
ឃាត់ខ្លួនយុវជនឡើងកម្នាក់ពាក់ព័ន្ធចូលបន្ទប់នារីម្នាក់ប៉ុនប៉ងរំលោភ
ដោយ ៖ សណ្តោស ថ្ងៃទី 12 មករា 2013ម៉ោង 16:39:42
ភ្នំពេញ ៖ យុវជនឡើងកម្នាក់ត្រូវ សមត្ថកិច្ចឈរជើងគោលដៅស្ពានព្រះ មុនីវង្សឃាត់ខ្លួន បន្ទាប់ពីនារីរងគ្រោះ ស្រែកឆោឡោឱ្យជួយអន្ដរាគមន៍ ដោយ សារមានបុរសម្នាក់លបចូលបន្ទប់ ហើយបន្ទាប់ពីនារីស្រែក យុវជនឡើងកលោត ចេញពីបន្ទប់ប្រុងរត់គេចខ្លួន តែត្រូវ សមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលា ម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៣ នៅគល់ស្ពានព្រះមុនី វង្សចាស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌ មានជ័យ ។
ជនសង្ស័យមានឈ្មោះជាម សុខន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ ដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌមាន ជ័យ ជាកម្មករ ។ ចំណែកនារីរងគ្រោះ មានឈ្មោះយ.ស. អាយុ២៥ឆ្នាំ មុខរបរ បម្រើស្រាបៀរនៅភោជនីយដ្ឋាន ស្នាក់ នៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុនាង ជិះម៉ូតូឌុបមកពីធ្វើការ ពេលមកដល់ គល់ស្ពានព្រះមុនីវង្សចាស់ ក៏ជួបក្រុម ជនសង្ស័យកំពុងផឹកស៊ីជុំគ្នា ។ ពេលនោះ ក្រុមជនសង្ស័យក៏បានហៅឱ្យនាងចូល ផឹកស៊ីជាមួយ ដោយប្រើប្រាស់សម្ដីគំរាម ហើយដោយនាងភ័យពេកក៏រួមជាមួយ ហើយឱ្យលុយទៅទិញស្រាថែមទៀត រួច ហើយនាងដើរសំដៅទៅបន្ទប់ដេក ។
តាមប្រភពព័ត៌មានបានបន្ដថា ពេល នាងចូលដល់ក្នុងបន្ទប់ស្រាប់តែជន សង្ស័យលបចូលទៅដែរប្រុងចាប់រំលោភ តែត្រូវនាងស្រែកឱ្យគេជួយទាន់ គ្រានោះ ជនសង្ស័យក៏លោតចេញពីបន្ទប់វិញ តែត្រូវសមត្ថកិច្ចគោលដៅស្ពានឃើញ ទាន់ក៏ឃាត់ខ្លួនបានតែម្ដង ។
ពាក់ព័ន្ធករណីនេះដែរ លោកទេព បូរ៉ា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៣ថា ករណីនេះ លោកមិនដឹងនោះទេ ហើយមិនដឹងថា សមត្ថកិច្ចខាងណាចាប់នោះទេ ប្រសិនបើសមត្ថកិច្ចឈរជើងគោលដៅស្ពាន ចាប់បាន គេមិនបញ្ជូនមកឱ្យប៉ុស្ដិ៍នោះ ឡើយ មិនដឹងថាបញ្ជូនទៅណានោះទេ ៕
