
ផ្ទះកត់លក់ឆ្នោតខ្នាតធំយីហោសុខខេងប្ដូរប្រាក់ជាឆ្នាំងបាយសមត្ថកិច្ចខេត្ដ-ក្រុងសៀមរាប
ដោយ ៖ ជា ស្រស់ ថ្ងៃទី 11 មករា 2013ម៉ោង 17:17:49
ខេត្ដសៀមរាប ៖ ផ្ទះបើកល្បែងស៊ី សងខ្នាតធំប្រភេទចាក់ឆ្នោតកន្ទុយលេខ យីហោប្ដូរប្រាក់សុខខេង បានដំណើរការ យ៉ាងគគ្រឹកគគ្រេងរាប់សិបឆ្នាំមកហើយ ដោយបានឃុបឃិតជាមួយសមត្ថកិច្ច មូលដ្ឋានរហូតដល់ក្រុងនិងខេត្ដសៀមរាប។ ផ្ទះបើកលក់ឆ្នោតកន្ទុយលេខនេះស្ថិត នៅខាងត្បូងផ្សារក្រឡាញ់ ស្ថិតក្នុងឃុំ គោកចក ក្រុង-ខេត្ដសៀមរាប ។
បើតាមប្រភពច្បាស់ការណ៍ពីអ្នក ញៀនចាក់ឆ្នោតកន្ទុយលេខធ្លាប់ចេញ ចូលចាក់កន្ទុយលេខបានឱ្យដឹងថា ផ្ទះប្ដូរ ប្រាក់យីហោសុខខេង បានបើករកស៊ីលក់ ឆ្នោតកន្ទុយលេខជាយូរឆ្នាំកន្លងមកហើយ និងមានការបើកលក់ខ្នាតធំទៀតផង ដែលមានការចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដុល្លារ ។
ប្រភពដដែលបានបន្ដថា ផ្ទះបើក ល្បែងឆ្នោតកន្ទុយលេខខាងលើនេះមាន បើកលក់រៀងរាល់ថ្ងៃមានចាក់កន្ទុយ លេខឆ្នោតវៀតណាម និងឆ្នោតសៀម គឺ គ្រាន់តែឆ្នោតវៀតណាមមានលក់ជា ប្រចាំ ចំណែកឆ្នោតសៀមក្នុង១ខែបើក លក់២ដង នៅរៀងរាល់ដាច់ខែថ្ងៃទី១ និងពាក់កណ្ដាលខែថ្ងៃទី១៦ មានបើក លក់យ៉ាងគគ្រឹកគគ្រេងដែលមានភ្ញៀវ ចេញចូលចាក់ឆ្នោតមិនដាច់រហូតដល់ ម៉ោងឆ្នោតជិតចេញទើបផ្អាកលក់ ។
បើតាមប្រភពពីពលរដ្ឋនៅក្បែរនោះ បាននិយាយថា ផ្ទះបើកលក់ឆ្នោតកន្ទុយ លេខសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ដធ្លាប់ចុះចាប់បង្ក្រាបម្ដងរួចមកហើយនា ពេលកន្លងមក រហូតឃាត់ខ្លួនមនុស្ស និងម៉ូតូយកទៅស្នងការដ្ឋានខេត្ដទៀតផង។ ប៉ុន្ដែក្រោយពីសមត្ថកិច្ចចាប់បង្ក្រាប ហើយនោះមិនយូរប៉ុន្មានឃើញដំណើរ ការសាជាថ្មី ហើយបើកចំហឱ្យភ្ញៀវ ចេញចូលចាក់ឆ្នោតដោយសេរី ហើយ គ្មានសមត្ថកិច្ចណាមួយមករំខាននោះទេ។
បើតាមការឱ្យដឹងតាមទូរស័ព្ទពី ថៅកែកង់លក់ឆ្នោតកន្ទុយលេខយីហោ សុខខេង បានបញ្ជាក់ថា ផ្ទះរបស់គាត់ ពិតជាបានលក់ឆ្នោតកន្ទុយលេខពិតមែន ហើយគាត់មិនខ្លាចអ្នកណាទាំងអស់ ព្រោះគាត់បានគិតគូរឱ្យសមត្ថកិច្ចពាក់ព័ន្ធ តាំងពីថ្នាក់ប៉ុស្ដិ៍រហូតដល់ស្នងការខេត្ដ ។ ថៅកែរូបនោះបានបន្ដថា បើមិនគិតគូរ ឱ្យគេ ស្មានតែការលក់របស់គាត់ដំណើរ ការបានរហូតទល់ពេលនេះឬ ?
ទាក់ទិននឹងផ្ទះបើកលក់ឆ្នោតកន្ទុយ លេខខាងលើ លោកអនុសេនីយ៍ទោ ឈុម សំបាន នាយប៉ុស្ដិ៍គោកចកបានថ្លែង តាមទូរស័ព្ទថា បញ្ហាផ្ទះលក់ឆ្នោតនេះ ខាងព្រហ្មទណ្ឌខេត្ដជាអ្នកទទួលខុសត្រូវ លើករណីនេះ ចំណែកលោកមិនដឹងនោះទេ ព្រោះផ្ទះគេមិនមែនយើងចេញចូល បាននោះទេ ។
ចំណែកសមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌខេត្ដមិនអាចទាក់ទងតាមទូរស័ព្ទសុំ ការបំភ្លឺពីបញ្ហាបើកលក់ឆ្នោតសេរីនេះ បានទេ ព្រោះទូរស័ព្ទក្រៅសេវា ។
ប្រជាពលរដ្ឋនៅក្រុងសៀមរាបបានរិះគន់អាជ្ញាធរខេត្ដ-ក្រុងថា មិនមាន វិធានការបង្ក្រាបបនល្បែងស៊ីសងនានា នៅក្នុងខេត្ដសៀមរាបនោះទេ ហើយបញ្ហា ល្បែងស៊ីសងខាងលើបង្កឱ្យមានអំពើឆក់ និងកាច់សោ.កម៉ូតូស្ទើរតែរៀងរាល់យប់ ដែលអំពើទាំងនេះកើតចេញមកពីការ ចាញ់ល្បែងចោរឆក់ប្លន់ដើម្បីយកលុយ ទៅស្រង់ដើមបន្ដទៀត ៕
