
ឆ្មក់ចាប់មនុស្ស៥នាក់ពាក់ព័ន្ធផ្ដល់ទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀន
ដោយ ៖ អ៊ុំ ណូន ថ្ងៃទី 11 មករា 2013ម៉ោង 17:32:41
ភ្នំពេញ ៖ បុរស៤នាក់និងស្ដ្រីម្នាក់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ សែនសុខដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលរងនាំងកម្លាំងសមត្ថកិច្ចឃាត់ ខ្លួនភ្លាមៗ ខណៈដែលប្រមូលផ្ដុំគ្នាជក់ថ្នាំញៀន ។
ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលា ម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ នៅផ្ទះលេខ ៣២៨ ផ្លូវលំក្រុម១០ ភូមិត្រញំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា មនុស្ស៥នាក់ដែលឃាត់ ខ្លួនមានឈ្មោះទី១-គឹម សំអាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើនំបញ្ចុក ស្នាក់ នៅផ្ទះជួលកើតហេតុ(ផ្ដល់ទីតាំង និងជួញ ដូរគ្រឿងញៀន) ទី២-ឈ្មោះ ចាន់ សារ៉េត ហៅពៅ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកន្លែង កើតហេតុខាងលើ(ពីបទផ្ដល់ទីតាំង និង ជួញដូរគ្រឿងញៀន) ទី៣-ឈ្មោះ លួស រី ភេទប្រុស អាយុ៤៦ឆ្នាំ ជាកសិករ ស្នាក់ នៅផ្ទះជួលកន្លែងកើតហេតុ(ពីបទប្រើ ប្រាស់គ្រឿងញៀន) ។ ទី៤-ឈ្មោះ សុខ ប៊ុនថន ហៅរុន ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ដ្រីយោធា(ពីបទប្រើប្រាស់គ្រឿង ញៀន) ទី៥-ឈ្មោះ ស្រី លីន ហៅលី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ (ពីបទប្រើប្រាស់គ្រឿងញៀន)ទាំង២នាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានលោកអធិការ បន្ដឱ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួន មនុស្ស៥នាក់ខាងលើនេះបន្ទាប់ពីមាន សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់ នៅក្នុងមូលដ្ឋានថា ផ្ទះខាងលើនេះកំពុង តែប្រមូលផ្ដុំគ្នាជក់ថ្នាំញៀនក្រោយពី ទទួលបានព័ត៌មានភ្លាមៗលោកបាន សុំគោលការណ៍ថ្នាក់លើដែលដឹកនាំ ដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមន្ដ្រីតុលាការក៏ឃាត់ខ្លួនបាន៥នាក់ភ្លាមៗ ។
ក្រោយពីឃាត់ជនសង្ស័យសមត្ថកិច្ច ដកហូតបានជញ្ជីងថ្លឹងគ្រឿងញៀន២ ឧបករណ៍ជក់គ្រឿងញៀនមួយសម្រាប់ កូនថង់ផ្លាស្ទីកពណ៌សថ្លាមួយចំនួន ដែក កេះជ័រមួយ ទូរស័ព្ទដៃ៩គ្រឿង កាបូប២ ប្រាក់ដុល្លារ១០២៤ដុល្លារ លុយ រៀល៣១ម៉ឺនរៀល ។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅអធិិការដ្ឋាន នគរបាលខណ្ឌសែនសុខរង់ចាំបញ្ជូនបន្ដ ៕
