នៅលើបង់សង្ស័យគាំងបេះដូង
ដោយ ៖ ស ដារ៉ា ថ្ងៃទី 11 មករា 2013ម៉ោង 10:47:09
ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ប្រជាពលរដ្ឋនិងអ្នកដំណើរបានប្រទះឃើញ បុរសជនជាតិស្បែកខ្មៅម្នាក់ ដែលគេដឹងជាជនអនាថា បានដេកស្លាប់នៅលើបង់។ នៅមុខផ្ទះលេខ1Eo ផ្លូវ១៣០ កែងផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឱ្យដឹង ជនរងគ្រោះមានឈ្មោះ ដេវីដ ជាជនអនាថាតែងតែដើរមកម្ដុំផ្សារ កណ្ដាលជាញឹកញាប់ ។ នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានមកដេកនៅលើបង់ នោះតាំងពីយប់ លុះព្រឹកឡើងក៏ឃើញស្លាប់នៅទីនោះតែម្ដង ។ ករណីនេះ សមត្ថកិច្ចសង្ស័យអាចបណ្ដាលមកពីគាំងបេះដូង ៕
