
អគ្គិភ័យឆេះផ្ទះកសិករមួយនៅស្រុកកំពង់សៀមបំផ្លាញស្រូវក្នុងជង្រុករាប់តោននិងលុយមួយចំនួន
ដោយ ៖ វណ្ណៈ ថ្ងៃទី 11 មករា 2013ម៉ោង 16:04:19
ខេត្ដកំពង់ចាម ៖ ស្រូវក្នុងជង្រុកក្រោម និងលើផ្ទះរាប់តោន ព្រមទាំងលុយរៀល លុយដុល្លារ មាស ជាច្រើនទៀតកាលពី វេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣នៅក្នុងភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្ដ កំពង់ចាម តែអគ្គិភ័យនេះពុំបណ្ដាលឱ្យ មានមនុស្សរងគ្រោះនោះទេ ។
អ្នកភូមិជើងគោកបានឱ្យដឹងថា ផ្ទះ ដែលវាយប្រហារដោយអគ្គិភ័យមិន ទាន់ច្បាស់មូលហេតុនៅឡើយនេះម្ចាស់ ផ្ទះឈ្មោះ យ៉េន ស្រេង អាយុ៥១ឆ្នាំ ជា កសិករ ប្រព័ន្ធឈ្មោះមៃ យៀង អាយុ៤៥ ឆ្នាំ ហើយពេលកើតមានអគ្គិភ័យ ប្រពន្ធ មិនបាននៅផ្ទះនោះទេ ជាប់រវល់ទៅ បុណ្យនៅក្នុងភូមិ ។
លោក យ៉េង ស្រេង ជាម្ចាស់ផ្ទះបាន ឱ្យដឹងថា ស្រូវនៅក្នុងជង្រុក ទាំងនៅ ក្រោមផ្ទះ និងលើផ្ទះចំនួន២៤ដឹកត្រូវ អគ្គិភ័យឆាបឆេះជាមួយនឹងលុយដុល្លារ១ពាន់ដុល្លារ, លុយរៀល២០ម៉ឺនរៀល និងមាស១ដំឡឹង៣ជីផងដែរ ។
គួរបញ្ជាក់ថា ស្រូវ២៤ដឹក គឺ១ដឹកស្មើនឹង៤៨០គីឡូក្រាម ប៉ុន្ដែរថយន្ដពន្លត់អគ្គិភ័យ២គ្រឿងរបស់ស្នងការដ្ឋាននគរ បាលខេត្ដកំពង់ចាមបានព្យាយាមបាញ់ ទឹកពន្លត់ដែលអាចជួយឱ្យស្រូវមួយចំនួនប្រើការបាន ។
ម្ចាស់ផ្ទះបានបន្ដថាផ្ទះរបស់គាត់ ពុំមានប្រើប្រាស់ចរន្ដអគ្គិសនីនោះទេ ហើយភ្លើងបានឆាបឆេះចេញពីចង្ក្រាន បាយរោងខាងក្រោយ ពេលដឹងថាមាន អគ្គិភ័យកើតឡើង គឺភ្លើងបានឆេះពេញ បន្ទុកទៅហើយ ។ ម្ចាស់ផ្ទះបានបញ្ជាក់ថា នៅវេលាម៉ោង៤ទៀបភ្លឺ គាត់បាន បង្កាត់ចង្ក្រានដើម្បីដាំបាយ ប៉ុន្ដែរហូត ដល់មានអគ្គិភ័យ គាត់មិនជឿថា ភ្លើងនៅក្នុងចង្ក្រាននៅមានរងើកនោះទេ ។
ផ្ទះដែលរងអគ្គិភ័យខាងលើ ជាផ្ទះក្បឿងពីរខ្នងសង់ពីឈើមានទំហំ៧គុណ៨ម៉ែត្រ ឃ្លាតឆ្ងាយពីផ្ទះអ្នកស្រុកដែល មិនអាចឱ្យអគ្គិភ័យឆ្លងបន្ដទៅផ្ទះអ្នក ស្រុកនោះដែរ ។
ទោះជាអគ្គិភ័យបានវាយប្រហារលើ ផ្ទះលោកយ៉េន ស្រេង នៅមិនទាន់ច្បាស់ ពីមូលហេតុក៏ដោយ ក៏សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានស្វះស្វែងដើម្បីស៊ើបអង្កេតពីមូល ហេតុឱ្យបានច្បាស់លាស់ថាតើអគ្គិភ័យ នេះកើតឡើងដោយសារមូលហេតុអ្វី ៕
