ជនជាតិ​អូស្ដ្រាលី​ស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​អូរ​ហា​ណា​មិន​ទាន់​ដឹង​មូលហេតុ​

ដោយ​ ៖ ស ​ដារ៉ា ថ្ងៃទី 11 មករា 2013ម៉ោង 10:49:02

​ភ្នំពេញ​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយកើតឡើង ​បន្ទាប់​ពី​ប្រទះ​ឃើញ​បុរស​ជនជាតិ​អូស្ដ្រាលី​ម្នាក់​បាន​ស្លាប់​ នៅ​ក្នុង​បន្ទប់​លេខ​៥១៣​ នៃ​សណ្ឋាគារ​អូរ​ហា​ណា​ មាន​ទីតាំង​ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៤៨​ កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ឋិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​១​ ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ ព្រឹក​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៣​ ។​ ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅ​ឡើ​យ​ទេ​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៣​ ជន​រង​គ្រោះ​ និង​មិត្ដភក្ដិ​ម្នាក់​ទៀត​ ទើបតែ​មក​ពី​ប្រទេស​អូស្ដ្រាលី​ ហើយ​បាន​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​អូរ​ហា​ណា​ លុះ​ព្រឹក​ឡើង​ជន​រង​គ្រោះ​បាន​ស្លាប់​តែ​ម្ដង​ ។​ សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​បាន​ពី​មូលហេតុ​នៅឡើយ​។​ ស​ ដា​រ៉ា​