
ស្លាប់និងរបួសជាង៣០០នាក់ក្នុងការវាយប្រហារពីក្រុមឧទ្ទាមនៅប៉ាគីស្ថាន
ទីក្រុងចំនួន២នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ បានទទួលរងការរំជើប រំជួលដោយសារការវាយប្រហារគ្រាប់ បែកពីសំណាក់ឧទ្ទាមផ្ដាច់ខ្លួនជ្រុល និយមបណ្ដាលឱ្យបាត់បង់ជីវិតសរុប១១៥នាក់ និងរបួស២៧០នាក់ ។ ក្នុងចំណោមអ្នកស្លាប់មានរួមបញ្ចូលអ្នក សារព័ត៌មានមួយរូបផងដែរ ។
លោក Hamid Shakil អនុប្រធាន ស៊ើបអង្កេតបានប្រាប់ប្រភពរ៉យទ័រថា ការវាយប្រហារនៅកណ្ដាលទីក្រុង Quetta នារសៀលថ្ងៃព្រហស្បតិ៍នេះ បានបណ្ដាលឱ្យស្លាប់៦៩នាក់ និងជាង ១០០នាក់រងរបួស ។ ការបំផ្ទុះគ្រាប់បែក លើកដំបូងកើតឡើងនៅក្លឹបបុកប៊ីយ៉ែរ ដែលមនុស្សកកកុញដោយក្នុងនោះមាន ប៉ូលិសជាច្រើននាក់ផងដែរ។ ក្នុងរយៈ ពេលប្រមាណ១០នាទីក្រោយមក រថយន្ដ ប៉ូលិសដែលចតនៅខាងក្រៅក្លិបប៊ីយ៉ែរ ក៏បានផ្ទុះម្ដងទៀតបណ្ដាលឱ្យមានអ្នក ស្លាប់៨១នាក់ ក្នុងនោះប៉ូលិស៥នាក់ និងអ្នកកាសែតម្នាក់ផងដែរបានបាត់បង់ ជីវិត ។ ភាគច្រើនអ្នកស្លាប់ និងរងរបួស ជាក្រុមនិកាយស៊ីអីត ។ មានការផ្ទុះមួយកន្លែងផ្សេងទៀត កើតឡើងនៅទីក្រុងស្វាត់ ភាគឦសាននៃ ប្រទេសប៉ាគីស្ថានបណ្ដាលឱ្យស្លាប់មនុស្ស ២២នាក់ និង៦០នាក់រងរបួស ។
នេះជាការវាយប្រហារទ្រង់ទ្រាយធំ បំផុតបណ្ដាលឱ្យមានអ្នកស្លាប់ និងរង របួសច្រើនមិនធ្លាប់មានពីមុនមក បន្ទាប់ពីការវាយប្រហារគ្រាប់បែកអត្ដ ឃាតសម្លាប់មនុស្ស៩២នាក់នៅខាង ក្រៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិស ក្នុងស្រុកសាកាដា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១១ គឺក្រោយទាហាន ពិសេសអាមេរិកបាញ់សម្លាប់មេដឹកនាំ ភេរវកម្មអូសាម៉ា ប៊ីនឡាឌិន មិនបានប៉ុន្មានថ្ងៃនោះ ៕
