សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ ៖​ ហេតុ​អ្វី​​ចាំបាច់​ត្រូវ​មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​?

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 12 មករា 2013ម៉ោង 16:05:32

​ភ្នំពេញ​ ៖​ ក្រុម​សកម្មជន​ យុវជន​នារី​(​ក​៧៧)​នៃ​បណ្ដា​គ្រឹះស្ថានឧត្ដមសិក្សា​ទាំង​រដ្ឋ​ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​ ៣.៦៩៨​នាក់​ ត្រូវ​បាន​រៀបចំ​ពិធី​បញ្ចូល​ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ជំទាវ​ កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ។​

​កញ្ញា​ ហេង​ រតនៈ​មិ​នា​ តំណាង​ និស្សិត​ដែល​ត្រូវ​ប្រកាស​បញ្ចូល​ជាស​មា​ ជិ​ក​ថ្មី​ទាំង​៣.៦៩៨​នាក់​ បាន​ប្ដេជ្ញា​ចិត្ដ​ ដោយ​ស្មោះស្ម័គ្រ​ចំពោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ។​

​បន្ទាប់​មក​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងសេចក្ដី​កោតសរសើរ​ដល់​បណ្ដា​ គ្រឹះស្ថាន​ទាំងឡាយ​ដែល​បាន​ខិតខំ​ក្នុង​ការ​ កសាង​បញ្ចូល​ក្មួយៗ​ជា​សមាជិក​សមា​ ជិ​កា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ក្រប​ ខ័​ណ្ឌ​(​ក​៧៧)​ទាំង​នៅ​គ្រឹះស្ថានឧត្ដមសិក្សា​ របស់​រដ្ឋ​និង​ឯកជន​ ។​ សម្ដេច​បាន​ សម្ដែង​ការ​អបអរសាទរ​ចំពោះ​ការ​ សម្រេចចិត្ដ​ដ៏​ត្រឹមត្រូវ​របស់​ក្មួយៗ​ជា​ និស្សិត​ទាំង​៣.៦៩៨​នាក់​នេះ​ដែល​បាន​ សម្រេចចិត្ដ​ដ៏​ច្បាស់លាស់​ចូល​ជាស​មា​ ជិ​ក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ សម្ដេច​បញ្ជាក់​ថា​ របប​សេរី​ពហុបក្ស​ការ​សម្រេច​ ចិត្ដ​ចូល​ក្នុង​ជីវភាព​នយោបាយ​ គឺ​ត្រូវ​តែ​ មាន​ ទោះបីជា​មាន​មនុស្ស​ខ្លះ​គេ​អ​ព្យា​ ក្រឹ​ត​មិន​ចូល​ទៅ​ក្នុង​បក្សនយោបាយ​ណា​ ក៏​ដោយ​ ហើយ​ការ​សម្រេចចិត្ដ​ចូល​ក្នុង​ បក្សនយោបាយ​វា​កើតឡើង​តែ​ក្នុង​ស្ថាន​ ភាព​ប្រទេស​ដែល​មាន​ពហុបក្ស​ប៉ុណ្ណោះ​  ប៉ុន្ដែ​ប្រទេស​ដែល​មាន​បក្ស​មួយ​គឺ​គេ​ ជ្រើសរើស​តាម​របៀប​ផ្សេង​ ។​

​សម្ដេច​បាន​ផ្ដាំផ្ញើ​សម្រាប់​អ្នក​ជំនាន់​ ក្រោយ​នេះ​ សូម​ឱ្យ​កត់ត្រា​ទុក​ថា​ហេតុ​អ្វី​ បានជា​នៅ​ពេល​មុន​សម្បូរ​ទៅ​ដោយ​ ជម្លោះ​ប្រដាប់​អាវុធ​?​។​ សម្ដេច​បន្ដ​ថា​ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ជម្លោះ​ ប្រដាប់​អាវុធ​អត់​ចប់​ទេ​ គឺ​បណ្ដាល​មក​ពី​ រដ្ឋាភិបាល​ជំនាន់​មុន​មិន​បាន​ទុក​ឱកាស​ សម្រាប់​ការ​ជ្រើសរើស​ខាង​នយោបាយ​ របស់​ប្រជាពលរដ្ឋ​ ។​ ដូច្នេះ​ហើយ​ជម្រើស​ ដែល​នៅ​សេសសល់​របស់​ពួក​គេ​ គឺ​ការ​ តស៊ូ​ប្រដាប់​អាវុធ​ដើម្បី​វាយ​ផ្ដួល់រំលំ​គ្នា​ តែ​ម្ដង​ ។​ សម្ដេច​បន្ដ​ថា​ កត្ដា​នេះ​ហើយ​ បានជា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​ កម្ពុជា​គឺ​មិន​ត្រូវ​បាត់បង់​ទេ​ ហើយ​ ប្រសិនជា​ត្រូវ​បាត់បង់​ ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​គឺ​នឹង​ត្រូវ​ឈាន​ទៅ​រក​ ប្រទេស​មួយ​ដែល​នឹង​មានការ​តស៊ូ​ប្រដាប់​ អាវុធ​ឡើង​ ។​

​សម្ដេច​បញ្ជាក់​ថា​ នៅ​ប្រទេស​ណា​ក៏​ ដោយ​ដែល​មិន​អនុញ្ញាត​ឱ្យ​មានការ​បោះ​ ឆ្នោត​តាម​បែបផែន​ប្រជាធិបតេយ្យ​ សេរី​ ប្រទេស​នោះ​តែងតែ​កើតឡើង​នូវ​ ចលាចល​តាម​ស្ថានភាព​ដូច​ជា​នៅ​បណ្ដា​ ប្រទេស​អា​រ៉ាប់​ ដូច​ជា​ទុ​យ​ណេ​ស៊ី​,​ លី​ប៊ី​,​ អេ​ហ្សី​ប​,​ ហើយ​ឥឡូវនេះ​គឺ​កំពុង​តែ​កើត​ មាននៅ​ប្រទេស​ស៊ី​រី​ ហើយ​មិន​អាច​យក​ ប្រទេស​ទាំងនោះ​មក​ប្រៀបធៀប​នឹង​ កម្ពុជា​បាន​ទេ​ នៅ​ពេល​ដែល​ទុ​យ​ណេ​ស៊ី​ ដួល​រលំ​ គេ​ក៏​និយាយ​អំពី​បញ្ហា​កម្ពុជា​ ដែរ​ ប៉ុន្ដែ​គេ​ភ្លេច​គិត​ថា​ កម្ពុជា​គឺ​មិន​ មែន​ជា​ទុ​យ​ណេ​ស៊ី​ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​ ទុ​យ​ណេ​ស៊ី​ទេ​ដែល​ត្រូវ​រៀន​ពី​កម្ពុជា​ មិន​ មែន​កម្ពុជា​ត្រូវ​រៀន​ពី​ទុ​យ​ណេ​ស៊ី​ឡើយ​ ព្រោះថា​ប្រទេស​នោះ​គេ​បិទទ្វា​មិន​ឱ្យធ្វើ​ បក្ស​ ហើយ​ប្រទេស​អេ​ហ្ស៊ី​ប​ និង​ប្រទេស​ ស៊ី​រី​ក៏​ដូច​គ្នា​ទោះជា​ប្រធានាធិបតី​អា​សាត​ នៃ​ប្រទេស​ស៊ី​រី​ ចង់​ធ្វើ​ពហុបក្ស​នៅ​ពេល​ នេះ​ក៏​ដោយ​ គឺ​វា​ហួសពេល​ទៅ​ហើយ​ ព្រោះ​នៅ​ពេល​នេះ​មានការ​វាយ​គ្នា​ដែល​ មិន​ងាយ​នឹង​ធ្វើការ​ដោះស្រាយ​នោះ​ ។​ ឯ​ចំពោះ​ប្រទេស​យើង​វិញ​សួរ​ថា​ ហេតុ​អ្វី​ បានជា​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៩១​ មុន​ កិច្ចព្រមព្រៀង​ម្ដេច​មិន​ធ្វើ​ពហុបក្ស​?​ ត្រង់​ចំណុច​នេះ​សម្ដេច​បាន​បញ្ជាក់​ថា​ មូលហេតុ​ពី​ឆ្នាំ​១៩៧៩​ ដល់​១៩៩១​មិន​ ធ្វើ​ពហុបក្ស​ ពីព្រោះ​បើសិនជា​ធ្វើ​ពហុ​ បក្ស​នៅ​ពេល​នោះ​ គឺ​មិន​ខុស​ពី​ការ​បើក​ ឱកាស​សម្រាប់​ប៉ុ​ល​ពត​វិល​ត្រលប់​មក​ វិញ​ឡើយ​ ។​

​សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​ ស្ថានភាព​នៅ​ពេល​នោះ​មិន​អនុញ្ញាត​ឱ្យ​ យើង​បង្កើត​ពហុបក្ស​នៅ​ខាងក្នុង​បាន​ទេ​ ។​ សម្ដេច​បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្ដែង​ ពី​របប​ល​ន់នល់​ ដែល​ដៃ​ម្ខាង​ទប់ទល់​ជា​ មួយ​នឹង​ពួក​ទ័ពព្រៃ​ និង​ដៃ​ម្ខាង​ទៀត​ទប់​ ទល់​ជាមួយនឹង​គ្នា​ឯង​ ដោយ​ការ​បែក​ បាក់​ផ្ទៃក្នុង​ ដូច្នេះ​ហើយ​បានជា​របប​ ល​ន់ នល់​ ត្រូវ​ដួល​រលំ​ក្នុង​រយៈពេល​ដ៏​ខ្លី​ ហើយ​ការ​បែកបាក់​នោះ​ជា​ការ​ទុក​ឱកាស​ សម្រាប់​ពួក​ខ្មែរក្រហម​ទៅ​វិញ​ទេ​ ។​ រីឯ​យើង​គឺ​បាន​បន្ថយ​សភាពការណ៍​ផ្នែក​ យោធា​ជម្លោះ​ប្រដាប់​អាវុធ​ត្រូវ​បញ្ឈប់​  ហើយ​បាន​បង្កើត​ឱ្យ​មាន​ស្ថានភាព​ពហុ​ បក្ស​នៅ​ខាងក្នុង​ ទោះជា​នៅ​ពេល​នោះ​ មាន​តែ​មួយ​ភាគី​ គឺ​ខ្មែរក្រហម​នៅ​ខាង​ក្រៅ​ ប៉ុន្ដែ​យើង​អាច​ទប់​សភាពការណ៍​ បាន​ទាំង​លំបាក​ ។​

​សម្ដេច​បាន​បញ្ជាក់​ថា​ ហេតុ​អ្វី​បាន​ ជា​ចាំបាច់​ត្រូវ​មានការ​ចូលបក្ស​ គឺ​ ដោយសារ​តែ​មាន​ពហុបក្ស​ដែល​បុគ្គល​ ម្នាក់ៗ​មាន​សិទ្ធិ​ ហើយ​សិទ្ធិ​នោះ​គឺ​ត្រូវ​ ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត​ឱ្យ​បក្ស​ នយោបាយ​ណាមួយ​ រាប់​ទាំង​ការ​ចូលរួម​ ក្នុង​ជីវភាព​នយោបាយ​ក្នុង​បក្ស​ណាមួយ​ ដែល​ចៀស​មិន​ផុត​ ។​ ដូច្នេះ​ការ​សម្រេច​ ចិត្ដ​របស់​ក្មួយៗ​ចូល​ជា​សមាជិក​គណបក្ស​ ប្រជាជន​កម្ពុជា​ពិតជា​បាន​គិតគូរ​យ៉ាង​ ហ្មត់ចត់​ហើយ​ ព្រោះថា​នៅ​ប្រទេស​យើង​ មាន​បក្ស​ច្រើន​ណាស់​ ៕