ផ្ទុះ​អំពើ​ហិង្សា​នៅ​អាហ្វ្រិក​ខាងត្បូង​ស្លាប់​៥១

ដោយ​ ៖ ម៉ែវ ​សាធី|ថ្ងៃទី 12 មករា 2013 ម៉ោង 11:05:48

​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៥១​នាក់​បាត់បង់​ជីវិត​ និង​រាប់​សិប​នាក់​រង​ របួស​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ ដំឡើង​ប្រាក់ខែ​ និង​កែទម្រង់​បរិយាកាស​ ការងារ​របស់​កម្មករ​កសិកម្ម​ នៅ​ក្នុង​ខេត្ដ​កា​ប៉េ​ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ប្រែ​ ក្លាយទៅជា​អំពើ​ហិង្សា​ ។​

​កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ពលករ​ ប្រមាណ​៣០០០​ទៅ​៣៥០០​នាក់​បាន​នាំ​ គ្នា​ធ្វើ​បាតុកម្ម​ ហើយ​ការ​ធ្វើ​បាតុកម្ម​ នោះ​បាន​កើតឡើង​ម្ដង​រួច​មក​ហើយ​នៅ​  ចុងឆ្នាំ​២០១២​ ដោយ​ទាមទារ​ដំឡើង​ ប្រាក់ខែ​ដែល​គិត​ជា​ថ្ងៃ​ពី​៦​អឺ​រ៉ូ​ ឡើង​ដល់​ ១៣​អឺ​រ៉ូ​ ។​ បាតុករ​មួយ​រូប​បានឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​ចាប់ផ្ដើម​ធ្វើការ​នៅ​ឆ្នាំ​ ១៩៩០​ ក៏​ទទួល​បាន​ប្រាក់​ប្រចាំ​ថ្ងៃ​ប្រហែល​ ៤​អឺ​រ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។​ ចំណុច​ទាំង​ នោះ​មាន​ន័យ​ថា​ ប្រាក់បៀវត្សរ៍​មូលដ្ឋាន​ កើនឡើង​ទេ​១-២​អឺ​រ៉ូ​ប៉ុណ្ណោះ​ ក្នុង​រយៈ​ ពេល​៤០​ឆ្នាំ​កន្លង​មក​ជា​កម្រិត​មួយ​ទាប​ បំផុត​សម្រាប់​បំពេញតម្រូវការ​រស់នៅ​ របស់​ខ្លួន​ ។​

​កម្មករ​ជា​ច្រើន​យល់​ឃើញ​ថា​ ពួក​គាត់​ពិតជា​រង​នូវ​ភាព​អយុត្ដិធម៌​ ខណៈ​ដែល​វិស័យ​ឧស្សាហកម្ម​ស្រា​ដែល​ទទួល​ បាន​ប្រាក់​ចំណេញ​ច្រើន​ជាងគេ​បំផុត​នៅ​ ក្នុង​ប្រទេស​នេះ​ ប៉ុន្ដែ​តម្លៃ​សម្រាប់​ផ្ដល់​ ឱ្យ​ពលករ​សម្រាប់​ដាំ​ដំណាំ​ទំ​ពាង​បាយ​ជូ​ គឺ​ទាប​បំផុត​ ។​

​ក្រសួង​គ្រប់គ្រង​ស្បៀងអាហារ​និង​ គោលនយោបាយ​កសិកម្ម​អាហ្វ្រិក​ខាង​ ត្បូង​ក៏​បាន​ឯកភាព​ទៅ​លើ​ការ​ទាមទារ​ ស្នើ​សុំ​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​ពលករ​។​ ពលករ​ចាត់​ទុក​ប្រាក់បៀវត្សរ៍​ដែល​មាន​ កម្រិត​៦៥​រ៉ែ​ន​ ក្នុង​មួយ​ថ្ងៃ​ស្មើនឹង​៥,៥​ អឺ​រ៉ូ​ ជា​ប្រាក់បៀវត្សរ៍​ទាប​មិន​អាច​ផ្គត់​ ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​នោះ​ ឡើយ​ ។​ លើស​ពី​នេះ​ក្រុម​បាតុករ​បាន​ បញ្ជាក់​ថា​ ទោះបី​ផ្ដល់​ប្រាក់បៀវត្សរ៍​ ១៥០​រ៉ែ​ន​ក្នុង​មួយ​ថ្ងៃ​ ក៏​មិន​ទាន់​ប្រាកដ​ ថា​ គ្រប់គ្រាន់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ ដោយសារ​តែ​ទំនិញ​ផ្សេងៗ​បាន​ឡើងថ្លៃ​ ស្ទើរតែ​ទាំងអស់​ ។​

​កន្លង​មក​ មានការ​ខិតខំ​ផ្សះផ្សា​ប៉ុន្ដែ​ មិន​ទទួល​បាន​ឯកភាព​ពី​ក្រុម​បាតុករ​ ។​ នៅ​ពេល​ដែល​ដំណក់ទឹក​ធ្លាយ​ចេញពី​ កែវ​ហើយ​នោះ​ ការ​អត់ធ្មត់​មាន​ព្រំដែន​ ធ្វើ​ឱ្យ​កម្មករ​ប្រើប្រាស់​អំពើ​ហិង្សា​ដើម្បី​ ប្រឆាំង​ទៅ​នឹង​សកម្មភាព​ទាំងនោះ​ ។​ កម្មករ​បាន​ប្រើប្រាស់​ដំបង​ កាំបិត​វាយ​ ប្រហារ​ប៉ូលិស​ និង​វាយប្រហារ​ទៅ​លើ​ ផ្សារ​ទំនើប​ដោយ​រុះរើ​លួច​យក​អីវ៉ាន់​ទី​ ផ្សារ​ទំនើប​ទាំងនេះ​ ។​ លើស​ពី​នេះ​ទៅ​ ទៀត​ បាតុករ​បាន​ដុត​រថយន្ដ​ បំផ្លាញ​ ទ្រព្យសម្បត្ដិ​សាធារណៈ​ធ្វើ​ឱ្យ​ប៉ូលិស​ត្រូវ​ តែ​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ​ហិង្សា​ ។​

​ក្រុម​កម្មករ​ឈាន​ដល់​ការ​ប្រើប្រាស់​ អំពើ​ហិង្សា​ដោយសារ​តែ​សំណើ​របស់​ ពួក​គេ​មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ សម​ស្រប​ក្នុង​រយៈពេល​ជា​យូរណាស់​មក​ ហើយ​ ។​ មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ ប្រាកដ​ពី​ការ​ខូចខាត​ទ្រព្យសម្បត្ដិ​បណ្ដាល​ មក​ពី​អំពើ​ហិង្សា​នោះ​នៅឡើយ​។​ ប្រភព​ ព័ត៌មាន​បានឱ្យ​ដឹង​ថា​ អំពើ​ហិង្សា​នោះ​ ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​ស្រា​ត្រូវ​ខាត​ បង់​យ៉ាងតិច​១០០​លាន​រ៉ែ​ន​នៅ​ក្នុង​ខែ​មក​រា​ ឆ្នាំ​២០១៣​ ៕