​ឃាត់ខ្លួន​យុវជន​ឡើងក​ម្នាក់​ពាក់ព័ន្ធ​ចូល​បន្ទប់​នារី​ម្នាក់​ប៉ុនប៉ង​រំលោភ​

ដោយ​ ៖ សណ្តោស ថ្ងៃទី 12 មករា 2013ម៉ោង 16:39:42

​ភ្នំពេញ​ ៖​ យុវជន​ឡើងក​ម្នាក់​ត្រូវ​ សមត្ថកិច្ច​ឈរជើង​គោលដៅ​ស្ពាន​ព្រះ​ មុនី​វង្ស​ឃាត់ខ្លួន​ បន្ទាប់​ពី​នារី​រង​គ្រោះ​ ស្រែក​ឆោឡោ​ឱ្យ​ជួយ​អន្ដរាគមន៍​ ដោយ​ សារ​មាន​បុរស​ម្នាក់​លបចូល​បន្ទប់​ ហើយ​បន្ទាប់​ពី​នារី​ស្រែក​ យុវជន​ឡើងក​លោត​ ចេញពី​បន្ទប់​ប្រុង​រត់គេច​ខ្លួន​ តែ​ត្រូវ​ សមត្ថកិច្ច​ចាប់ខ្លួន​បាន​ កាលពី​វេលា​ ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែ​ មក​រា​ ឆ្នាំ​២០១៣​ នៅ​គល់​ស្ពាន​ព្រះ​មុនី​ វង្ស​ចាស់​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ មាន​ជ័យ​ ។​
​ជនសង្ស័យ​មានឈ្មោះ​ជាម​ សុ​ខន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​មាន​ ជ័យ​ ជា​កម្មករ​ ។​ ចំណែក​នារី​រង​គ្រោះ​ មានឈ្មោះ​យ​.​ស​.​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ បម្រើ​ស្រា​បៀរ​នៅ​ភោជនីយដ្ឋាន​ ស្នាក់​ នៅ​កន្លែង​កើតហេតុ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នាង​ ជិះ​ម៉ូតូឌុប​មក​ពី​ធ្វើការ​ ពេល​មក​ដល់​ គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ ក៏​ជួប​ក្រុម​ ជនសង្ស័យ​កំពុង​ផឹកស៊ី​ជុំ​គ្នា​ ។​ ពេល​នោះ​ ក្រុម​ជនសង្ស័យ​ក៏​បាន​ហៅ​ឱ្យ​នាង​ចូល​ ផឹកស៊ី​ជាមួយ​ ដោយ​ប្រើប្រាស់​សម្ដី​គំរាម​ ហើយដោយ​នាង​ភ័យ​ពេក​ក៏​រួម​ជាមួយ​ ហើយ​ឱ្យ​លុយ​ទៅ​ទិញ​ស្រា​ថែម​ទៀត​ រួច​ ហើយ​នាង​ដើរ​សំដៅ​ទៅ​បន្ទប់ដេក​ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​បន្ដ​ថា​ ពេល​ នាង​ចូល​ដល់​ក្នុង​បន្ទប់​ស្រាប់តែ​ជន​ សង្ស័យ​លបចូល​ទៅ​ដែរ​ប្រុង​ចាប់រំលោភ​ តែ​ត្រូវ​នាង​ស្រែក​ឱ្យ​គេ​ជួយ​ទាន់​ គ្រានោះ​ ជនសង្ស័យ​ក៏​លោត​ចេញពី​បន្ទប់​វិញ​ តែ​ត្រូវ​សមត្ថកិច្ច​គោលដៅ​ស្ពាន​ឃើញ​ ទាន់​ក៏​ឃាត់ខ្លួន​បាន​តែ​ម្ដង​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ​ លោក​ទេព​ បូ​រ៉ា​ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​២​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ ទី​១២​ ខែមករា​ ឆ្នាំ​២០១៣​ថា​ ករណី​នេះ​ លោក​មិនដឹង​នោះ​ទេ​ ហើយ​មិនដឹង​ថា​ សមត្ថកិច្ច​ខាង​ណា​ចាប់​នោះ​ទេ​ ប្រ​សិន​បើ​សមត្ថកិច្ច​ឈរជើង​គោលដៅ​ស្ពាន​ ចាប់​បាន​ គេ​មិន​បញ្ជូន​មក​ឱ្យ​ប៉ុស្ដិ៍​នោះ​ ឡើយ​ មិនដឹង​ថា​បញ្ជូន​ទៅ​ណា​នោះ​ទេ​ ៕