វាយប្រហារ​ដាច់​ដោយឡែក​ក្នុង​ថ្ងៃ​តែ​មួយ​ស្លាប់​និង​របួស​ជិត​៣០​នាក់​នៅ​អ៊ី​រ៉ា​ក់​

ដោយ​ ៖ ថាច់ យ៉ាត ថ្ងៃទី 11 មករា 2013ម៉ោង 13:38:23

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០​ ខែមករា​ ឆ្នាំ​ ២០១៣​ ពលរដ្ឋ​អ៊ី​រ៉ា​ក់​សរុប​១១​នាក់​បាន​ បាត់បង់​ជីវិត​ និង​១៥​នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​រថយន្ដ​ និង​ការ​បាញ់ប្រហារ​នៅ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​សន្ដិសុខ ​ដាច់​ដោយឡែក​ផ្សេង​ពី​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ ។​

​អាជ្ញាធរ​អ៊ី​រ៉ា​ក់បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​ មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា​ អគ្គនាយក​សាកលវិទ្យាល័យ​ Diyala​ លោក​ Abass​ al-Dulaimai​ បាន​រង​របួស​នៅ​ក្នុង​ ហេតុការណ៍​លួច​វាយប្រហារ​ដោយ​ការ​ បង្កប់​គ្រាប់បែក​តាម​ដងផ្លូវ​២​ករណី​ បណ្ដាល​ឱ្យ​ផ្ទុះ​ចំ​រថយន្ដ​ដឹក​គណៈប្រតិភូ​ របស់​គាត់​នៅ​តំបន់​ Baquba​ ស្ថិត​ក្នុង​ចម្ងាយ​៦០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ ទីក្រុង​បា​ដា​ដ​ ។​

​ក្នុង​ករណី​ផ្ទុះ​នេះ​បាន​សម្លាប់​អង្គរក្ស​ របស់​លោក​ Dulaimai​ ២​នាក់​ និង​៣​ នាក់​ផ្សេង​ទៀត​រង​របួស​ ។​ ដូច​គ្នា​នេះ​ ដែរ​នៅ​តំបន់​ Taji​ ស្ថិត​នៅ​ចម្ងាយ​២៩​ គីឡូម៉ែត្រ​ភាគ​ឧត្ដរ​ក្រុង​បា​ដា​ដ​ មន្ដ្រី​ យោធា​៣​រូប​បាន​បាត់បង់​ជីវិត​ ខណៈ​ ដែល​ខ្មាន់កាំភ្លើង​បើក​ការ​បាញ់​ស្រោច​ ដោយ​កាំភ្លើងយន្ដ​,​ គ្រាប់បែកដៃ​ និង​រ៉ុក្កែត​ចូល​ក្នុង​ប៉ុស្ដិ៍​ត្រួតពិនិត្យ​សន្ដិសុខ​។​ 

​ដោយឡែក​នៅ​ឯ​ខេត្ដ​ទិសទក្សិណ​អ៊ី​រ៉ា​ក់​វិញ​ បាតុករ​ដែល​ភាគច្រើន​ជា​អ្នក​ កាន់សាសនា​អ៊ិស្លាម​ និកាយ​ស៊ី​អី​តរាប់​ ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​ ១០​នោះ​ដែរ​ ។​ ដំណាលគ្នា​នេះ​ យោធា​ អ៊ី​រ៉ា​ក់ម្នា​ក់បាន​បាត់បង់​ជីវិត​ ដោយសារ​ តែ​ខ្មាន់កាំភ្លើង​បាន​សម្រុកចូល​ផ្ទះ​ ហើយ​ បើក​ការ​បាញ់ប្រហារ​តែ​ម្ដង​ ។​ ចំណែក​ សមាជិក​ក្រុមប្រឹក្សា​២​រូប​ទៀត​ក៏​បាន​ ស្លាប់​ផង​ដែរ​ ខណៈ​ដែល​គ្រាប់បែក​ត្រូវ​ គេ​លួច​បង្កៃ​ផ្ទុះ​នៅ​ក្បែរ​ផ្ទះ​ពួក​គាត់​នៅ​ ភាគ​ឧត្ដរ​នៃ​តំបន់​Baquba​ ។​

​អាជ្ញាធរ​ដដែល​បាន​បន្ដ​ថា​ មនុស្ស​ ៣​នាក់​ទៀត​បាន​ស្លាប់​ និង​១១​នាក់​រង​ របួស​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​ បែក​តាម​រថយន្ដក្រុង​កណ្ដាល​ក្រុង​ បា​ដា​ដដែល​ផ្ទុះ​នៅ​ក្បែរ​ស្ថានីយ​ប៉ូលិស​ មួយ​កន្លែង​ ជិត​សម្បូរ​ដោយ​ជន​អ៊ិ​ដ​ស្លា​ម​ និកាយ​ស៊ី​អី​ត​រស់នៅ​ជាប់​ព្រំប្រទល់​ខេត្ដ​ Hurriya​ អ៊ី​រ៉ា​ក់​ ។​

​នៅ​ក្នុង​សបា្ដហ៍​នេះ​ ស្ថានការណ៍​តាន​ តឹង​បាន​ពុះកញ្ជ្រោល​ខ្លាំង​ ខណៈ​ដែល​បា​តុ​ ករ​គាំទ្រ​អតីត​រដ្ឋាភិបាល​និយម​និកាយ​ ស៊ី​អី​ត​បាន​ចេញ​នៅ​តាម​ដង​វិ​ថី​នានា​ធ្វើ​ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​ដឹកនាំ​ដោយ​លោក​ Nouri​ al-Maliki​ ជា​នាយក​រដ្ឋមន្ដ្រី​ ។​ ក្រុម​បាតុករ​ បាន​ខឹងសម្បា​ជាមួយ​រដ្ឋាភិបាល​ដែល​ បាន​ចាប់ខ្លួន​អតីតរដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ លោក​Rafai​ el-Essawi​ រួម​ជាមួយ​ អង្គរក្ស​របស់​គាត់​២​នាក់​ថែម​ទៀត​ ៕