​ឆ្មក់​ចាប់​មនុស្ស​៥​នាក់​ពាក់ព័ន្ធ​ផ្ដល់​ទីតាំង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​

ដោយ​ ៖ អ៊ុំ​ ណូន ថ្ងៃទី 11 មករា 2013ម៉ោង 17:32:41

​ភ្នំពេញ​ ៖​ បុរស​៤​នាក់​និង​ស្ដ្រី​ម្នាក់​ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ សែន​សុខ​ដឹកនាំ​ដោយ​លោក​ ម៉ូ​វ​ ម៉ា​និ​ត​ អភិបាលរង​នាំ​ង​កម្លាំង​សមត្ថកិច្ច​ឃាត់​ ខ្លួន​ភ្លាមៗ​ ខណៈ​ដែល​ប្រមូលផ្ដុំ​គ្នា​ជក់​ថ្នាំ​ញៀន​ ។​

​ហេតុការណ៍​ឃាត់ខ្លួន​នេះ​កាលពី​វេលា​ ម៉ោង​១​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៣​ នៅផ្ទះ​លេខ​ ៣២៨​ ផ្លូវលំ​ក្រុម​១០​ ភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ ម៉ក់​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ បានឱ្យ​ដឹង​ថា​ មនុស្ស​៥​នាក់​ដែល​ឃាត់​ ខ្លួន​មានឈ្មោះ​ទី​១-​គឹ​ម​ សំអាត​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មុខរបរ​ធ្វើ​នំ​បញ្ចុក​ ស្នាក់​ នៅផ្ទះ​ជួល​កើតហេតុ​(​ផ្ដល់​ទីតាំង​ និង​ជួញ​ ដូរ​គ្រឿងញៀន​)​ ទី​២-​ឈ្មោះ​ ចាន់​ សា​រ៉េ​ត​ ហៅ​ពៅ​ ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​ កើតហេតុ​ខាងលើ​(​ពី​បទ​ផ្ដល់​ទីតាំង​ និង​ ជួញដូរ​គ្រឿងញៀន​)​ ទី​៣-​ឈ្មោះ​ លួស​ រី​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជា​កសិករ​ ស្នាក់​ នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​(​ពី​បទ​ប្រើ​ ប្រាស់​គ្រឿងញៀន​)​ ។​ ទី​៤-​ឈ្មោះ​ សុខ​ ប៊ុ​ន​ថន​ ហៅ​រុន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជាម​ន្ដ្រី​យោធា​(​ពី​បទ​ប្រើប្រាស់​គ្រឿង​ ញៀន​)​ ទី​៥-​ឈ្មោះ​ ស្រី​ លី​ន​ ហៅ​លី​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ (​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​)​ទាំង​២​នាក់​ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​តាម​ប្រភព​ព័ត៌មាន​លោក​អធិការ​ បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​ មនុស្ស​៥​នាក់​ខាងលើ​នេះ​បន្ទាប់​ពី​មាន​ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់​ នៅ​ក្នុង​មូលដ្ឋាន​ថា​ ផ្ទះ​ខាងលើ​នេះ​កំពុង​ តែ​ប្រមូលផ្ដុំ​គ្នា​ជក់​ថ្នាំ​ញៀន​ក្រោយ​ពី​ ទទួល​បាន​ព័ត៌មាន​ភ្លាមៗ​លោក​បាន​ សុំ​គោលការណ៍​ថ្នាក់លើ​ដែល​ដឹកនាំ​ ដោយ​លោក​ ម៉ូ​វ​ ម៉ា​និ​ត​ អភិបាល​ខណ្ឌ​ និង​មន្ដ្រី​តុលាការ​ក៏​ឃាត់ខ្លួន​បាន​៥​នាក់​ភ្លាមៗ​ ។​

​ក្រោយ​ពី​ឃាត់​ជនសង្ស័យ​សមត្ថកិច្ច​ ដកហូត​បាន​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២​ ឧបករណ៍​ជក់​គ្រឿងញៀន​មួយ​សម្រាប់​ កូន​ថង់​ផ្លា​ស្ទីក​ពណ៌​ស​ថ្លា​មួយ​ចំនួន​ ដែក​ កេះ​ជ័រ​មួយ​ ទូរស័ព្ទ​ដៃ​៩​គ្រឿង​ កាបូប​២​ ប្រាក់​ដុល្លារ​១០២៤​ដុល្លារ​ លុយ​ រៀល​៣១​ម៉ឺន​រៀល​ ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អ​ធិ​ិ​ការដ្ឋាន​ នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​បញ្ជូន​បន្ដ​ ៕