
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ៖ ហេតុអ្វីចាំបាច់ត្រូវមានប្រជាធិបតេយ្យសេរីពហុបក្ស?
ដោយ ៖ ហេង សូរិយា ថ្ងៃទី 12 មករា 2013ម៉ោង 16:05:32
ភ្នំពេញ ៖ ក្រុមសកម្មជន យុវជននារី(ក៧៧)នៃបណ្ដាគ្រឹះស្ថានឧត្ដមសិក្សាទាំងរដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ៣.៦៩៨នាក់ ត្រូវបានរៀបចំពិធីបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
កញ្ញា ហេង រតនៈមិនា តំណាង និស្សិតដែលត្រូវប្រកាសបញ្ចូលជាសមា ជិកថ្មីទាំង៣.៦៩៨នាក់ បានប្ដេជ្ញាចិត្ដ ដោយស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា ។
បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន បានថ្លែងសេចក្ដីកោតសរសើរដល់បណ្ដា គ្រឹះស្ថានទាំងឡាយដែលបានខិតខំក្នុងការ កសាងបញ្ចូលក្មួយៗជាសមាជិកសមា ជិកាគណបក្សប្រជាជនកម្ពុជាក្នុងក្រប ខ័ណ្ឌ(ក៧៧)ទាំងនៅគ្រឹះស្ថានឧត្ដមសិក្សា របស់រដ្ឋនិងឯកជន ។ សម្ដេចបាន សម្ដែងការអបអរសាទរចំពោះការ សម្រេចចិត្ដដ៏ត្រឹមត្រូវរបស់ក្មួយៗជា និស្សិតទាំង៣.៦៩៨នាក់នេះដែលបាន សម្រេចចិត្ដដ៏ច្បាស់លាស់ចូលជាសមា ជិកនៃគណបក្សប្រជាជនកម្ពុជា ។ សម្ដេចបញ្ជាក់ថា របបសេរីពហុបក្សការសម្រេច ចិត្ដចូលក្នុងជីវភាពនយោបាយ គឺត្រូវតែ មាន ទោះបីជាមានមនុស្សខ្លះគេអព្យា ក្រឹតមិនចូលទៅក្នុងបក្សនយោបាយណា ក៏ដោយ ហើយការសម្រេចចិត្ដចូលក្នុង បក្សនយោបាយវាកើតឡើងតែក្នុងស្ថាន ភាពប្រទេសដែលមានពហុបក្សប៉ុណ្ណោះ ប៉ុន្ដែប្រទេសដែលមានបក្សមួយគឺគេ ជ្រើសរើសតាមរបៀបផ្សេង ។
សម្ដេចបានផ្ដាំផ្ញើសម្រាប់អ្នកជំនាន់ ក្រោយនេះ សូមឱ្យកត់ត្រាទុកថាហេតុអ្វី បានជានៅពេលមុនសម្បូរទៅដោយ ជម្លោះប្រដាប់អាវុធ?។ សម្ដេចបន្ដថា ពីជំនាន់មួយទៅជំនាន់មួយ ជម្លោះ ប្រដាប់អាវុធអត់ចប់ទេ គឺបណ្ដាលមកពី រដ្ឋាភិបាលជំនាន់មុនមិនបានទុកឱកាស សម្រាប់ការជ្រើសរើសខាងនយោបាយ របស់ប្រជាពលរដ្ឋ ។ ដូច្នេះហើយជម្រើស ដែលនៅសេសសល់របស់ពួកគេ គឺការ តស៊ូប្រដាប់អាវុធដើម្បីវាយផ្ដួល់រំលំគ្នា តែម្ដង ។ សម្ដេចបន្ដថា កត្ដានេះហើយ បានជាប្រជាធិបតេយ្យសេរីពហុបក្សនៅ កម្ពុជាគឺមិនត្រូវបាត់បង់ទេ ហើយ ប្រសិនជាត្រូវបាត់បង់ ប្រជាធិបតេយ្យ សេរីពហុបក្សគឺនឹងត្រូវឈានទៅរក ប្រទេសមួយដែលនឹងមានការតស៊ូប្រដាប់ អាវុធឡើង ។
សម្ដេចបញ្ជាក់ថា នៅប្រទេសណាក៏ ដោយដែលមិនអនុញ្ញាតឱ្យមានការបោះ ឆ្នោតតាមបែបផែនប្រជាធិបតេយ្យ សេរី ប្រទេសនោះតែងតែកើតឡើងនូវ ចលាចលតាមស្ថានភាពដូចជានៅបណ្ដា ប្រទេសអារ៉ាប់ ដូចជាទុយណេស៊ី, លីប៊ី, អេហ្សីប, ហើយឥឡូវនេះគឺកំពុងតែកើត មាននៅប្រទេសស៊ីរី ហើយមិនអាចយក ប្រទេសទាំងនោះមកប្រៀបធៀបនឹង កម្ពុជាបានទេ នៅពេលដែលទុយណេស៊ី ដួលរលំ គេក៏និយាយអំពីបញ្ហាកម្ពុជា ដែរ ប៉ុន្ដែគេភ្លេចគិតថា កម្ពុជាគឺមិន មែនជាទុយណេស៊ីឡើយ ។ ផ្ទុយទៅវិញ ទុយណេស៊ីទេដែលត្រូវរៀនពីកម្ពុជា មិន មែនកម្ពុជាត្រូវរៀនពីទុយណេស៊ីឡើយ ព្រោះថាប្រទេសនោះគេបិទទ្វាមិនឱ្យធ្វើ បក្ស ហើយប្រទេសអេហ្ស៊ីប និងប្រទេស ស៊ីរីក៏ដូចគ្នាទោះជាប្រធានាធិបតីអាសាត នៃប្រទេសស៊ីរី ចង់ធ្វើពហុបក្សនៅពេល នេះក៏ដោយ គឺវាហួសពេលទៅហើយ ព្រោះនៅពេលនេះមានការវាយគ្នាដែល មិនងាយនឹងធ្វើការដោះស្រាយនោះ ។ ឯចំពោះប្រទេសយើងវិញសួរថា ហេតុអ្វី បានជាពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១ មុន កិច្ចព្រមព្រៀងម្ដេចមិនធ្វើពហុបក្ស? ត្រង់ចំណុចនេះសម្ដេចបានបញ្ជាក់ថា មូលហេតុពីឆ្នាំ១៩៧៩ ដល់១៩៩១មិន ធ្វើពហុបក្ស ពីព្រោះបើសិនជាធ្វើពហុ បក្សនៅពេលនោះ គឺមិនខុសពីការបើក ឱកាសសម្រាប់ប៉ុលពតវិលត្រលប់មក វិញឡើយ ។
សម្ដេចតេជោបានគូសបញ្ជាក់ថា ស្ថានភាពនៅពេលនោះមិនអនុញ្ញាតឱ្យ យើងបង្កើតពហុបក្សនៅខាងក្នុងបានទេ ។ សម្ដេចបានលើកជាឧទាហរណ៍ជាក់ស្ដែង ពីរបបលន់នល់ ដែលដៃម្ខាងទប់ទល់ជា មួយនឹងពួកទ័ពព្រៃ និងដៃម្ខាងទៀតទប់ ទល់ជាមួយនឹងគ្នាឯង ដោយការបែក បាក់ផ្ទៃក្នុង ដូច្នេះហើយបានជារបប លន់ នល់ ត្រូវដួលរលំក្នុងរយៈពេលដ៏ខ្លី ហើយការបែកបាក់នោះជាការទុកឱកាស សម្រាប់ពួកខ្មែរក្រហមទៅវិញទេ ។ រីឯយើងគឺបានបន្ថយសភាពការណ៍ផ្នែក យោធាជម្លោះប្រដាប់អាវុធត្រូវបញ្ឈប់ ហើយបានបង្កើតឱ្យមានស្ថានភាពពហុ បក្សនៅខាងក្នុង ទោះជានៅពេលនោះ មានតែមួយភាគី គឺខ្មែរក្រហមនៅខាងក្រៅ ប៉ុន្ដែយើងអាចទប់សភាពការណ៍ បានទាំងលំបាក ។
សម្ដេចបានបញ្ជាក់ថា ហេតុអ្វីបាន ជាចាំបាច់ត្រូវមានការចូលបក្ស គឺ ដោយសារតែមានពហុបក្សដែលបុគ្គល ម្នាក់ៗមានសិទ្ធិ ហើយសិទ្ធិនោះគឺត្រូវ ជ្រើសរើសដោយការបោះឆ្នោតឱ្យបក្ស នយោបាយណាមួយ រាប់ទាំងការចូលរួម ក្នុងជីវភាពនយោបាយក្នុងបក្សណាមួយ ដែលចៀសមិនផុត ។ ដូច្នេះការសម្រេច ចិត្ដរបស់ក្មួយៗចូលជាសមាជិកគណបក្ស ប្រជាជនកម្ពុជាពិតជាបានគិតគូរយ៉ាង ហ្មត់ចត់ហើយ ព្រោះថានៅប្រទេសយើង មានបក្សច្រើនណាស់ ៕
