អគ្គិភ័យ​ឆេះផ្ទះ​កសិករ​មួយ​នៅ​ស្រុក​កំពង់សៀម​បំផ្លាញ​ស្រូវ​ក្នុង​ជ​ង្រុករាប់​តោន​និង​លុយ​មួយ​ចំនួន​

ដោយ​ ៖ វណ្ណៈ ថ្ងៃទី 11 មករា 2013ម៉ោង 16:04:19

​ខេត្ដកំពង់ចាម​ ៖​ ស្រូវ​ក្នុង​ជង្រុក​ក្រោម​ និង​លើ​ផ្ទះ​រាប់​តោន​ ព្រមទាំង​លុយ​រៀល​ លុយ​ដុល្លារ​ មាស​ ជា​ច្រើន​ទៀត​កាលពី​ វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៣​នៅ​ក្នុងភូមិ​ជើង​គោក​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ខេត្ដ​ កំពង់ចាម​ តែ​អគ្គិភ័យ​នេះ​ពុំ​បណ្ដាល​ឱ្យ​ មាន​មនុស្ស​រង​គ្រោះ​នោះ​ទេ​ ។​

​អ្នក​ភូមិ​ជើង​គោក​បានឱ្យ​ដឹង​ថា​ ផ្ទះ​ ដែល​វាយប្រហារ​ដោយ​អគ្គិភ័យ​មិន​ ទាន់​ច្បាស់​មូលហេតុ​នៅឡើយ​នេះ​ម្ចាស់​ ផ្ទះ​ឈ្មោះ​ យ៉េន​ ស្រេង​ អាយុ​៥១​ឆ្នាំ​ ជា​ កសិករ​ ប្រព័ន្ធ​ឈ្មោះ​មៃ​ យៀង​ អាយុ​៤៥​ ឆ្នាំ​ ហើយ​ពេល​កើត​មាន​អគ្គិភ័យ​ ប្រពន្ធ​ មិន​បាន​នៅផ្ទះ​នោះ​ទេ​ ជាប់រវល់​ទៅ​ បុណ្យ​នៅ​ក្នុងភូមិ​ ។​

​លោក​ យ៉េ​ង​ ស្រេង​ ជា​ម្ចាស់ផ្ទះ​បាន​ ឱ្យ​ដឹង​ថា​ ស្រូវ​នៅ​ក្នុង​ជង្រុក​ ទាំង​នៅ​ ក្រោមផ្ទះ​ និង​លើ​ផ្ទះ​ចំនួន​២៤​ដឹក​ត្រូវ​ អគ្គិភ័យ​ឆាបឆេះ​ជាមួយនឹង​លុយ​ដុល្លារ​១​ពាន់​ដុល្លារ​,​ លុយ​រៀល​២០​ម៉ឺន​រៀល​ និង​មាស​១​ដំឡឹង​៣​ជី​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ថា​ ស្រូវ​២៤​ដឹក​ គឺ​១​ដឹក​ស្មើនឹង​៤៨០​គីឡូក្រាម​ ប៉ុន្ដែ​រថយន្ដ​ពន្លត់​អគ្គិភ័យ​២​គ្រឿង​របស់​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដកំពង់ចាម​បាន​ព្យាយាម​បាញ់​ ទឹក​ពន្លត់​ដែល​អាច​ជួយ​ឱ្យ​ស្រូវ​មួយ​ចំនួន​ប្រើ​ការ​បាន​ ។​

​ម្ចាស់ផ្ទះ​បាន​បន្ដ​ថា​ផ្ទះ​របស់​គាត់​ ពុំ​មាន​ប្រើប្រាស់​ចរន្ដអគ្គិសនី​នោះ​ទេ​ ហើយ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ចង្ក្រាន​ បាយ​រោង​ខាងក្រោយ​ ពេល​ដឹង​ថា​មាន​ អគ្គិភ័យ​កើតឡើង​ គឺ​ភ្លើង​បាន​ឆេះ​ពេញ​ បន្ទុក​ទៅ​ហើយ​ ។​ ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ គាត់​បាន​ បង្កាត់​ចង្ក្រាន​ដើម្បី​ដាំបាយ​ ប៉ុន្ដែ​រហូត​ ដល់​មាន​អគ្គិភ័យ​ គាត់​មិន​ជឿ​ថា​ ភ្លើង​នៅ​ក្នុង​ចង្ក្រាន​នៅ​មាន​រងើក​នោះ​ទេ​ ។​

​ផ្ទះ​ដែល​រង​អគ្គិភ័យ​ខាងលើ​ ជា​ផ្ទះ​ក្បឿង​ពីរ​ខ្នង​សង់​ពី​ឈើ​មាន​ទំហំ​៧​គុណ​៨​ម៉ែត្រ​ ឃ្លាតឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក​ដែល​ មិន​អាច​ឱ្យ​អគ្គិភ័យ​ឆ្លង​បន្ដ​ទៅ​ផ្ទះ​អ្នក​ ស្រុក​នោះ​ដែរ​ ។​

​ទោះជា​អគ្គិភ័យ​បាន​វាយប្រហារ​លើ​ ផ្ទះ​លោក​យ៉េន​  ស្រេង​ នៅ​មិន​ទាន់​ច្បាស់​ ពី​មូលហេតុ​ក៏​ដោយ​ ក៏​សមត្ថកិច្ច​ជំនាញ​  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ចាម​ បាន​ស្វះស្វែង​ដើម្បី​ស៊ើបអង្កេត​ពី​មូល​ ហេតុ​ឱ្យ​បាន​ច្បាស់លាស់​ថា​តើ​អគ្គិភ័យ​ នេះ​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​ ៕