នគរបាល​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់ខ្លួន​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​តាម​ដីការ​សាលាដំបូងខេត្ត​​

ដោយ​ ៖ វិច្ឆិកា​ ថ្ងៃទី 13 មករា 2013ម៉ោង 10:25:48

ខេត្តបន្ទាយមានជ័យ​ ៖​ ជនជាប់ចោទ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែ​ មក​រា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ចំបក់​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​ ការ​ចាប់​ឃាត់​ ខ្លួន​ជនជាប់ចោទ​រូប​នេះ​ សមត្ថកិច្ច​ស្រុក​ម៉ា​ឡៃ​អនុវត្ត​តាម​ដីការ​តុលាការខេត្ត​លេខ​០៨​ ចុះ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១២​ ។​

​លោក​វរសេនីយ៍ត្រី​ សៅ​ ប៊ុ​ន​ អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​ ជន​ជាប់​ ចោទ​ឈ្មោះ​ ហៀ​ង​ ពៅ​ អាយុ​២៤​ឆ្នាំ​ រស់នៅ​បណ្តោះអាសន្ន​ភូមិ​ ឃុំ​ ខាងលើ​។​ ជនជាប់ចោទ​ ហៀ​ង​ ពៅ​ ត្រូវ​បាន​ចោទ​តុលាការ​ចោទប្រកាន់​ ពី​បទ​នាំ​មុ​ស្ស​ចេញ​ឆ្លង​ដែន​មិន​ស្របច្បាប់​ ប្រ​ ព្រឹ​ត្ត​កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១១​ ។​ ជន​នេះ​កន្លង​មក​សមត្ត​កិច្ច​តែង​ព្យាយាម​ស្វែងរក​

ចាប់​ឃាត់ខ្លួន​ដែរ​ តែ​ជន​នេះ​ចេះ​តែ​រត់គេច​ខ្លួន​ចេញចូល​ប្រទេស​ថៃ​ និង​ចល័ត​ទីលំនៅ​ ។​ ជនជាប់ចោទ​ឈ្មោះ​ ហៀ​ង​ ពៅ​ ប្រព្រឹត្ត​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ មាន​ចែង​និង​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​ច្បាប់​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ ។​ ជនជាប់ចោទ​ត្រូវ​នគរបាល​ស្រុក​ម៉ា​ឡៃ​ ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​យក​ទៅ​ចាត់ការ​តាម​នីតិវិធី​បន្ត​ ៕