
ផ្ទុះអំពើហិង្សានៅអាហ្វ្រិកខាងត្បូងស្លាប់៥១
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 12 មករា 2013ម៉ោង 11:05:48
យ៉ាងហោចណាស់ក៏មានមនុស្ស៥១នាក់បាត់បង់ជីវិត និងរាប់សិបនាក់រង របួសនៅក្នុងការធ្វើបាតុកម្មទាមទារ ដំឡើងប្រាក់ខែ និងកែទម្រង់បរិយាកាស ការងាររបស់កម្មករកសិកម្ម នៅក្នុងខេត្ដកាប៉េ ប្រទេសអាហ្វ្រិកខាងត្បូងប្រែ ក្លាយទៅជាអំពើហិង្សា ។
កាលពីថ្ងៃទី១០ ខែមករា ពលករ ប្រមាណ៣០០០ទៅ៣៥០០នាក់បាននាំ គ្នាធ្វើបាតុកម្ម ហើយការធ្វើបាតុកម្ម នោះបានកើតឡើងម្ដងរួចមកហើយនៅ ចុងឆ្នាំ២០១២ ដោយទាមទារដំឡើង ប្រាក់ខែដែលគិតជាថ្ងៃពី៦អឺរ៉ូ ឡើងដល់ ១៣អឺរ៉ូ ។ បាតុករមួយរូបបានឱ្យដឹងថា នៅពេលដែលចាប់ផ្ដើមធ្វើការនៅឆ្នាំ ១៩៩០ ក៏ទទួលបានប្រាក់ប្រចាំថ្ងៃប្រហែល ៤អឺរ៉ូប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំណុចទាំង នោះមានន័យថា ប្រាក់បៀវត្សរ៍មូលដ្ឋាន កើនឡើងទេ១-២អឺរ៉ូប៉ុណ្ណោះ ក្នុងរយៈ ពេល៤០ឆ្នាំកន្លងមកជាកម្រិតមួយទាប បំផុតសម្រាប់បំពេញតម្រូវការរស់នៅ របស់ខ្លួន ។
កម្មករជាច្រើនយល់ឃើញថា ពួកគាត់ពិតជារងនូវភាពអយុត្ដិធម៌ ខណៈដែលវិស័យឧស្សាហកម្មស្រាដែលទទួល បានប្រាក់ចំណេញច្រើនជាងគេបំផុតនៅ ក្នុងប្រទេសនេះ ប៉ុន្ដែតម្លៃសម្រាប់ផ្ដល់ ឱ្យពលករសម្រាប់ដាំដំណាំទំពាងបាយជូ គឺទាបបំផុត ។
ក្រសួងគ្រប់គ្រងស្បៀងអាហារនិង គោលនយោបាយកសិកម្មអាហ្វ្រិកខាង ត្បូងក៏បានឯកភាពទៅលើការទាមទារ ស្នើសុំដំឡើងប្រាក់បៀវត្សរ៍ដល់ពលករ។ ពលករចាត់ទុកប្រាក់បៀវត្សរ៍ដែលមាន កម្រិត៦៥រ៉ែន ក្នុងមួយថ្ងៃស្មើនឹង៥,៥ អឺរ៉ូ ជាប្រាក់បៀវត្សរ៍ទាបមិនអាចផ្គត់ ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបាននោះ ឡើយ ។ លើសពីនេះក្រុមបាតុករបាន បញ្ជាក់ថា ទោះបីផ្ដល់ប្រាក់បៀវត្សរ៍ ១៥០រ៉ែនក្នុងមួយថ្ងៃ ក៏មិនទាន់ប្រាកដ ថា គ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ ដោយសារតែទំនិញផ្សេងៗបានឡើងថ្លៃ ស្ទើរតែទាំងអស់ ។
កន្លងមក មានការខិតខំផ្សះផ្សាប៉ុន្ដែ មិនទទួលបានឯកភាពពីក្រុមបាតុករ ។ នៅពេលដែលដំណក់ទឹកធ្លាយចេញពី កែវហើយនោះ ការអត់ធ្មត់មានព្រំដែន ធ្វើឱ្យកម្មករប្រើប្រាស់អំពើហិង្សាដើម្បី ប្រឆាំងទៅនឹងសកម្មភាពទាំងនោះ ។ កម្មករបានប្រើប្រាស់ដំបង កាំបិតវាយ ប្រហារប៉ូលិស និងវាយប្រហារទៅលើ ផ្សារទំនើបដោយរុះរើលួចយកអីវ៉ាន់ទី ផ្សារទំនើបទាំងនេះ ។ លើសពីនេះទៅ ទៀត បាតុករបានដុតរថយន្ដ បំផ្លាញ ទ្រព្យសម្បត្ដិសាធារណៈធ្វើឱ្យប៉ូលិសត្រូវ តែប្រើកម្លាំងបង្ក្រាបបាតុករហិង្សា ។
ក្រុមកម្មករឈានដល់ការប្រើប្រាស់ អំពើហិង្សាដោយសារតែសំណើរបស់ ពួកគេមិនត្រូវបានដោះស្រាយឱ្យបាន សមស្របក្នុងរយៈពេលជាយូរណាស់មក ហើយ ។ មកទល់ពេលនេះ គេមិនទាន់ ប្រាកដពីការខូចខាតទ្រព្យសម្បត្ដិបណ្ដាល មកពីអំពើហិង្សានោះនៅឡើយ។ ប្រភព ព័ត៌មានបានឱ្យដឹងថា អំពើហិង្សានោះ ធ្វើឱ្យវិស័យឧស្សាហកម្មស្រាត្រូវខាត បង់យ៉ាងតិច១០០លានរ៉ែននៅក្នុងខែមករា ឆ្នាំ២០១៣ ៕
